Update៖ ករណីព្រួតគ្នាប្រើហិង្សាលើស្ដ្រីម្នាក់ ដោយចោទថា យកប្ដីគេ សមត្ថកិច្ចឃាត់ខ្លួនប្រពន្ធដើមនិងបក្ខពួក!

(ភ្នំពេញ)៖ ករណីហិង្សាបង្កដោយបក្ខពួក១ក្រុម បើករថយន្តបំបុករថយន្តស្ដ្រីម្នាក់ និងព្រួតគ្នាវាយទៅលើរូបនាង និងចោទថា ស្ដ្រីរងគ្រោះយកប្ដីខ្លួន បណ្ដាលឱ្យល្បីពេញបណ្ដាញសង្គម!។ -ក្រោយកើតហេតុ នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនស្រ្តី០២នាក់ ក្នុងនោះរួមមានប្រពន្ធដើមនិងបក្ខពួក។ គួរំលឹកថា ករណីហិង្សានេះបានកើតឡើង នៅផ្លូវ២៦៥ ក្បែរផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣…

ឃាត់ខ្លួនស្ដ្រីជាប្រពន្ធដើម ខណៈបក្ខពួកបងប្អូនរត់គេចខ្លួន ករណីប្រើហិង្សាលើប្រពន្ធចុង!

(ភ្នំពេញ)៖ ក្រោយផ្ទុះករណីហិង្សាដោយបក្ខពួក១ក្រុម បើករថយន្តបំបុករថយន្តស្ដ្រីម្នាក់ និងព្រួតគ្នាវាយតប់ទៅលើរូបនាង និងចោទថា ស្ដ្រីរងគ្រោះយកប្ដីខ្លួន រហូតល្បីពេញបណ្ដាញសង្គម។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២ខែដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០២៥

ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថាអ្នកសារព័ត៌មាន បានចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា!

(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សេរីភាពសារព័ត៌មាន គឺចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា…

តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី១ដល់ទី១០ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១.៥ ២០២៥ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី១ដល់ទី១០ខែឧសភាឆ្នាំ២០២៥។

ប្រសាសន៍របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ!

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធីសំណេះសំណាលនាព្រឹកថ្ងៃនេះធ្វើឡើងជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ…

Update៖ អាជីវករដែលដឹកទំនិញពីថៃចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនជាំ ចេញមុខបញ្ជាក់ថា ពួកខ្លួនបង់លុយចូលរដ្ឋ!

(ឧត្ដរមានជ័យ)៖ បន្ទាប់ពី”ដើមរាំង”ចុះផ្សាយព័ត៌មានមួយដែលមានខ្លឹមសារថា”មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កំពុងពួតដៃគ្នា កំណត់យកលុយពីរថយន្ត ដឹកទំនិញអីវ៉ាន់ចាប់ហួយ ពីប្រទេសថៃ ចូលមកកម្ពុជា ក្នុង១ជើងៗ ចាប់ពី៦០ម៉ឺនរៀល ទៅ១លាន២សែនរៀល”នោះមក.!!។

សម្តេចតេជោ អញ្ជើញវាយកូនហ្គោលលើទីលានវាយកូនហ្គោលក្រុមហ៊ុនវឌ្ឍនៈ!

(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញវាយកូនហ្គោលលក្ខណៈកីឡាពេលព្រឹកលើទីលានវាយកូនហ្គោលក្រុមហ៊ុនវឌ្ឍនៈ។ការវាយកូនហ្គោលបានបង្ហាញថា បើទោះបីជន្នាយុច្រើន តែសុខភាពសម្តេចតេជោ នៅតែរឹងមាំ ហើយគីឡូរបស់សម្តេចបានស្រកជាងមុនផងដែរ។ បន្ថែមពីនេះសម្តេចអំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិ មេត្តាហាត់ប្រាណឱ្យបានខ្ជាប់ខ្ជួន…

សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់សាលក្រមសំណុំរឿងឈ្មោះ ស្រី ស៊ីណា នៅសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល!

(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកា ដោយសម្រេចដូចខាងក្រោម៖ ១- សំណុំរឿងទី១ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយះពេល ១៥ (ដប់ប្រាំ) ឆ្នាំ…

សម្ដេចធិបតី មានប្រសាសន៍ថាកម្ពុជាកាន់តែពង្រីកការវិនិយោគនៅទូទាំងប្រទេស ខណ:ពិភពលោកជិតមានសង្រ្គាមពាណិជ្ជកម្ម!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ហេតុផលសំខាន់ៗជាច្រើន ដែលកម្ពុជានៅតែបន្ដពង្រីកការវិនិយោគនៅទូទាំងប្រទេស ស្របពេលដែលពិភពលោកជិតមានសង្រ្គាមពាណិជ្ជកម្ម។