(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៦ខែមេសាដល់ថ្ងៃទី៨ខែមេសាឆ្នាំ២០២៥
Category: ពត៌មានសន្តិសុខសង្គម
សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម!
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅខេត្តព្រះសីហនុ។ ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា…
ឆ្លើយតបនឹងការដំឡើងពន្ធរបស់អាមេរិក សម្តេចធិបតី ផ្ញើលិខិតទៅកាន់លោក ត្រាំ!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានផ្ញើលិខិតទៅលោក ត្រាំ ប្រធានាធិបតីអាមេរិក។ ពាក់ព័ន្ធនឹងការស្នើចរចា លើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជា ទៅកាន់អាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិក កាលពីថ្ងៃទី២ ខែមេសាកន្លងទៅថ្មីៗនេះ។
អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការនៃក្រសួងធម្មការ!
(ភ្នំពេញ)៖ អតីតសង្ឃ ជួន កក្កដា បានលាចាកសិក្ខាបទ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៨.០៣.២០២៥ ត្រូវប្រមុខរដ្ឋស្ដីទីតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តាមសំណើររបស់នាយករដ្ឋមន្ត្រី។ ប៉ុន្តែព្រះរាជក្រឹត្យស្ដីពីការតែងតាំង ទើបតែផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែមេសា នេះទេ។
ការដំឡើងពន្ធរបស់លោក ត្រាំ ធ្វើឱ្យប៉ះពាល់ដល់អ្នកទិញនៅអាមេរិក និងប្រជាជនអាមេរិកមុនគេ បន្ទាប់មកគឺធុរកិច្ចនៅកម្ពុជា!
(ភ្នំពេញ)៖ នៅពេលដែលតម្លើងនូវបន្ទាន់ពន្ធគយ ឬអត្រាពន្ធ ទៅលើផលិតផលដែលនាំចេញទៅនោះ ជាការពិត នៅពេលដែលតម្លើងអត្រាពន្ធ។ មានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយដែលឡើងថ្លៃគឺនៅប្រទេសដែលជាប្រទេសគោលដៅ ឬជាប្រទេសនាំចូល នេះជាការលើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងបទសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជានាយប់ថ្ងៃទី០៣…
សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សានិងពិនិត្យលើរបៀបវារៈសំខាន់ៗចំនួន២!
(ភ្នំពេញ)៖ នៅថ្ងៃសុក្រទី(៤ ខែមេសា) សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋ ដើម្បីពិភាក្សានិងពិនិត្យលើរបៀបវារៈសំខាន់ៗចំនួនពីរ ពិភាក្សាលើ សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ នៅវិមានសន្តិភាព៕
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៤ខែមេសាដល់ទី៦ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ខែមេសាដល់ថ្ងៃទី៦ខែមេសាឆ្នាំ២០២៥
សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសាច់ញាតិក្រុមគ្រួសារ និងថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញក្នុងពិធីបញ្ចុះសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បន្ទាប់ពីបានប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា…
តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី១ដល់ទី១០ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១.៤ ២០២៥ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី១ដល់ទី១០ខែមេសាឆ្នាំ២០២៥។ ក្នុងនោះសាំងធម្មតា ត្រូវលក់តម្លៃ ៣,៩០០រៀក្នុង១លីត្រ និងម៉ាស៊ូតត្រូវលក់ ៣,៧០០រៀល ក្នុង១លីត្រ៕
ពលករខ្មែរម្នាក់បានស្លាប់ ដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ!
(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិយាយថា គិតត្រឹមម៉ោង ៣:៣០នាទីរសៀល នៅថ្ងៃច័ន្ទ(ទី៣១ ខែមីនា)អាជ្ញាធរថៃ បានរកឃើញសាកសពពលករខ្មែរម្នាក់ដែលស្ថិតនៅក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។ ជនរងគ្រោះមានឈ្មោះ មាស សាវ៉ាង មានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។