រុស្ស៊ី អាចនឹងបិទការិយាល័យអគ្គកុងស៊ុលប៉ូឡូញនៅ Kaliningrad និង Irkutsk ជាការសងសឹកចំពោះការសម្រេចចិត្តថ្មីៗនេះរបស់ប្រទេសប៉ូឡូញក្នុងការបិទស្ថានអគ្គកុងស៊ុលរុស្ស៊ីនៅទីក្រុង Krakow នេះបើយោងតាមអនុរដ្ឋមន្ត្រីការបរទេស Alexander Grushko បាននិយាយកាលពីថ្ងៃចន្ទ(ទី១២ខែឧសភា)។
Category: ពត៌មានអន្តរជាតិ
Update៖ អង្គការសិទ្ធិមនុស្ស ជំរុញឲ្យឥណ្ឌា បញ្ឈប់ការចាប់ខ្លួន ជនជាតិរ៉ូហ៊ីនយ៉ា!
កាលពីថ្ងៃចន្ទ (ទី១២ខែឧសភា) អង្គការសិទ្ធិមនុស្ស បានជំរុញប្រទេសឥណ្ឌាឲ្យបញ្ឈប់ការចាប់ខ្លួនតាមអំពើចិត្តនិងការបង្ខំឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅមីយ៉ាន់ម៉ាវិញ។
Update៖ អ៊ីតាលីនិងក្រិក បញ្ជាក់ជាថ្មីសម្រាប់ការគាំទ្របទឈប់បាញ់នៅតំបន់ហ្គាហ្សានិងដំណោះស្រាយរដ្ឋ២!
ប្រទេសអ៊ីតាលី និងក្រិកបានអះអាងជាថ្មីនូវការគាំទ្ររបស់ពួកគេចំពោះបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប្រភពពីសារព័ត៌មានAnadolu Agency។
Update៖ ភាពស្ងប់ស្ងាត់បានត្រលប់មកវិញ នៅពេលដែលបទឈប់បាញ់គ្នារវាងឥណ្ឌា និងប៉ាគីស្ថានត្រូវបានអនុវត្ត!
កាលពីថ្ងៃចន្ទ(ទី១២ខែឧសភា) ភាពស្ងប់ស្ងាត់បានត្រលប់មកវិញដល់ប្រទេសឥណ្ឌា និងប៉ាគីស្ថាន ខណៈដែលបទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិកបានបន្តធ្វើឡើងបន្ទាប់ពីភាពតានតឹងផ្នែកយោធាកើនឡើងមួយសប្តាហ៍។ ប្រភពពីសារព័ត៌មានAljazeera។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥២.៨៦២នាក់ ខណៈសាកសពច្រើន ទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃច័ន្ទ(ទី១២ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៣៣នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,862នាក់។
Update៖ រុស្ស៊ីនិងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរោងចក្រថាមពលនុយក្លេអ៊ែរ!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទ(ទី១២ខែឧសភា)ថា រុស្ស៊ី និងវៀតណាមបានព្រមព្រៀង ចុះហត្ថលេខាលើការកសាងរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ហើយលើកកំពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីទៅជាកម្រិតថ្មីមួយទាក់ទងនឹងគុណភាព។ ប្រភពពីសារព័ត៌មានVNExpress។
Update៖ ចិន គាំទ្រកិច្ចចរចាដោយផ្ទាល់រវាងរុស្ស៊ីនិងអ៊ុយក្រែន!
ប្រទេសចិនកាលពីថ្ងៃចន្ទ(ទី១២ខែឧសភា) បានសម្តែងការគាំទ្រសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងរុស្ស៊ីនិងអ៊ុយក្រែន បន្ទាប់ពីសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការបន្តការចរចានៅទីក្រុងអ៊ីស្តង់ប៊ុលចាប់ពីថ្ងៃទី ១៥ ឧសភា។
Update៖ តៃវ៉ាន់ សាកល្បងបាញ់មីស៊ីល HIMARS ដែលទិញពីអាមេរិកលើកដំបូង!
តៃវ៉ាន់ បានធ្វើការបាញ់សាកល្បងជាលើកដំបូងនូវប្រព័ន្ធមីស៊ីល HIMARS ដែលទើបទទួលបានពីអាមេរិក នៅថ្ងៃចន្ទ ទី១២ ខែឧសភា ដែលជាប្រព័ន្ធអាវុធមួយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ៊ុយក្រែន ហើយអាចត្រូវបានដាក់ពង្រាយដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសចិនដីគោក ក្នុងករណីមានសង្គ្រាម។
Update៖ អ៊ីស្រាអែល មិនព្រមបទឈប់បាញ់ជាមួយក្រុមហាម៉ាស់!
នៅថ្ងៃចន្ទ ទី១២ ខែឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា អ៊ីស្រាអែល មិនបានយល់ព្រមចំពោះបទឈប់បាញ់ ជាមួយក្រុមហាម៉ាស់ទេ។
Update៖ ក្រុមសកម្មប្រយុទ្ធឃើដ PKK ប្រកាសរំលាយក្រុម!
ក្រុមសកម្មប្រយុទ្ធឃើដ PKK ដែលបានធ្វើសកម្មភាពបះបោរប្រដាប់អាវុធប្រឆាំងរដ្ឋអំណាចនៃប្រទេសតួកគីយ៉េ អស់រយៈពេលប្រមាណជាង៤ទសវត្សរ៍មកហើយនោះ។ ទីបំផុតក្រុមនេះបានសម្រេចប្រកាសរំលាយក្រុមចោលទៅវិញ ហើយបិទបញ្ចប់ការបះបោររបស់ខ្លួន។ ប្រភពពីសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥។