Update៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Texasរបស់អាមេរិក បានកើនដល់៧៨នាក់!

គិតត្រឹមថ្ងៃទី ៦ ខែកក្កដា ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅរដ្ឋ Texas របស់អាមេរិក បានកើនដល់ ៧៨នាក់ ក្នុងនោះមានកុមារ២៨នាក់កំពុងបាត់ខ្លួន។ ប្រភពពីសារព័ត៌មាន Reuters។ ប្រធានប៉ូលិសប្រចាំស្រុក Kerr County នៃតំបន់ Texas…

Update៖ ក្រុមហាម៉ាស់ បដិសេធសំណើរបស់ប្រទេសកាតាសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា!

កាលពីថ្ងៃសៅរ៍(ទី៥ខែកក្កដា) អ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាស់បានធ្វើការផ្លាស់ប្តូរមិនទទួលយកសំណើរបស់ប្រទេសកាតាសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានAANews។ ការិយាល័យរបស់លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការផ្លាស់ប្តូរដែលក្រុមហាម៉ាសកំពុងស្វែងរកដើម្បីធ្វើនៅក្នុងសំណើរបស់កាតាត្រូវបានបញ្ជូនមកពួកយើងកាលពីយប់មិញ ហើយមិនអាចទទួលយកបានចំពោះអ៊ីស្រាអែល។ តាមការវាយតម្លៃអំពីស្ថានភាព នាយករដ្ឋមន្ត្រី Benjamin Netanyahu បានណែនាំថា ការអញ្ជើញទៅកាន់កិច្ចពិភាក្សាជិតៗត្រូវបានទទួលយក ហើយទំនាក់ទំនងសម្រាប់ការវិលត្រឡប់របស់ចំណាប់ខ្មាំងរបស់យើង –…

Update៖ បាក់អគារនៅទីក្រុងKarachiនៃប្រទេសប៉ាគីស្ថាន បណ្តាលឲ្យចំនួនអ្នកស្លាប់កើនដល់២៧នាក់! 

កាលពីថ្ងៃអាទិត្យ(ទី៦ខែកក្កដា) ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការដួលរលំនៃអគារនៅក្នុងទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន បានកើនឡើងដល់27 នាក់។ ប្រភពពីសារព័ត៌មានAnadolu Agency។ មនុស្សរាប់សិបនាក់បានជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីអគារកម្ពស់ប្រាំជាន់បានដួលរលំនៅក្នុងទីប្រជុំជន Lyari។ វេជ្ជបណ្ឌិត Summaiya Syed គ្រូពេទ្យវះកាត់ប៉ូលិសក្រុង…

Update៖ អ៊ីស្រាអែល អះអាងថាខ្លួនបានស្ទាក់ចាប់កាំជ្រួចដែលបាញ់ចេញពីប្រទេសយេម៉ែន!

កាលពីព្រឹកថ្ងៃអាទិត្យ(ទី៦ខែកក្កដា) កងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចដែលបានបាញ់ពីប្រទេសយេម៉ែន។ ប្រភពពីសារព័ត៌មានAANews។ យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ព ការស្ទាក់ចាប់បានធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ប៉ុន្តែវាមិនបានបញ្ជាក់ថាតំបន់ណាជាគោលដៅ ឬថាតើការខូចខាតណាមួយបានកើតឡើងនោះទេ។ យ៉ាងណាមិញ មិន មាន ការ អត្ថាធិប្បាយ ភ្លាមៗ ពី ក្រុម…

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៣៣នាក់!

កាលពីថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥ យោធាអ៊ីស្រាអែល បាននិយាយថាខ្លួនបានវាយប្រហារទីតាំងប្រហែល ១៣០កន្លែងនៅទូទាំងតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច៣៣នាក់។ ប្រភពពីសារព័ត៌មានស៊ីនហួរ។ យោងតាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល ការវាយប្រហារបានកំណត់គោលដៅលើរចនាសម្ព័ន្ធបញ្ជាការ និងគ្រប់គ្រង កន្លែងស្តុកទុកអាវុធ និងក្រុមសកម្មប្រយុទ្ធមួយចំនួនដែលមិនបានបញ្ជាក់ចំនួន នៅទីក្រុងហ្គាហ្សា…

Update៖ លោកElon Musk ប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយនៅអាមេរិក!

កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា លោក Elon Musk ដែលជាអតីតសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីអាមេរិកអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកបានសម្រេចចិត្តបង្កើតគណបក្សនយោបាយថ្មីមួយ នៅអាមេរិក។ ប្រភពពីសារព័ត៌មាន AFP។ លោក Musk…

Update៖ អ៊ុយក្រែន វាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី!

កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា កងកម្លាំងពិសេសអ៊ុយក្រែន បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីក្នុងតំបន់ Voronezh រួមទាំងលើឃ្លាំងស្ដុកគ្រាប់បែក glide bomb និងយន្ដហោះយោធាសម្រាប់បណ្ដុះបណ្ដាលផងដែរ។ ប្រភពពីសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៊ុយក្រែនបានឱ្យដឹងទៀតថាយន្ដហោះយោធាមួយចំនួនទៀតក៏ត្រូវបានវាយប្រហារផងដែរ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ៕

Update៖ ជប៉ុន រំលឹកថាអាចនឹងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ ប៉ុន្តែពុំមានគ្រោះមហន្តរាយដល់ពិភពលោកឡើយ!

កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា រដ្ឋាភិបាលជប៉ុន និយាយថាអាចនឹងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅក្នុងដែនទឹកភាគនិរតីនៃទីប្រជុំកោះរបស់ខ្លួន។ ក្នុងនោះរដ្ឋាភិបាលជប៉ុន ជំរុញឱ្យប្រជាជន របស់ខ្លួនកុំជឿលើពាក្យចចាមអារ៉ាម ឬការព្យាករគ្មានមូលដ្ឋានអំពីមហាគ្រោះមហន្តរាយនៃថ្ងៃអវសានរបស់ពិភពលោក។ ប្រភពពីសារព័ត៌មាន Reuters។ អាជ្ញាធរជប៉ុន កាលពីថ្ងៃសុក្រ បានជម្លៀសប្រជាជនមួយចំនួនចេញពីកោះដាច់ស្រយាលនានាស្ថិតនៅជិតនឹងចំណុចកណ្ដាលនៃរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រនៅឯចុងភាគខាងត្បូងបំផុតនៃកោះ Kyushu។…

Update៖ លោកត្រាំ សង្ឃឹមថានឹងមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា!

កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាវាជារឿងល្អដែលក្រុមហាម៉ាស់ចម្លើយតបប្រកបដោយ ភាពវិជ្ជមានទៅនឹងសំណើបទឈប់បាញ់ហ្កាហ្សាដែលស្នើដោយអាមេរិក។ ប្រភពពីសារព័ត៌មាន Reuters។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force…

Update៖ គ្រោះទឹកជំនន់នៅរដ្ឋ Texasរបស់អាមេរិក ស្លាប់២៤នាក់!

កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា មន្ត្រីអាមេរិក បាននិយាយថាយ៉ាងហោចណាស់មនុស្ស២៤នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ នៅខាងក្រៅទីក្រុង San Antonio រដ្ឋ Texas ។ ប្រភពពីសារព័ត៌មាន AFP។ អាជ្ញាធរឧតុនិយមជាតិអាមេរិក បានប្រកាសភាពអាសន្នពីគ្រោះទឹកជំនន់នៅតាមផ្នែកជាច្រើននៃតំបន់ Kerr…