សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាជាមួយថៃ!

(ភ្នំពេញ)៖ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយប្រើប្រាស់យន្តការការទូត ការចរចា យន្តការតំបន់ អង្គការសហប្រជាជាតិ តុលាការអន្តរជាតិ និងការប្រើប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន។ រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយឆន្ទៈយ៉ាងមោះមុត និងឥតងាករេ ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសុខសន្តិភាព ស្ថិរភាព…

សមាជរដ្ឋសភា និងព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំលើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម និងប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយជោគជ័យ!

(ភ្នំពេញ)៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមអធិបតី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយបានពិភាក្សាគ្នាយ៉ាងផុលផុសទៅលើប្រធានបទស្តីអំពីប្រព័ន្ធគាំពារសង្គម និងប្រធានបទស្តីអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចុះថ្ងៃទី ៣ ខែមិថុនា…

ឯកឧត្តម នេត្រ ភក្ត្រា ផ្ញើសារជូនពរ ឯកឧត្តម ស សុខា ក្នុងឱកាសខួបចម្រើនជន្មាយុ!

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី០៣.០៦.២០២៥។ បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសខួបចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

សម្តេចតេជោ បន្តដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើរបៀបវារៈស្តីពីវិស័យកសិកម្ម!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បន្តដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើរបៀបវារៈស្តីពីវិស័យកសិកម្ម។

ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនៅវឌ្ឍន:ភាពការងារនិងលើកទិសដៅអនុវត្តបន្ត!

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ ២០២៥ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំប្រចាំខែ ឧសភាឆ្នាំ២០២៥ ដើម្បីពិនិត្យនៅវឌ្ឍន:ភាពការងារ និងលើកទិសដៅអនុវត្តបន្ត.!។ ដោយមានការចូលរួម ពីលោក.លោកស្រីប្រធានការិយាល័យទាំង៥ និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តម នេត្រ ភក្ត្រា ប្រកាសគាំទ្រចំពោះចំណាត់ការរបស់សម្តេចធិបតី ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ!

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចេញញត្តិគាំទ្រចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។

សម្តេចតេជោ បញ្ជាក់ថាកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧គឺជាមូលដ្ឋាននៃឯកសារដែលត្រូវពង្រីកផែនទីមិនអាចគូសផែនទីតាមចិត្តចង់ឡើយ!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា អ្នកមិនអាចគូសផែនទីតាមតែចិត្តអ្នកចង់បាននោះទេ កិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ គឺជាមូលដ្ឋាននៃឯកសារ ដែលត្រូវពង្រីកផែនទី អ្នកមិនអាចគូសផែនទីដោយចិត្តចង់របស់អ្នក អ្នកមិនអាចប្រើប្រាស់ខ្នាតផែនទី…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៥

Update៖ ឃុំខ្លួនលោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ដោយចោទប្រកាន់ចំនួន៣បទល្មើស!

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចឃុំខ្លួន លោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព បទ៖ ញុះញង់ឱ្យមានការរើសអើង និងបទ៖…

Update៖ តំណាងអយ្យការសម្រេចចោទប្រកាន់លោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ចំនួន៣បទល្មើស!

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ចំនួន៣បទល្មើសពាក់ព័ន្ធការបង្កើតមាតិការ បែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មាននោះទេ។

Exit mobile version