Update៖ អ៊ីស្រាអែល អះអាងថាខ្លួនបានស្ទាក់ចាប់កាំជ្រួចដែលបាញ់ចេញពីប្រទេសយេម៉ែន!

កាលពីព្រឹកថ្ងៃអាទិត្យ(ទី៦ខែកក្កដា) កងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចដែលបានបាញ់ពីប្រទេសយេម៉ែន។ ប្រភពពីសារព័ត៌មានAANews។ យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ព ការស្ទាក់ចាប់បានធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ប៉ុន្តែវាមិនបានបញ្ជាក់ថាតំបន់ណាជាគោលដៅ ឬថាតើការខូចខាតណាមួយបានកើតឡើងនោះទេ។ យ៉ាងណាមិញ មិន មាន ការ អត្ថាធិប្បាយ ភ្លាមៗ ពី ក្រុម…

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៣៣នាក់!

កាលពីថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥ យោធាអ៊ីស្រាអែល បាននិយាយថាខ្លួនបានវាយប្រហារទីតាំងប្រហែល ១៣០កន្លែងនៅទូទាំងតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច៣៣នាក់។ ប្រភពពីសារព័ត៌មានស៊ីនហួរ។ យោងតាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល ការវាយប្រហារបានកំណត់គោលដៅលើរចនាសម្ព័ន្ធបញ្ជាការ និងគ្រប់គ្រង កន្លែងស្តុកទុកអាវុធ និងក្រុមសកម្មប្រយុទ្ធមួយចំនួនដែលមិនបានបញ្ជាក់ចំនួន នៅទីក្រុងហ្គាហ្សា…

Update៖ លោកElon Musk ប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយនៅអាមេរិក!

កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា លោក Elon Musk ដែលជាអតីតសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីអាមេរិកអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកបានសម្រេចចិត្តបង្កើតគណបក្សនយោបាយថ្មីមួយ នៅអាមេរិក។ ប្រភពពីសារព័ត៌មាន AFP។ លោក Musk…

Update៖ អ៊ុយក្រែន វាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី!

កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា កងកម្លាំងពិសេសអ៊ុយក្រែន បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីក្នុងតំបន់ Voronezh រួមទាំងលើឃ្លាំងស្ដុកគ្រាប់បែក glide bomb និងយន្ដហោះយោធាសម្រាប់បណ្ដុះបណ្ដាលផងដែរ។ ប្រភពពីសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៊ុយក្រែនបានឱ្យដឹងទៀតថាយន្ដហោះយោធាមួយចំនួនទៀតក៏ត្រូវបានវាយប្រហារផងដែរ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ៕

Update៖ ជប៉ុន រំលឹកថាអាចនឹងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ ប៉ុន្តែពុំមានគ្រោះមហន្តរាយដល់ពិភពលោកឡើយ!

កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា រដ្ឋាភិបាលជប៉ុន និយាយថាអាចនឹងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅក្នុងដែនទឹកភាគនិរតីនៃទីប្រជុំកោះរបស់ខ្លួន។ ក្នុងនោះរដ្ឋាភិបាលជប៉ុន ជំរុញឱ្យប្រជាជន របស់ខ្លួនកុំជឿលើពាក្យចចាមអារ៉ាម ឬការព្យាករគ្មានមូលដ្ឋានអំពីមហាគ្រោះមហន្តរាយនៃថ្ងៃអវសានរបស់ពិភពលោក។ ប្រភពពីសារព័ត៌មាន Reuters។ អាជ្ញាធរជប៉ុន កាលពីថ្ងៃសុក្រ បានជម្លៀសប្រជាជនមួយចំនួនចេញពីកោះដាច់ស្រយាលនានាស្ថិតនៅជិតនឹងចំណុចកណ្ដាលនៃរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រនៅឯចុងភាគខាងត្បូងបំផុតនៃកោះ Kyushu។…

Update៖ លោកត្រាំ សង្ឃឹមថានឹងមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា!

កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាវាជារឿងល្អដែលក្រុមហាម៉ាស់ចម្លើយតបប្រកបដោយ ភាពវិជ្ជមានទៅនឹងសំណើបទឈប់បាញ់ហ្កាហ្សាដែលស្នើដោយអាមេរិក។ ប្រភពពីសារព័ត៌មាន Reuters។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force…

Update៖ គ្រោះទឹកជំនន់នៅរដ្ឋ Texasរបស់អាមេរិក ស្លាប់២៤នាក់!

កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា មន្ត្រីអាមេរិក បាននិយាយថាយ៉ាងហោចណាស់មនុស្ស២៤នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ នៅខាងក្រៅទីក្រុង San Antonio រដ្ឋ Texas ។ ប្រភពពីសារព័ត៌មាន AFP។ អាជ្ញាធរឧតុនិយមជាតិអាមេរិក បានប្រកាសភាពអាសន្នពីគ្រោះទឹកជំនន់នៅតាមផ្នែកជាច្រើននៃតំបន់ Kerr…

Update៖ ក្រុមហេបូឡា ប្រកាសថា ខ្លួនមិនព្រមទម្លាក់អាវុធ តាមការអំពាវនាវនោះឡើយ!

អគ្គលេខាធិការ Hezbollah លោក Naim Qassem បាននិយាយកាលពីថ្ងៃសុក្រ(ទី៤ខែកក្កដា)ថា ក្រុមហេបូឡានឹងមិនឆ្លើយតបទៅនឹងការអំពាវនាវឱ្យទម្លាក់អាវុធរបស់ខ្លួនមុនពេលបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់នោះទេ។ ប្រភពពីសារព័ត៌មានAANews។ សុន្ទរកថា ត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ដោយប៉ុស្តិ៍ទូរទស្សន៍ Al-Manar របស់ Hezbollah ។ លោក Qassem…

Update៖ មីយ៉ាន់ម៉ា ដោះលែងទាហានកុមារ៩៣នាក់ ក្រោយរងការរិះគន់ពី UN!

កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនបានអនុញ្ញាតឱ្យទាហានកុមារចំនួន ៩៣នាក់ ចាកចេញពីជួរកងទ័ព។ ក្រោយអង្គការសហប្រជាជាតិ (UN) កាលពីខែមិថុនា បានចោទប្រកាន់របបសឹកនិងសម្ព័ន្ធមិត្ត អំពីកែនពលកុមារសរុបជាង៤០០នាក់ ឱ្យចូលបម្រើយោធា។ ប្រភពពីសារព័ត៌មាន Reuters។…

Update៖ កូរ៉េខាងជើង ថ្កោលទោសប្រទេសQuad ដែលស្នើឱ្យខ្លួនរំសាយអាវុធនុយក្លេអ៊ែរ!

កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា កូរ៉េខាងជើងបានថ្កោលទោស ក្រុមរដ្ឋមន្រ្តីការបរទេសនៃប្រទេស Quad ដែលរួមមានអាមេរិក ឥណ្ឌា ជប៉ុន និងអូស្រ្តាលី។ ដែលបណ្តាទីក្រុងទាំងនេះចង់ឱ្យទីក្រុងព្យុងយ៉ាងរំសាយអាវុធនុយក្លេអ៊ែរ។ ប្រភពពីសារព័ត៌មាន Reuters។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ក្រុមរដ្ឋមន្រ្តីការបរទេស…