Breaking៖ លោកJD Vance និយាយថាបទឈប់បាញ់នៅតំបន់ហ្គាហ្សាមានភាពរីកចម្រើន!

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានបង្ហាញអំពីការយល់ឃើញមួយចំពោះការរីកចម្រើននៃ បទឈប់បាញ់នៅហ្គាហ្សា ដែលបានប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់បញ្ចប់សង្គ្រាមអស់រយៈពេលពីរឆ្នាំ។ ប្រភពពីសារព័ត៌មានAP នៅថ្ងៃទី22 តុលា។ ក្នុងដំណើរទស្សនកិច្ចរបស់គាត់នៅទីក្រុង Kiryat Gat ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារ លោក…

Breaking៖ កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិកឆ្ពោះទៅទិសខាងកើត!

នៅថ្ងៃពុធ ទី២២ ខែតុលា យោធាកូរ៉េខាងត្បូងបាននិយាយ ថាប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ឆ្ពោះទៅទិសខាងកើត ដោយមិនបានផ្តល់ព័ត៌មានលម្អិតនៃការបាញ់នោះទេ។ ប្រភពពីសារព័ត៌មានCNA។ មុននេះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់នេះ គឺឆ្ពោះទៅកាន់សមុទ្រនៅឆ្នេរភាគខាងកើត របស់ប្រទេសកូរ៉េខាងជើង។  កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល…

Breaking៖ UN ជំរុញឱ្យបង្កើនការសង់ទីជម្រកសម្រាប់ជនភៀសសឹកនៅក្នុងតំបន់ហ្គាហ្សាមុនរដូវរងា!

កាលពីថ្ងៃអង្គារទី២១ ខែតុលា អង្គការសហប្រជាជាតិបានព្រមានថាជំនួយមនុស្សធម៌ត្រូវតែទៅដល់តំបន់ហ្គាហ្សាស្ទ្រីបជាបន្ទាន់មុនរដូវរងា ដោយសារគ្រួសារបន្តផ្លាស់ទីទៅក្នុងតំបន់ដែលអាចចូលថ្មីបាន ចាប់តាំងពីបទឈប់បាញ់កាលពីថ្ងៃទី 10 ខែតុលា។ ប្រភពពីសារព័ត៌មានAANews។ ដោយដកស្រង់ពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Farhan Haq បាននិយាយថាគ្រួសារនៅតំបន់ហ្គាហ្សាស្ទ្រីប បន្តឆ្ពោះទៅកាន់តំបន់ដែលអាចចូលបានថ្មីចាប់តាំងពីបទឈប់បាញ់ ដោយខ្លះស្វែងរកទីជម្រកនៅកន្លែងផ្លាស់ទីលំនៅដែលមានមនុស្សច្រើនកកកុញរួចហើយ។…

Breaking៖ អាមេរិកនិងចិន កំពុងប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្ម!

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនកំពុងធ្លាក់ចូលក្នុងសភាពតានតឹងជាថ្មីម្តងទៀត ខណៈអ្នកជំនាញជាច្រើនព្រមានថា សកម្មភាពពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ បានឈានទៅកាន់សង្គ្រាមពាណិជ្ជកម្មដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចពិភពលោក។ ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី 22 តុលា។ បញ្ហាទាក់ទាញចុងក្រោយបង្អស់កើតឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសពង្រីកការរឹតបន្តឹងលើការនាំចេញ លោហៈកម្រ (Rare Earth…

Breaking៖ លោកស្រី ផេថងថាន បានលាឈប់ពីប្រធានបក្សភឿថៃ ជាផ្លូវការ!

លោកស្រី ផេថងថាន ប្រធានបក្សភឿថៃ នៅថ្ងៃទី២២.១០.២០២៥ បានចេញលិខិត១ច្បាប់ ដោយអះអាងថា”បងប្អូនសមាជិកបក្ស ភឿថៃ អ្នកគាំទ្រគណបក្ស និងបងប្អូនសាធារណជនទាំងអស់ជាទីគោរព.ថ្ងៃនេះខ្ញុំបានសម្រេចលាលែងពីតំណែងមេបក្សភឿថៃ ។ ដោយចេតនាថា នេះជាការចាប់ផ្តើមនៃការជាន់ពន្លិចរបស់គណបក្សភឿថៃ ដូចខ្ញុំបានប្រកាសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ នេះគឺជាមួយនឹងចក្ខុវិស័យថ្មី…

Breaking៖ តុលាការស្លូវ៉ាគី កាត់ទោសខ្មាន់កាំភ្លើងម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល២១ឆ្នាំ!

