Update៖ នាវាចម្បាំងរុស្ស៊ី បានដកខ្លួនចេញពីគុយបា ដែលបន្សល់ទុកនូវភាពតានតឹងជាមួយអាមេរិក!

នាវាចម្បាំងរុស្ស៊ី ដែលបានបើកចូលកំពង់ផែគុយបា នៃទីក្រុងហាវ៉ាណា.បានចាកចេញពីប្រទេសកោះនេះ កាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ។

លោក ថាក់ស៊ីន ត្រូវចោទប្រកាន់ជាផ្លូវការ ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រថៃ!

ការិយាល័យអគ្គរាជអាជ្ញាថៃ បានឱ្យដឹងនៅថ្ងៃអង្គារទី១៨ ខែមិថុនានេះថា អតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra ត្រូវបានចោទប្រកាន់ជាផ្លូវការ ពាក់ព័ន្ធនឹង បទចោទប្រមាថព្រះមហាក្សត្រ។

Update៖ យោធាអ៊ីស្រាអែលអះអាងថា ខ្លួនគ្រប់គ្រងទីក្រុងរ៉ាហ្វា បាន៧០ភាគរយហើយ!

កងទ័ពអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃចន្ទថា៖ ខ្លួនមាន ការគ្រប់គ្រង ទីក្រុង Rafah នៅភាគខាងត្បូង Gaza Strip បានប្រមាណជា ៧០%ហើយ។

Update៖ អាមេរិក-អង់គ្លេស បើកការវាយប្រហារ លើក្រុមហ៊ូទី នៅប្រទេសយេម៉ែន!

ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ បានរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាស របស់សហរដ្ឋអាមេរិក និងអង់គ្លេស មកលើតាំងដែលខ្លួនកាន់កាប់ នៅក្នុងខេត្ត Al Hudaydah ភាគខាងលិច។

Update៖ ជនជាតិប៉ាឡេស្ទីន៩ នាក់បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល!

យ៉ាងហោចណាស់ជនស៊ីវិលប៉ាឡេស្ទីន៩នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ។ ដោយសារយន្តហោះចម្បាំង របស់អ៊ីស្រាអែល វាយប្រហារលើក្រុមឈ្មួញ និងបុគ្គលិកសន្តិសុខ។ ដែលអមជាមួយរថយន្តដឹកទំនិញនៅភាគខាងកើត Rafah ជាទីក្រុងភាគខាងត្បូងបំផុតក្នុងGaza Strip ក្នុងអំឡុងពេលថ្ងៃទី2នៃពិធីបុណ្យEid al-Adhaរបស់មូ ស្លីម។

Update៖ ជំនួបកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីស បានបញ្ចប់ដោយប្រកាសចំនួន៣ល័ក្ខខ័ណ្ឌ!

កិច្ចប្រជុំកំពូលសន្តិភាព អ៊ុយក្រែនរយៈពេល២ថ្ងៃ នៅទីក្រុង Burgenstock របស់ប្រទេសស្វីស។ បានបញ្ចប់កាលពីថ្ងៃអាទិត្យ ជាមួយនឹងការយល់ព្រមលើ សេចក្តីប្រកាសចុងក្រោយមួយ…!។

Update៖ អ៊ីស្រាអែល វាយប្រហារលើផ្ទះក្នុងជំរុំជនភៀសខ្លួន ស្លាប់៩នាក់ ក្នុងនោះកុមារ៦នាក់!

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន៩នាក់ ក្នុងនោះកុមារ៦នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃអាទិត្យ។ ដែលជាថ្ងៃដំបូង នៃពិធីបុណ្យ Eid al-Adha ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន al-Bureij នៅកណ្តាលហ្គាហ្សាស្ទ្រីប។

UN ព្រមានអំពីការផ្ទុះសង្គ្រាមធំ ខណៈក្រុមហេសបូឡានិងអ៊ីស្រាអែល វាយប្រហារគ្នា ឆ្លងព្រំដែនលីបង់!

មន្ត្រីអង្គការសហប្រជាជាតិ២នាក់ ដែលមានមូលដ្ឋាន នៅប្រទេសលីបង់បានព្រមាន ពីការគំរាមកំហែង ដែលនាំឱ្យសង្គ្រាមធំផ្ទុះឡើង។ ខណៈដែលការប្រយុទ្ធគ្នា ឆ្លងព្រំដែន រវាងក្រុមហេសបូឡា និងអ៊ីស្រាអែលកំពុងបន្ត..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៧.៣៣៧នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយកាលពីថ្ងៃអាទិត្យថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន37,337 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន..!។

Update៖ លោក ពូទីនថា កងទ័ពរុស្ស៊ីជិត៧០០.០០០នាក់ កំពុងប្រយុទ្ធនៅអ៊ុយក្រែន!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា៖ កងទ័ពរុស្ស៊ីជិត៧០០.០០០នាក់ កំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ។

Exit mobile version