Update៖ អ៊ីស្រាអែល បើកការវាយប្រហារនៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត!

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍(ទី៥ខែឧសភា)បានធ្វើការវាយប្រហារតាមអាកាសលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ។

Update៖ ជនជាតិប៉ាឡេស្ទីនជាង៦៤ម៉ឺននាក់ ត្រូវបង្ខំឲ្យជម្លៀសចេញពីតំបន់ហ្គាហ្សា! 

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៥ខែមិថុនា)ថា បញ្ជាផ្លាស់ទីលំនៅរបស់យោធាអ៊ីស្រាអែលបានបង្ខំជនជាតិប៉ាឡេស្ទីនជាង 640,000 នាក់ឱ្យភៀសខ្លួនចេញពីតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីខែមីនា ដោយព្រមានថាជិតមួយភាគបីនៃចំនួនប្រជាជនស្ថិតនៅក្រោមការបញ្ជាជម្លៀសម្តងហើយម្តងទៀត។

Update៖ អ៊ុយក្រែន ប្រតិកម្មនិងអឺរ៉ុប ដែលយកប្រាក់បង្កករុស្ស៊ី ទៅឱ្យវិនិយោគិនលោកខាងលិច!

រដ្ឋាភិបាលអ៊ុយក្រែន បានរិៈគន់លើការសម្រេចចិត្តយកទ្រព្យសម្បត្តិរុស្ស៊ី តម្លៃរាប់ពាន់លានអឺរ៉ូ ដែលត្រូវបានបង្កកនៅអឺរ៉ុប ទៅឱ្យវិនិយោគិនលោកខាងលិច ដោយព្រមានថា ជំហាននេះ បានធ្វើឱ្យជំហរអឺរ៉ុបចុះខ្សោយប្រឆាំងនឹងទីក្រុងមូស្គូ..!។

Update៖ ជម្លោះរវាងលោកTrump និងលោក Musk បានកើតឡើង ដោយគំរាមគ្នាទៅវិញទៅមក!

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) បានគំរាមថា នឹងកាត់ផ្តាច់កិច្ចសន្យារបស់រដ្ឋាភិបាល ជាមួយក្រុមហ៊ុនរបស់មហាសេដ្ឋី លោក Elon Musk ។

Update៖ លោកពូទីន ប្ដេជ្ញាសងសឹកអ៊ុយក្រែន ចំពោះការប្រើដ្រូនវាយប្រហារលើរុស្ស៊ី!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា រូបលោកនឹងសងសឹកអ៊ុយក្រែន ។ ចំពោះការប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ី កាលពីពេលថ្មីៗនេះ។ ដែលបានបំផ្លាញ និងបង្កការខូចខាតដល់យន្ដហោះទម្លាក់គ្រាប់បែករាប់សិបគ្រឿង។ ប្រភពពីសារព័ត៌មាន…

Update៖ អាល្លឺម៉ង់​ ប្តេជ្ញា​បន្ត​បញ្ជូន​អាវុធ​ទៅ​អ៊ីស្រាអែល!

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានសន្យាផ្តល់អាវុធបន្ថែមដល់អ៊ីស្រាអែល កាលពីថ្ងៃពុធ(ទី៤ខែមិថុនា)មុនពេលសមភាគីអ៊ីស្រាអែល លោក Gideon Saar បំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំង។

Update៖ លោកត្រាំ ចុះហត្ថលេខាហាមឃាត់ការធ្វើដំណើរពីប្រទេសមួយចំនួន!

សារព័ត៌មាន CBS News បានរាយការណ៍ដោយយោងតាមប្រភពពីក្រុមមន្ត្រីរដ្ឋបាលអាមេរិកកាលពីថ្ងៃពុធ(ទី៤ខែមិថុនា)ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសហាមប្រាមការធ្វើដំណើរពីប្រទេសមួយចំនួន។

Update៖ ក្នុងហេតុការណ៍រត់ជាន់គ្នា នៅខាងក្រៅកីឡដ្ឋានគ្រីឃីតក្នុងប្រទេសឥណ្ឌា ស្លាប់១១នាក់!

មនុស្សយ៉ាងតិច១១នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយនៅខាងក្រៅកីឡដ្ឋានគ្រីឃីតមួយកន្លែង ក្នុងទីក្រុងបេងហ្គាលូរុ ប្រទេសឥណ្ឌា ជាព្រឹត្តិការណ៍មួយត្រូវបានធ្វើឡើង ដើម្បីអបអរសាទរជ័យជម្នះលើកដំបូងរបស់ក្រុម Royal Challengers Bengaluru ក្នុងការប្រកួតដណ្តើមពានរង្វាន់ Indian Premier League (IPL)។

Update៖ ពួកស្តាំនិយមអ៊ីស្រាអែល ព្យាយាមរារាំងរថយន្តដឹកជំនួយដែលចូលទៅតំបន់ហ្គាហ្សា!

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា ពួកស្តាំនិយមអ៊ីស្រាអែលបានព្យាយាមរារាំងការចូលនៃរថយន្តជំនួយមនុស្សធម៌ទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលបានឡោមព័ទ្ធកាលពីថ្ងៃពុធ(ទី៤ខែមថុនា)។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៤.៦០៧នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី៤ខែមិថុនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៩៧នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 54,607នាក់។ ប្រភពពីសារព័ត៌មានAnadolu។