ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារ(ទី៦ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៤៨នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,615នាក់។
Author: Bo Bunthan
Update៖ លោកត្រាំ សង្ឃឹមថាភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាននឹងត្រូវបញ្ចប់យ៉ាងឆាប់រហ័ស!
ប្រធានាធិបតីអាមេរិកលោក Donald Trump បានពណ៌នាអំពីការផ្ទុះឡើងនូវសង្រ្គាមរវាងឥណ្ឌា និងប៉ាគីស្ថានថាជាការអាម៉ាស់ហើយលោកសង្ឃឹមថា ភាពតានតឹងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរបានបញ្ចប់ យ៉ាងឆាប់រហ័ស។
Update៖ រុស្ស៊ីនិងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោស២០៥នាក់ឲ្យគ្នាទៅវិញទៅមក!
កាលពីថ្ងៃចន្ទ(ទី៥ខែឧសភា) រុស្ស៊ីនិងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោសចំនួន205 នាក់ពីភាគីនីមួយៗ។ ប្រភពពីសារព័ត៌មានAljazeera។
កម្ពុជា សម្រេចហាមឃាត់ការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វពីប្រទេសថៃ!
(ភ្នំពេញ)៖ ទោះបីជាបច្ចុប្បន្ន កម្ពុជាពុំបានរកឃើញមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់(ពិសធ្យូង) លើសត្វពាហនៈ (គោ-ក្របី)ក៏ពិតមែន។ ប៉ុន្តែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ដើម្បីបង្ការនិងទប់ស្កាត់ ការរីករាលដាល នៃជំងឺមួយនេះ..!។
Update៖ ចាប់តាំងពីផ្ទុះសង្គ្រាមហ្គាហ្សា រហូតបច្ចុប្បន្ន មានកុមារជាង ១៦.០០០នាក់ហើយត្រូវបានសម្លាប់!
កាលពីថ្ងៃចន្ទ(ទី៥ ខែឧសភា) អាជ្ញាធរនៅតំបន់ហ្គាហ្សា បានរាយការណ៍ថា កុមារជាង ១៦.០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងដែនដីហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ លោក Marwan al-Hams ប្រធានមន្ទីរពេទ្យចល័តជាមួយអាជ្ញាធរសុខាភិបាលហ្គាហ្សា…
Update៖ ក្រសួងព័ត៌មាន ចាត់វិធានការដោះស្រាយ ករណីស្ដ្រីអនឡាញ”ម៉ាដាមដា”នៅថ្ងៃទី៧ខែឧសភានេះ!
(ភ្នំពេញ)៖ ក្រោយអះអាងថាអ្នកកាសែត៨០%បំពុលសង្គម និងរងបណ្ដឹងពីសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា។ -ឥឡូវអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានកោះអញ្ជើញ តំណាងសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភាគីស្ដ្រីអនឡាញMADAM.DA ឱ្យចូលខ្លួនមកដោះស្រាយគ្នា នៅរសៀលទី០៧.០៥.២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន។
Update៖ ប៉ាគីស្ថាន អះអាងថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះឥណ្ឌា និងចាប់ខ្លួនទាហានឥណ្ឌា!
នៅថ្ងៃពុធទី៧ ខែឧសភា រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានអះអាងថាប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះយោធាឥណ្ឌា៥គ្រឿង និងចាប់ខ្លួនបានទាហានឥណ្ឌាមួយចំនួនផងដែរ។
Update៖ ឥណ្ឌា ថាខ្លួនបានបាញ់មីស៊ីលទៅលើទីក្រុងប៉ាគីស្ថាន និងផ្នែកខ្លះទៀតនៃតំបន់កាស្មៀរ!
កាលពីថ្ងៃអង្គារ(ទី៦ខែឧសភា) ប្រទេសឥណ្ឌាបាននិយាយថា ខ្លួនបានបាញ់មីស៊ីលទៅលើទីក្រុងប៉ាគីស្ថាន និងផ្នែកខ្លះទៀតនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន។
Update៖ ឥណ្ឌា វាយប្រហារលើប៉ាគីស្ថាន ស្លាប់៨នាក់និងរបួស៣៨នាក់!
នៅថ្ងៃពុធ(ទី៧ ខែឧសភា) ប្រទេសឥណ្ឌា បានបើកការវាយប្រហារតាមផ្លូវអាកាស លើទីតាំងចំនួន៩កន្លែង នៅលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ។
Update៖ អាមេរិក ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនLockheed Martinក្នុងតម្លៃ១៧.២លានដុល្លារសម្រាប់កម្មវិធីយន្តហោះF-35 របសក្រិក!
មន្ទីរបញ្ចកោណបានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីដែលមានចំនួន17.2 លានដុល្លារសម្រាប់ក្រុមហ៊ុន Lockheed Martin ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសក្រិកសម្រាប់ការដាក់បញ្ចូលក្នុងកម្មវិធី F-35 Joint Strike Fighter។ ប្រភពពីសារព័ត៌មានReuters។