លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា អ៊ុយក្រែនត្រូវការ ការធានាសន្តិភាពមិនមែនគ្រាន់តែបទឈប់បាញ់នោះទេ។ ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានបទឈប់បាញ់និងការចរចារវាងអ៊ុយក្រែន និងរុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។
Category: ពត៌មានអន្តរជាតិ
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤៤នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃអាទិត្យ(ទី៨ខែធ្នូ) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៤៤នាក់ និងរបួស៧៤នាក់..!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៤.៧០៨នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃអាទិត្យ(ទី៨ខែធ្នូ)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។
Update៖ មេបញ្ជាការស៊ីរី ប្រាប់ក្រុមមន្ត្រីរបស់ខ្លួនថារបបរបស់លោក អា សាដ បានដល់ទីបញ្ចប់ហើយ!
មេបញ្ជាការកងទ័ពស៊ីរី បានប្រាប់ក្រុមមន្ត្រីរបស់ខ្លួនថារបបដឹកនាំរយៈពេល ២៤ឆ្នាំរបស់លោកប្រធានាធិបតី Bashar al-Assad បានដល់ទីបញ្ចប់ហើយ ក្រោយការវាយលុកលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាមស៊ីរី និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេស។
Update៖ ក្រុមឧទ្ទាមស៊ីរី និយាយថាពួកគេបានចូលដល់ក្នុងរដ្ឋធានីដាម៉ាស!
ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានអះអាងថាកងកម្លាំងរបស់ខ្លួនបានចាប់ផ្ដើមវាយលុកចូលក្នុងរដ្ឋធានីដាម៉ាសហើយ ខណៈក្រុមមន្ត្រីអាមេរិកជឿជាក់ ថារបបដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad អាចនឹងដួលរលំនៅប៉ុន្មានថ្ងៃទៀតនេះ។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ ក្រុមឧទ្ទាមស៊ីរី អះអាងថាលោក អា សាដ ប្រធានាធិបតីបានរត់ភៀសខ្លួន!
ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានប្រកាសថា លោកប្រធានាធិបតី Bashar al-Assad បានរត់ចាកចេញពីប្រទេសស៊ីរីហើយ និងបានអំពាវនាវឱ្យប្រជាជនស៊ីរី ដែលកំពុងរស់នៅ ឯក្រៅប្រទេស ត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ ប្រភពពីសារព័ត៌មាន AFP។
Update៖ ប្រធានាធិបតីស៊ីរី អា សាដ ឡើងជិ:យន្ដហោះរត់ភៀសខ្លួនបាត់ហើយ!
លោក Bashar al-Assad ប្រធានាធិបតីស៊ីរី ត្រូវបានរាយការណ៍ថាបានឡើងជិ:យន្ដហោះចាកចេញពីប្រទេសហើយ បន្ទាប់ពីក្រុមឧទ្ទាមអះអាងថាពួកគេបាន វាយលុកចូលក្នុងរដ្ឋធានីដាម៉ាស នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូនេះ។
Update៖ ក្រុមឧទ្ទាមស៊ីរី ត្រៀមបង្កើនការវាយលុកបន្ថែមទៀតលើកម្លាំងរាជរដ្ឋាភិបាល!
ឧទ្ទាមស៉ីរីបានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកទៅមុខបន្ថែមទៀត ខណៈដែលកងកម្លាំងរដ្ឋាភិបាលកំពុងពង្រឹងការការពារនៅតំបន់ប្រឈមមុខ ដាក់គ្នា ហេីយទម្លាក់គ្រាប់បែកលើទីតាំងរបស់ក្រុមបះបោរ នៅជុំវិញទីក្រុង Homs ក្នុងបំណងសង្គ្រោះការគ្រប់គ្រងរយៈពេល ២៤ឆ្នាំរបស់ប្រធានាធិបតី លោក Bashar al-Assad។
Update៖ កាតា កំពុងធ្វេីការជាមួយក្រុមការងាររបស់ លោក ត្រាំ លើបញ្ហាសង្រ្គាមនៅហ្កាហ្សា!
លោក Sheikh Mohammed bin Abdulrahman Al Thani នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតាបាននិយាយថា ប្រទេសកាតា កំពុងធ្វេីការជាមួយអនាគតរដ្ឋបាលលោក ដូណាល់ ត្រាំ លេីបញ្ហាសង្រ្គាមហ្កាហ្សា ក្រោយបានដឹងពីទំនោរថ្មីសម្រាប់ការចរចាបទឈប់បាញ់។
Update៖ លោក ហ្សេលេនស្គី ថាយន្តហោះចម្បាំង F-16របស់ដាណឺម៉ាក បានមកដល់អ៊ុយក្រែនហេីយ!
ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងកាលថ្ងៃសៅរ៍ (ទី៧ ខែធ្នូ)នេះថា យន្តហោះចម្បាំង F-16 ក្រុមទីពីររបស់ដាណឺម៉ាក បានមកដល់អ៊ុយក្រែនហេីយ។ ប្រភពពីសារព័ត៌មាន Reuters។