តុលាការពិសេសសម្រាប់ករណីឧក្រិដ្ឋកម្ម នៅប្រទេសស្លូវ៉ាគី បានកាត់ទោសបុរសម្នាក់អាយុ៧២ឆ្នាំដែលបានបាញ់នាយករដ្ឋមន្ត្រីRobert Fico កាលពីឆ្នាំ 2024 ឲ្យជាប់ពន្ធនាគាររយៈពេល២១ឆ្នាំ បន្ទាប់ពីរកឃើញថាគាត់បានប្រព្រឹត្តអំពើហឹង្សាដោយមានចេតនានយោបាយដែលតុលាការហៅថាជាការវាយប្រហារភេរវកម្ម។ ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី 21 ខែតុលា ឆ្នាំ 2025។ ជនជាប់ចោទឈ្មោះ…

Breaking៖ អតីតប្រធានាធិបតីបារាំង ត្រូវជាប់ពន្ធនាគារ រយៈពេល៥ឆ្នាំ!

អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី នឹងត្រូវជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។ បន្ទាប់ពីត្រូវបានតុលាការបារាំងកាត់ទោសពីបទសមគំនិតឧក្រិដ្ឋកម្មនិងទទួលហិរញ្ញប្បទានខុសច្បាប់ពីរបបរបស់ មេដឹកនាំ Muammar Gaddafi ក្នុង អំឡុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2007។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា។…

Breaking៖ យោធាមីយ៉ាន់ម៉ា បិទមជ្ឈមណ្ឌលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏ធំមួយនៅជិតព្រំដែនប្រទេសថៃ!

កាលពីថ្ងឺទី២០ខែតុលា យោធាមីយ៉ាន់ម៉ា បានបិទប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតដ៏ធំមួយនៅជិតព្រំដែនជាមួយប្រទេសថៃ ដោយបានឃាត់ខ្លួនមនុស្សជាង 2,000 នាក់ និងរឹបអូសស្ថានីយអ៊ីនធឺណិតផ្កាយរណប Starlink រាប់សិបកន្លែង។ ប្រភពពីសារព័ត៌មានCNA។ ប្រទេសមីយ៉ាន់ម៉ា មានភាពល្បីល្បាញសម្រាប់ការបង្ហោះប្រតិបត្តិការតាមអ៊ីនធឺណិតទៅលើមនុស្សជុំវិញពិភពលោក។  ជាធម្មតា ទាំងនេះពាក់ព័ន្ធនឹងការទទួលបានទំនុកចិត្តរបស់ជនរងគ្រោះតាមអ៊ីនធឺណិតជាមួយការលេងល្បែងស្នេហា និងការវិនិយោគក្លែងក្លាយ។ មជ្ឈមណ្ឌលនេះមានភាពល្បីល្បាញចំពោះការជ្រើសរើសពលករមកពីប្រទេសផ្សេងៗក្រោមការក្លែងបន្លំដោយសន្យាថាពួកគេទទួលបានការងារស្របច្បាប់ហើយបន្ទាប់មកចាប់ពួកគេធ្វើជាឈ្លើយ…

Breaking៖ លោកស្រី តាកាអិឈី ក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុន!

លោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុន បន្ទាប់ពីឈ្នះការបោះឆ្នោតជាមេគណបក្ស Liberal Democratic Party (LDP)កាលពីថ្ងៃចន្ទ។ ការឈ្នះរបស់នាងត្រូវបានមើលឃើញថាជាចំណុចប្រវត្តិសាស្ត្រសម្រាប់ប្រទេសជប៉ុន ដែលសង្គមតែងតែគ្រប់គ្រងដោយបុរស។ ប្រភពពីសារព័ត៌មានReuters នៅថ្ងៃទី 21 ខែតុលា លោកស្រី…

Breaking៖ ផ្ទុះការតវ៉ានៅប្រទេសនីហ្សេរីយ៉ា ទាមទារឲ្យដោះលែងលោក Nnamdi Kanu!

កាលពីថ្ងៃច័ន្ទទី២០ខែតុលា ប៉ូលីសនីហ្សេរីយ៉ា បានប៉ះទង្គិចគ្នាជាមួយក្រុមអ្នកតវ៉ាទាមទារឱ្យដោះលែងលោក Nnamdi Kanu ដែលជាមេដឹកនាំនៃជនជាតិដើមភាគតិច Biafra (IPOB)។ លោកKanu កំពុងស្ថិតក្នុងការកាត់ទោសលើបទចោទប្រកាន់អំពើភេរវកម្មហើយក្រុមនេះព្យាយាមបង្កើតរដ្ឋ Biafra ដាច់ដោយឡែកសម្រាប់ប្រជាជនIgbo នៅភាគអាគ្នេយ៍ប្រទេស។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើបាតុករក្នុងរដ្ឋធានី Abuja បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសរួមទាំងអ្នកកាសែតផងដែរ។…