Update៖ អ៊ីស្រាអែល វាយប្រហារលើអគារស្ថានីយទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ អំឡុងពេលកំពុងផ្សាយផ្ទាល់!

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃចន្ទ(ទី១៦ខែមិថុនា)បានកំណត់គោលដៅទៅលើអគារទូរទស្សន៍ផ្លូវការរបស់អ៊ីរ៉ង់ អំឡុងពេលផ្សាយផ្ទាល់។

Update៖ សហភាពអឺរ៉ុប បន្តដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការបញ្ចូលតំបន់គ្រីមៀ!

កាលពីថ្ងៃចន្ទ(ទី១៦ខែមិថុនា) គណៈកម្មការអឺរ៉ុបបានបន្តដាក់ទណ្ឌកម្មរហូតដល់ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2026 ដើម្បីឆ្លើយតបទៅនឹងការបញ្ចូលតំបន់គ្រីមៀនិងទីក្រុង Sevastopolទៅក្នុងដែនដីរុស្ស៊ី។

Update៖ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅប្រទេសក្រិក!

ក្រុមអ្នកពន្លត់អគ្គិភ័យ នៃប្រទេសក្រិក រាប់សិបនាក់បាន កាលពីថ្ងៃចន្ទ កំពុងតស៊ូ.ដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃមួយកន្លែង ដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆ្លងកាត់ព្រៃក្រាស់មួយនៅជិតភូមិមួយ ភាគឦសាន នៃរដ្ឋធានីអាថែន បង្ខំឲ្យអាជ្ញាធរចេញបញ្ជាឲ្យមានការជម្លៀសប្រជាជន។ ប្រភពពីសារព័ត៌មាន Reuters ។

Update៖ លោក យ៉ាហ៊ូ និយាយថាមានតែសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ទេ ទើបអាចបញ្ចប់ជម្លោះ!

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅ(ថ្ងៃចន្ទ ទី១៦ខែមិថុនា) ពុំបានច្រានចោលផែនការដែលចង់សម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នោះឡើយ ។ ដោយលោកនិយាយថា វានឹងនាំទៅរកការបិទបញ្ចប់ជម្លោះ រវាងគូសត្រូវសួពូជទាំង២។

Update៖ លោក ត្រាំ ប្រកាសឱ្យប្រជាជន ក្នុងរដ្ឋធានីតេហេរ៉ង់ ត្រូវជម្លៀសខ្លួនចេញជាបន្ទាន់!

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅ(ថ្ងៃចន្ទទី១៦ ខែមិថុនា)បានជំរុញឱ្យអ្នករស់នៅក្នុងរដ្ឋធានីតេហេរ៉ង់ទាំងអស់ ត្រូវជម្លៀសខ្លួនចេញជាបន្ទាន់។ ខណៈអ៊ីស្រាអែល កំពុងបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់..!។ ប្រភពពីសារព័ត៌មាន AFP។

Update៖ ចិន ប្រាប់ប្រជាជនខ្លួន ឱ្យប្រញ៉ាប់ចាកចេញ ពីប្រទេសអ៊ីស្រាអែល!

ស្ថានទូតចិន ប្រចាំប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា បានអំពាវនាវឱ្យពលរដ្ឋខ្លួន ប្រញ៉ាប់ចាកចេញពីអ៊ីស្រាអែលតាមដែលអាចធ្វើទៅបាន ខណៈអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងប្រយុទ្ធគ្នា។

Update៖ អ៊ីរ៉ង់ បដិសេធការចរចាបទឈប់បាញ់ ខណៈការវាយប្រហារតាមផ្លូវអាកាសកាន់តែខ្លាំងក្លា!

កាលពីថ្ងៃអាទិត្យ(ទី១៥ខែមិថុនា) អ៊ីរ៉ង់ បានប្រាប់អ្នកសម្រុះសម្រួល កាតា និងអូម៉ង់ថា ខ្លួនមិនបើកចំហរក្នុងការចរចារកបទឈប់បាញ់នោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសជាមួយអ៊ីស្រាអែល បង្កើនការភ័យខ្លាចពីជម្លោះកាន់តែធំ។

Update៖ អ៊ីរ៉ង់ ប្រើមីស៊ីលវាយប្រហារលើអ៊ីស្រាអែល បណ្តាលឲ្យរបួស៩នាក់!

អាជ្ញាធរអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៥ខែមិថុនា)ថា យ៉ាងហោចណាស់មនុស្ស៩នាក់បានរងរបួសនៅភាគខាងជើង និងភាគខាងត្បូងអ៊ីស្រាអែល បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។

Update៖ អ៊ីស្រាអែល ប្រើដ្រូនវាយប្រហារលើអន្តេវាសិកដ្ឋាននៃប្រទេសអ៊ីរ៉ង់ បណ្តាលឲ្យរបួស២០នាក់!

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស20 នាក់បានរងរបួសកាលពីថ្ងៃអាទិត្យ(ទី១៥ខែមិថុនា) បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែលលើអន្តេវាសិកដ្ឋានក្នុងទីក្រុងតេហេរ៉ង់របស់ប្រទេសអ៊ីរ៉ង់។ ប្រភពពីសាររព័ត៌មានAANews។

Update៖ លោកត្រាំ ថានឹងមានសន្តិភាពក្នុងពេលឆាប់ៗនេះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៥ខែមិថុនា)ថា អ៊ីស្រាអែល និងអ៊ីរ៉ង់នឹងមានសន្តិភាពក្នុងពេលឆាប់ៗនេះហើយកិច្ចប្រជុំជាច្រើនកំពុងប្រព្រឹត្តទៅដើម្បីសម្រេចបាននូវរឿងនេះ។ ប្រភពពីសារព័ត៌មានAljazeera។