Update៖ នាយកCIA ថាអាមេរិកផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន!

នាយក CIA លោក John Ratcliffe បានបញ្ជាក់កាលពីថ្ងៃពុធ(ទី៥ខែមីនា)ថាអាមេរិកបានផ្អាកកិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ជាមួយអ៊ុយក្រែន។

Update៖ លោកត្រាំ ពន្យារពេលយកពន្ធលើរថយន្តពីប្រទេសកាណាដានិងម៉ិកស៊ិករយៈពេល១ខែ!

ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេចចិត្តពន្យារពេលយកពន្ធលើរថយន្តពីប្រទេសកាណាដា និងម៉ិកស៊ិករយៈពេលមួយខែបន្ទាប់ពីបានជួបប្រជុំគ្នាកាលពីថ្ងៃពុធ(ទី៥ខែមីនា)ជាមួយប្រធានក្រុមហ៊ុនផលិតរថយន្តធំៗចំនួនបីរបស់អាមេរិក។

Update៖ អ៊ីស្រាអែល គ្រោងនឹងកាត់ផ្តាច់ទឹកនិងអគ្គិសនីក្នុងតំបន់ហ្គាហ្សា!

អ្នកនាំពាក្យអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថារដ្ឋាភិបាលរបស់លោក Benjamin Netanyahu គ្រោងកាត់ផ្តាច់ទឹក និងអគ្គិសនីទៅកាន់តំបន់ Gaza Strip ដើម្បីដាក់សម្ពាធលើក្រុម Hamas ប៉ាឡេស្ទីន។

Update៖ អេហ្ស៊ីប ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអារ៉ាប់គ្រាអាសន្នស្តីពីការកសាងឡើងវិញតំបន់ហ្គាហ្សា!

កិច្ចប្រជុំកំពូលអារ៉ាប់គ្រាអាសន្នបានបើកក្នុងរដ្ឋធានីគែររបស់អេហ្ស៊ីបកាលពីថ្ងៃអង្គារ (ទី៤ខែមីនា)ដើម្បីពិភាក្សាអំពីការកសាងឡើងវិញនូវតំបន់ហ្កាហ្សា។

Update៖ កងទ័ពស៊ូដង់ វាយដណ្តើមបានស្ពានយុទ្ធសាស្ត្រនៅភាគខាងកើតទីក្រុង Khartoum ពីកងយោធាប៉ារ៉ាហ្គាយ!

កាលពីថ្ងៃអង្គារ(ទី៤ខែមីនា)កងទ័ពស៊ូដង់បានវាយដណ្តើមយកផ្នែកខាងកើតនៃស្ពានយុទ្ធសាស្ត្រក្នុងរដ្ឋធានី Khartoum ពីកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF)។

Update៖ ប្រទេសរ៉ាវ៉ាន់ដា ទាមទារប្រាក់ចំនួន៦៣.៥លានដុល្លារពីអង់គ្លេស!

ប្រទេសរ៉ាវ៉ាន់ដា (Rwanda) បានទាមទារប្រាក់ចំនួន 50 លានផោន (ជាង 63.5 លានដុល្លារ) ពីចក្រភពអង់គ្លេស បន្ទាប់ពីគណបក្សការងារបានលុបចោលកិច្ចព្រមព្រៀងនិរទេសដ៏ចម្រូងចម្រាសនៅពេលចូលកាន់តំណែង។

Update៖ អាមេរិក ចាត់ទុកក្រុមហ៊ូទីរបស់យេម៉ែនជាអង្គការភេរវករបរទេស!

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានកំណត់ក្រុម Houthi របស់ប្រទេសយេម៉ែន ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Ansar Allah ជាអង្គការភេរវករបរទេស (FTO) កាលពីថ្ងៃអង្គារ។

Update៖ លោក ហ្សេលេនស្គី សម្តែងការសោកស្ដាយ ចំពោះកិច្ចប្រជុំនៅសេតវិមាន ដែលមិនបានប្រព្រឹត្តទៅតាមការគ្រោងទុក!

កាលពីថ្ងៃអង្គារ(ទី៤ខែមីនា) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសម្តែងការសោកស្តាយ ទៅកាន់ប្រធានាធិបតីអាមេរិក Donald Trump ចំពោះកិច្ចប្រជុំដ៏ចម្រូងចម្រាសរបស់ពួកគេ កាលពីសប្តាហ៍មុន នៅឯសេតវិមាន ដោយនិយាយថា វាមិនបានទៅដូចការគ្រោងទុកនោះទេ។

Update៖ កូរ៉េខាងជើង ថ្កោលទោសអាមេរិកចំពោះនាវាផ្ទុកយន្ដហោះចម្បាំងនៅកូរ៉េខាងត្បូង!

កូរ៉េខាងជើងនៅថ្ងៃអង្គារ(ទី៤ ខែមីនាបានថ្កោលទោសអាមេរិក សម្រាប់ការបង្ករឿងទាំងនយោបាយ និងយោធា ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង ទៅកាន់ទីក្រុងកំពង់ផែ Busan នៃប្រទេសកូរ៉េខាងត្បូង។

Update៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជ្រើសរើសលោក Iwasawa Yuji ជាប្រធានថ្មី!

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែល គេ ស្គាល់ជាទូទៅថាជាតុលាការពិភពលោកបានប្រកាសកាលពីថ្ងៃចន្ទថាលោក Iwasawa Yuji ត្រូវបានជ្រើសរើសជាប្រធានថ្មីរបស់ខ្លួន។