អ៊ីស្រាអែល គ្រោងពង្រីកការវាយលុកផ្នែកយោធារបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីដណ្តើមបានច្រករបៀងថ្មីមួយ ។ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីដណ្តើមកាន់កាប់ផ្នែកធំៗនៃដែនដីប៉ាឡេស្ទីន ដែលរងការបំផ្លិចបំផ្លាញ ដោយសង្រ្គាមមួយនេះ។
Category: ពត៌មានអន្តរជាតិ
Update៖ ចិនថា ការដំឡើងពន្ធគយរបស់អាមេរិក នឹងផ្តល់ផលអាក្រក់សម្រាប់ប្រទេសក្រីក្រ!
កាលពីថ្ងៃសៅរ៍(ទី១២ ខែមេសា) រដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក Wang Wentao បានលើកឡើងថា វិធានការដំឡើងពន្ធគយរបស់អាមេរិក នឹងផ្តល់ផលអាក្រក់បំផុត សម្រាប់ប្រទេសក្រីក្រ..!។
Update៖ អ៊ីស្រាអែល អះអាងថាខ្លួនបានឡោមព័ទ្ធទីក្រុង Rafah!
កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុង Rafah ដែលជាផែនការរបស់ខ្លួន ដេីម្បីចាប់យកទីតាំងគ្រប់គ្រងបន្ថែមទៀតនៅតំបន់ហ្កាហ្សា ស្របពេលដែលមានការជម្លៀសប្រជាជនក្នុងលក្ខណៈទ្រង់ទ្រាយធំ។
Update៖ លោក ត្រាំថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត!
កាលពីថ្ងៃសុក្រ(ទី១១ ខែមេសា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត។
Update៖ ដោយសារកង្វះថវិកា UN ប្រកាសកាត់បន្ថយការងារមនុស្សធម៌២០%!
អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ(ទី១១ខែមេសា)បានបញ្ជាក់ថា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នឹងកាត់បន្ថយកម្លាំងការងារសរុបរបស់ខ្លួនចំនួន 20% ដោយសារកង្វះថវិកា។
Update៖ យន្តហោះហ្វីលីពីន ចុះចតជាបន្ទាន់ក្នុងប្រទេសជប៉ុន បន្ទាប់ពីមានផ្សែងហុយចេញពីតួយន្តហោះ!
យន្តហោះហ្វីលីពីនអ៊ែរឡាញ ដែលធ្វើដំណើរទៅអាមេរិក បានចុះចតជាបន្ទាន់នៅ ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)បន្ទាប់ពីមានផ្សែងហុយចេញពីតួរយន្តហោះ។ ប្រភពពីសារព័ត៌មានAnadoluAgency។
Update៖ ប្រជាជនជាង៧០%នៃអូទ្រីស ធ្វើពហិការមិនទិញទំនិញរបស់អាមេរិក!
ជាង 70% នៃជនជាតិអូទ្រីស សុខចិត្តធ្វើពហិការទំនិញរបស់អាមេរិកដើម្បីប្រឆាំងនឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump នេះបើយោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)។
Update៖ ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសឥណ្ឌា បង្កជាទឹកជំនន់ស្លាប់ជិត១០០នាក់!
គិតចាប់តាំងពីថ្ងៃពុធ(ទី៩ខែមេសា)មនុស្សជិត១០០នាក់ បានបាត់បង់ជីវិត បន្ទាប់ពីភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅប្រទេសឥណ្ឌានិងនេប៉ាល់។
Update៖ កូរ៉េខាងត្បូង ប្រើឧទ្ធម្ភាគចក្រទប់ស្កាត់ភ្លើងឆេះព្រៃនៅព្រំដែនជាមួយកូរ៉េខាងជើង!
នៅថ្ងៃសុក្រ (ទី១១ ខែមេសា) យោធាកូរ៉េខាងត្បូង បានដាក់ពង្រាយឧទ្ធម្ភាគចក្រ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ នៅក្នុងតំបន់គ្មានយោធា (DMZ) ដែលជាទីតាំងខណ្ឌចែកជាមួយកូរ៉េខាងជើង។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥០.៨៨៦នាក់ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៤០បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 50,886នាក់។