Update៖ អ៊ីស្រាអែល វាយប្រហារលើជនស៊ីវិលដែលកំពុងរង់ចាំជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា ស្លាប់១១នាក់!

កាលពីថ្ងៃសៅរ៍(ទី២១ខែមិថុនា) ប៉ាឡេស្ទីនយ៉ាងហោចណាស់១១នាក់ក្នុងនោះកុមារ ៣នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ពាក់ព័ន្ធនឹងការបាញ់ផ្លោង និងការបាញ់កាំភ្លើងសំដៅលើជនស៊ីវិលដែលកំពុងរង់ចាំជំនួយមនុស្សធម៌នៅភាគខាងត្បូង និងកណ្តាលហ្គាហ្សា នេះបើយោងតាមប្រភពវេជ្ជសាស្ត្រ។ ប្រភពពីសារព័ត៌មានAANews។ នៅក្នុងឧប្បត្តិហេតុចុងក្រោយនេះ កុមារប៉ាឡេស្ទីនបីនាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមកុមារនៅលើផ្លូវ Al-Mansoura ក្នុងសង្កាត់ Shejaiya…

Update៖ លោកត្រាំ បញ្ជាក់ថាទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានកម្ទេចចោលទាំងស្រុង!

កាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាការវាយប្រហារតាមអាកាសរបស់អាមេរិក បានកម្ទេចចោលទាំងស្រុងនូវទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយលោកបានគំរាមថា នឹងវាយប្រហារបន្ថែមទៀត ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមស្វែងរកសន្តិភាពឆាប់ៗ។ ប្រភពពីសារព័ត៌មាន AFP។ អំឡុងការថ្លែងសារខ្លីមួយទាំងយប់ទៅកាន់ប្រជាជាតិ លោកត្រាំ…

Update៖ អ៊ីស្រាអែល អះអាងថាខ្លួនបានស្ទាក់ចាប់ដ្រូនដែលបាញ់ចេញពីអ៊ីរ៉ង់!

កាលពីថ្ងៃសៅរ៍(ទី២១ខែមិថុនា) កងទ័ពអ៊ីស្រាអែល បានអះអាងថាកងទ័ពអាកាសរបស់ខ្លួនបានស្ទាក់ចាប់ដ្រូន(UAV) ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការប្រកាសអាសន្ននៅតំបន់ភាគខាងជើងនៃប្រទេស។ ប្រភពពីសារព័ត៌មានAljazeera។ យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែល ដ្រូនបានបង្កសំឡេងស៊ីរ៉ែននៅចន្លោះម៉ោង 8.46 និង 8.52 ព្រឹក (0546-0552GMT) នៅក្នុងជ្រលង Beit Shean,…

Update៖ មន្ត្រីហ្វីលីពីន២១នាក់ដែលជាប់គាំង ត្រូវបានជម្លៀសចេញពីអ៊ីស្រាអែល!

កាលពីថ្ងៃសៅរ៍(ទី២១ខែមិថុនា) មន្ត្រីហ្វីលីពីនចំនួន 21 នាក់ដែលជាប់គាំងដែលត្រូវបានជម្លៀសចេញពីប្រទេសអ៊ីស្រាអែលបានមកដល់ទីក្រុងម៉ានីល។ ប្រផពពីសារព័ត៌មានAANews។ កាសែត Manila Times បានរាយការណ៍ថា ក្រុមនេះ រួមទាំងអ្នកជំនាញផ្នែកឧស្សាហកម្មទឹកដោះគោចំនួនបួននាក់មកពីនាយកដ្ឋានកសិកម្មបានស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យាចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 20 ខែមិថុនា។ ប៉ុន្តែ…

Update៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងជួបជាមួយលោកពូទីននៅទីក្រុងមូស្គូ!

យោងតាមរបាយការណ៍ពី NBC News និង Axios បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ត្រូវបានរំពឹងទុកថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃចន្ទ នៅទីក្រុងមូស្គូ។…

Update៖ អង្គការសហប្រតិបត្តិការឥស្លាមនឹងបើកកិច្ចប្រជុំបន្ទាន់ជុំវិញជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់! 

កាលពីថ្ងៃសៅរ៍(ទី២១ខែមិថុនា) ប្រភពការទូតបាននិយាយថា តាមសំណើរបស់អ៊ីរ៉ង់ សម័យប្រជុំពិសេសមួយដែលមានការចូលរួមពីសមាជិកទាំងអស់នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) នឹងត្រូវធ្វើឡើងជាផ្នែកនៃកិច្ចប្រជុំទី 51 នៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៅទីក្រុងអ៊ីស្តង់ប៊ុល ចំពេលមានជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលកំពុងបន្ត។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ អាមេរិក សម្រេចជួយអ៊ីស្រាលក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំកាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា បានប្រកាសថាយោធាអាមេរិក បានធ្វើសកម្មភាពវាយប្រហារទៅលើ ទីតាំងនុយក្លេអ៊ែរ៣កន្លែងរបស់អ៊ីរ៉ង់ ក្នុងនោះរួមមានទាំងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្រោមដី នៅទីតាំង Fordo។ ប្រភពពីសារព័ត៌មាន AFP។

Update៖ អ៊ីស្រាអែល វាយប្រហារលើមូលដ្ឋានរបស់ក្រុមហេសបូឡា!

នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា យោធាអ៊ីស្រាអែល បាននិយាយថាកងទ័ពជើងទឹករបស់ខ្លួន បានវាយប្រហារលើទីតាំងហេដា្ឋរចនាសម្ព័ន្ធមួយរបស់ក្រុមហេសបូឡា ស្ថិតនៅក្បែរទីក្រុង Naqoura នៃភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលព្រមានក្រុមប្រដាប់អាវុធមួយនេះកុំឱ្យលូកដៃចូលក្នុងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន AFP។ យោធាអ៊ីស្រាអែល បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថាកាលពីយប់ថ្ងៃសុក្រ នាវាចម្បាំងមួយគ្រឿងរបស់កងទ័ពជើងទឹកអ៊ីស្រាអែលបានវាយប្រហារលើទីតាំង…

Update៖ អ៊ីរ៉ង់ ព្រមានអាមេរិកកុំឲ្យលូកដៃចូលក្នុងសង្រ្គាមជាមួយអ៊ីស្រាអែល!

កាលពីថ្ងៃសៅរ៍(ទី២១ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានថាការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ នឹងជារឿងគ្រោះថ្នាក់បំផុតសម្រាប់មនុស្សគ្រប់គ្នា។ ប្រភពពីសារព័ត៌មានAANews។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុលមុនកិច្ចប្រជុំលើកទី 51 នៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅទីក្រុងអ៊ីស្តង់ប៊ុល លោក…

Update៖ អឺរ៉ុប បន្តជំរុញឲ្យអ៊ីរ៉ង់បើកផ្លូវចរចារ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើង!

កាលពីថ្ងៃសុក្រ(ទី២០ខែមិថុនា) អ្នកការទូតអឺរ៉ុបកំពូលបានសង្កត់ធ្ងន់លើកិច្ចសន្ទនាបន្ទាន់នៃជាមួយអ៊ីរ៉ង់ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវក្នុងគោលបំណងកាត់បន្ថយភាពតានតឹងក្នុងតំបន់ និងការស្តារឡើងវិញការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ប្រភពពីសារព័ត៌មានAnadolu Agency។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជួបសមភាគីអង់គ្លេស បារាំង និងអាល្លឺម៉ង់ ព្រមទាំងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប Kaja Kallas…