អង់គ្លេស នឹងប្រគល់នាវា Royal Navy ចំនួន២គ្រឿង ទៅឱ្យអ៊ុយក្រែន ខណៈប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ កំពុងបន្តការបិទសមុទ្រខ្មៅដោយរុស្ស៊ី។
Category: ពត៌មានអន្តរជាតិ
UN អំពាវនាវសុំថវិកា ចំនួន៤៦ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការមនុស្សធម៌ក្នុងឆ្នាំ២០២៤!
អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះ បានអំពាវនាវ រកជំនួយមូលនិធិចំនួន 46 ពាន់លានដុល្លារទៀត សម្រាប់ឆ្នាំ2024។ ដើម្បីជួយមនុស្សរាប់លាននាក់ ដែលរងផលប៉ះពាល់ ដោយវិបត្តិមនុស្សធម៌នៅជុំវិញពិភពលោក រួមទាំងប៉ាឡេស្ទីន.ស៊ូដង់.និងអ៊ុយក្រែន។
កងរថក្រោះអ៊ីស្រាអែល វាយលុកចូលដល់កណ្តាលក្រុង Khan Younis ភាគខាងត្បូងនៃហ្កាហ្សា!
កងកម្លាំងរថក្រោះ របស់អ៊ីស្រាអែល បានវាយចូល ទៅដល់បេះដូងនៃទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូង នៃតំបន់ហ្កាហ្សាហើយ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ។ ខណៈក្រុមមន្ត្រីសុខាភិបាល ក្នុងតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា ចំនួនជនជាតិប៉ាឡេស្ទីន…
ព្យុះកំបុតត្បូង វាយប្រហាររដ្ឋ Tennessee របស់អាមេរិក ផ្តាច់ជីវិតមនុស្ស៦នាក់!
មនុស្ស៦នាក់ បានស្លាប់នៅតំបន់ចំនួន២ក្នុងរដ្ឋ Tennessee និងប្រមាណ២០នាក់ទៀត រងរបួស បន្ទាប់ពីព្យុះកំបុតត្បូង វាយប្រហារភាគខាងត្បូងរដ្ឋ កាលពីថ្ងៃសៅរ៍ទី៩ខែធ្នូ។
ក្រុមហាម៉ាស់ បដិសេធរបាយការណ៍របស់អ៊ីស្រាអែល ដែលថាខ្លួនចុះចាញ់សង្គ្រាម!
ក្រុមហាម៉ាស់ប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ បានបដិសេធការអះអាងរបស់អ៊ីស្រាអែល អំពីការចុះចាញ់ក្រុមយុទ្ធជនរបស់ខ្លួននៅ Jabalia ភាគខាងជើង Gaza Strip ។
ប្រទេសលីបង់ ប្រកាសធ្វើកូដកម្មទូទាំងប្រទេស ដើម្បីគាំទ្រក្រុមហាម៉ាស់ប៉ាឡេស្ទីន!
ប្រទេសលីបង់ បានប្រកាសបិទការិយាល័យ និងស្ថាប័នរដ្ឋាភិបាលទាំងអស់នៅទូទាំងប្រទេស កាលពីថ្ងៃចន្ទ ក្នុងសាមគ្គីភាពជាមួយតំបន់ហ្គាហ្សា និងភូមិភាគខាងត្បូងលីបង់ដែលរងផលប៉ះពាល់ ដោយការវាយប្រហារ របស់អ៊ីស្រាអែល។
ក្រុមហាម៉ាសអះអាងថា ខ្លួនបានសម្លាប់ទាហានអ៊ីស្រាអែល១០នាក់នៅហ្គាហ្សា!
ក្រុមតស៊ូប៉ាឡេស្ទីន Hamas បានអះអាងកាលពីថ្ងៃអាទិត្យថា ខ្លួនបានសម្លាប់ទាហានអ៊ីស្រាអែល 10នាក់នៅភាគខាងជើងGaza Strip ។
Update៖ ក្នុងរយៈពេល២៤ម៉ោងនេះ មនុស្សនៅតំបន់ហ្គាហ្សា ស្លាប់១៣៣នាក់ របួស២៥៩នាក់!
ក្រសួងសុខាភិបាល នៅហ្គាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស 133នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារកាន់តែខ្លាំងរបស់កងទ័ពអ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ។
ក្រុមហាម៉ាស់ថា អ៊ីស្រាអែលទម្លាក់គ្រាប់បែក លើវិហារឥស្លាម និងបំផ្លិចបំផ្លាញយ៉ាងខ្លាំង!
ជំរុញឱ្យអង្គការយូណេស្កូបញ្ចូលវិហារអ៊ីស្លាមនៅហ្គាហ្សារក្សាទុកជាសម្បត្តិបេតិកភណ្ឌពិភពលោក មុននឹងត្រូវបានបំផ្លាញ! ក្រុមហាម៉ាស់បាននិយាយថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើវិហារឥស្លាម Omari មជ្ឈិមសម័យហ្គាហ្សា បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដល់ទីតាំងសំខាន់ៗ។ ហើយបានជំរុញឱ្យអង្គការយូណេស្កូការពារអគារប្រវត្តិសាស្ត្រ នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១៧,៤៨៧នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់ឡោមព័ទ្ធ បានប្រកាសកាលពីថ្ងៃសុក្រថា ចំនួនប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់។ ដោយសារការវាយលុក របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បានកើនឡើងដល់១៧.៤៨៧នាក់ និងរបួសជាង៤៦.៤៨០នាក់។