Update៖ គ្រោះរញ្ជួយដីកម្រិត៧.៣រិចទ័រនៅប្រទេសវ៉ានូអាទូ បណ្តាលឲ្យមនុស្សស្លាប់១៤នាក់!

ប្រទេសប៉ាស៊ីហ្វិកភាគខាងត្បូងនៃប្រទេសវ៉ានូអាទូបានស្វែងរកជំនួយពីអន្តរជាតិបន្ទាប់ពីការរញ្ជួយដីកម្រិត 7.3 រិចទ័របានសម្លាប់មនុស្ស14 នាក់ក្នុងនោះពលរដ្ឋចិនពីរនាក់ និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធច្រើនផ្សេងទៀត។

Update៖ តុលាការអាល្លឺម៉ង់ កាត់ទោស អតីតសមាជិកកងជីវពលគាំទ្រលោកអាសាដឲ្យជាប់ពន្ធនាគារ១០ឆ្នាំ! 

កាលពីថ្ងៃពុធ(ទី១៨ខែធ្នូ) តុលាការអាល្លឺម៉ង់បានកាត់ទោសអតីតសមាជិកកងជីវពលគាំទ្រលោក Assad ឱ្យជាប់ពន្ធនាគាររយៈពេល 10 ឆ្នាំពីបទឧក្រិដ្ឋកម្មសង្រ្គាមដែលបានប្រព្រឹត្តក្នុងអំឡុងពេលជម្លោះស៊ីរី។

Update៖ អាកាសយានដ្ឋាន ក្នុងប្រទេសស៊ីរីចាប់ផ្តើមដំណើរការឡើងវិញ!

កាលពីថ្ងៃពុធ(ទី១៨ខែធ្នូ) អាកាសយានដ្ឋានក្នុងរដ្ឋធានី Damascus របស់ប្រទេសស៊ីរីបានបន្តប្រតិបត្តិការហោះហើរឡើងវិញបន្ទាប់ពីការដួលរលំនៃរបប Baath។

Update៖ រុស្ស៊ីថា អ៊ុយក្រែនប្រើប្រាស់អាវុធគីមីក្នុងសមរភូមិ ប៉ុន្តែអ៊ុយក្រែនបដិសេធចោល!

ប្រទេសរុស្ស៊ី នៅថ្ងៃពុធ(ទី១៨ខែធ្នូ)នេះបាននិយាយថា អ៊ុយក្រែន បានប្រើប្រាស់(គ្រាប់បែកផូស្វ័រពណ៌ស) ក្នុងការទម្លាក់ចេញពីយន្តហោះដ្រូន កាលពីខែកញ្ញា។

Update៖ កូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេច ប្រសិនបើលោក ត្រាំ បើកកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង!

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែធ្នូនេះ បាននិយាយថា កូរ៉េខាងត្បូងកំពុងត្រៀម ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ជាមួយកូរ៉េខាងជើង។

Update៖ ហ្វីលីពីន បញ្ជូនសម្ភារៈយោធាទៅកាន់តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal!

ហ្វីលីពីន បានបញ្ជូនសម្ភារៈនិងគ្រឿងបរិក្ខារទៅឱ្យបុគ្គលិកយោធារបស់ខ្លួននៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង ដែលបានបង្កឱ្យមានការតវ៉ាពីសំណាក់ប្រទេសចិន។

Update៖ អ៊ុយក្រែន ត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដើម្បីទប់ទល់នឹងរុស្ស៊ី!

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអង្គារ(ទី១៧ខែធ្នូ)បាននិយាយថាទីក្រុង Kyiv ត្រូវការប្រព័ន្ធការពារដែនអាកាសពី 12 ទៅ 15បន្ថែមទៀតដើម្បីការពារប្រទេសរបស់គាត់ ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។

Update៖ អ៊ុយក្រែន និយាយថាខ្លួនបានសម្លាប់មន្រ្តីយោធាជាន់ខ្ពស់របស់រុស្ស៊ី!

ប្រភពទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន SBU បាននិយាយថា ការសម្លាប់ លោកឧត្តមសេនីយ៍ Igor Kirillov មន្រ្តីយោធាជាន់ខ្ពស់រុស្ស៊ីនៅទីក្រុងមូស្គូនាថ្ងៃអង្គារ ទី១៧ ខែធ្នូ គឺជាប្រតិបត្តិការពិសេសរបស់ទីភ្នាក់ងារនេះ។

Update៖ ជប៉ុន បានប្រកាសផ្តល់ជំនួយមនុស្សធម៌ ២៧.៥លានដុល្លារដល់អាហ្វហ្គានីស្ថាន!

កាលពី ថ្ងៃ អង្គារ(ទី១៧ខែធ្នូ) ប្រទេស ជប៉ុន បាន ប្រកាស ផ្តល់ ជំនួយ មនុស្សធម៌ ចំនួន ២៧,៥ លាន ដុល្លារ ដល់ អាហ្វហ្គានីស្ថាន។

Update៖ អ៊ីស្រាអែល រារាំងប្រជាជនប៉ាឡេស្ទីន ដែលបានភៀសខ្លួន មិនឲ្យត្រឡប់មកតំបន់ហ្គាហ្សាវិញ!

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីថ្ងៃអង្គារ (ទី១៧ខែធ្នូ)បានឱ្យដឹងថាកងទ័ពអ៊ីស្រាអែលគ្រោងនឹងរារាំងប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួនពីការត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅភាគខាងជើងតំបន់ហ្គាហ្សា។

Exit mobile version