នៅថ្ងៃអង្គារ(ទី៤ ខែកុម្ភៈ) ទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងនិយាយថាទាហានកូរ៉េខាងជើងដែលបានដាក់ពង្រាយកម្លាំងជួយដល់កងទ័ពរុស្ស៊ីនៅឯសមរភូមិក្នុងតំបន់ Kursk បានបាត់មុខចេញពីសមរភូមិប្រយុទ្ធចាប់តាំងពីពាក់កណ្ដាល ខែមករា បន្ទាប់ពីអ៊ុយក្រែន បានអះអាងថាទាហានកូរ៉េខាងជើងបានដកថយក្រោយស្លាប់និងរបួសជាច្រើន។ ប្រភពពីសារព័ត៌មានAFP។
Category: ពត៌មានអន្តរជាតិ
Update៖ កាតា បើកដំណើរការផ្លូវអាកាសពីប្រទេសហ្ស៊កដានី ដើម្បីបញ្ជូនជំនួយផ្នែកវេជ្ជសាស្រ្តទៅកាន់តំបន់ហ្គាហ្សា!
ប្រទេសកាតាកាលពីថ្ងៃចន្ទ(ទី៣ខែកុម្ភៈ)បានបើកដំណើរការផ្លូវអាកាសមួយពីប្រទេសហ្ស៊កដានីដើម្បីចែកចាយការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តបន្ទាន់ទៅកាន់តំបន់ហ្គាហ្សាជាកន្លែងដែលមន្ទីរពេទ្យប្រឈមនឹងការខ្វះខាតយ៉ាងខ្លាំងដោយសារតែអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលជាង 15 ខែ។ ប្រភពពីសារព័ត៌មានAnadolu។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាតា ប្រតិបត្តិការបានចាប់ផ្តើមចេញពីមូលដ្ឋានទ័ពអាកាស King Abdullah II ក្នុងប្រទេសហ្ស៊កដានី ជាមួយនឹងឧទ្ធម្ភាគចក្រដឹកជំនួយទៅកាន់ទីប្រជុំជន Al-Qarara ក្នុង Khan Younis ភាគខាងត្បូង…
Update៖ ហ្គាហ្សា និយាយថាអ៊ីស្រាអែល រារាំងជំនួយនិងការផ្គត់ផ្គង់ ប្រេងឥន្ធន!
កាលពីថ្ងៃចន្ទ(ទី៣ខែកុម្ភៈ) ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៃតំបន់ហ្គាហ្សា បានលើកឡើងថា អ៊ីស្រាអែល រារាំងជំនួយនៃការផ្គត់ផ្គង់ជម្រក និងប្រេងឥន្ធនៈ ដោយរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ ទាហានអាមេរិក ទៅដល់ឈូងសមុទ្រGuantanamo ដើម្បីបង្កើតកន្លែងឃុំឃាំង ជនចំណាកស្រុក!
កាលពីថ្ងៃច័ន្ទ(ទី៣ខែកុម្ភៈ) មន្ទីរបញ្ចកោណ បាននិយាយថា ទាហានអាមេរិក បានមកដល់ទីតាំងកងទ័ពជើងទឹកអាមេរិក ដែលមានរឿងអាស្រូវនៅឈូងសមុទ្រ Guantanamo ប្រទេសគុយបា កាលពីចុងសប្តាហ៍ ដើម្បីបង្កើតមជ្ឈមណ្ឌលឃុំឃាំងជនចំណាកស្រុកដែលបញ្ជា ដោយប្រធានាធិបតី Donald Trump ។
Update៖ មនុស្ស៤៤នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ឧទ្ទាមនៅស៊ូដង់!
ជនស៊ីវិល៤៤នាក់ត្រូវបានសម្លាប់ និង២៨នាក់រងរបួសក្នុងការវាយប្រហារដោយក្រុមបក្សពួកនៃចលនារំដោះប្រជាជនស៊ូដង់ខាងជើង (SPLM-N) ដឹកនាំដោយ Abdelaziz al-Hilu នៅលើ Kadugli រដ្ឋធានីនៃរដ្ឋ Kordofan ភាគខាងត្បូងប្រទេសស៊ូដង់។
Update៖ សម្ព័ន្ធឧទ្ទាមភាគខាងកើត DR Congo រួមទាំង M23 ប្រកាសបទឈប់បាញ់!
Alliance Fleuve Congo ដែលជាសម្ព័ន្ធមិត្តឧទ្ទាមនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលរួមមានក្រុមឧទ្ទាម M23 បានប្រកាសបទឈប់បាញ់ ចាប់ពីថ្ងៃទី 4 ខែកុម្ភៈ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទ(ទី៣ខែកុម្ភៈ)។ ប្រភពពីសារព័ត៌មានnadolu។
Update៖ មហាក្សត្រហ្ស៊កដានី នឹងជួបជាមួយលោកត្រាំ នៅសេតវិមាននាថ្ងៃទី១១ ខែកុម្ភៈ!
ព្រះមហាក្សត្រហ្ស៊កដានី Abdullah II នឹងជួបជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមាននៅថ្ងៃទី 11 ខែកុម្ភៈ តុលាការរាជវង្សបាននិយាយកាលពីថ្ងៃអាទិត្យ(ទី២ខែមករា)។
Update៖ អ៊ីស្រាអែល ធ្វើការវាយឆ្មក់ទ្រង់ទ្រាយធំនៅភាគខាងជើងតំបន់West Bank!
សាក្សីបាននិយាយថា កងទ័ពអ៊ីស្រាអែលបើកការវាយឆ្មក់ទ្រង់ទ្រាយធំមួយនៅភាគខាងជើងតំបន់ West Bank កាលពីព្រឹកថ្ងៃអាទិត្យ(ទី២ខែមករា) ចំពេលមានភាពតានតឹងនៅក្នុងទឹកដីដែលកាន់កាប់។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៧.៤៩៨នាក់ហើយ!
កាលពីថ្ងៃអាទិត្យ(ទី២ខែមករា)ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថាការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។
Update៖ ប្រទេសតង់ហ្សានី អះអាងថាទាហាន២នាក់របស់ខ្លួន បានស្លាប់នៅទីក្រុង Goma!
កាលពីថ្ងៃអាទិត្យ(ទី២ខែមករា)ប្រទេសតង់ហ្សានីបានបញ្ជាក់ពីការស្លាប់ទាហានពីរនាក់របស់ខ្លួន នៅទីក្រុង Goma ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។