Update៖ អ៊ីស្រាអែល បិទស្ថានទូតរបស់ខ្លួននៅទូទាំងពិភពលោក និងអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន!

អ៊ីស្រាអែល កំពុងបិទស្ថានទូតរបស់ខ្លួននៅទូទាំងពិភពលោក និងជំរុញពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវបង្ហាញនិមិត្តសញ្ញាជនជាតិជ្វីហ្វ ឬអ៊ីស្រាអែលជាសាធារណៈឡើយ។ វិធានការនេះធ្វើឡើងក្រោយអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ(ទី១៣ មិថុនា)។

Update៖ អ៊ីរ៉ង់ វាយប្រហារសងសឹកលើអ៊ីស្រាអែល បណ្តាលឲ្យអ្នករបួសកើនដល់៦៣ នាក់!

ទូរទស្សន៍អ៊ីស្រាអែលChannel 12 បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍(ទី១៤ខែមិថុនា)ថាប្រជាជនអ៊ីស្រាអែល ចំនួន៦៣នាក់បានរងរបួសដោយសារការវាយប្រហារសងសឹករបស់ប្រទេសអ៊ីរ៉ង់។

Update៖ លោក ពូទីន ថារុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជម្លោះរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល!

វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ(ទី១២ខែមិថុនា)បានបង្ហាញពីការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការសម្រុះសម្រួលរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដើម្បីជួយទប់ស្កាត់ការកើនឡើងនៃសង្គ្រាម។ ប្រភពពីសារព័ត៌មានAljazeera។ លោក Putin បានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu…

Update៖ អាមេរិក​ ជួយ​បាញ់​ទម្លាក់​មី​ស៊ី​ល​រាប់ពាន់គ្រាប់ ដែលបាញ់សំដៅ​លើអ៊ីស្រាអែល​!

អ៊ីរ៉ង់​ បាន​បើក​ការ​វាយ​ប្រហារ​សងសឹក​លើ​អ៊ីស្រាអែល​ នៅ​យប់​ថ្ងៃ​សុក្រ ហើយ​អាមេរិក​ កំពុង​ជួយ​ស្ទាក់​ចាប់​កាំជ្រួច​ទាំងនោះ។​

Update៖ ក្រុមប្រឹក្សាសន្តិសុខ UN បើកកិច្ចប្រជុំស្តីពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់!

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយនៅសៀលថ្ងៃសុក្រ(ទី១៣ខែមិថុនា) (ម៉ោងនៅញូវយ៉ក) ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។

Update៖ ក្រុមប្រឹក្សាសន្តិសុខ UN បើកកិច្ចប្រជុំស្តីពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់!

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយនៅសៀលថ្ងៃសុក្រ(ទី១៣ខែមិថុនា) (ម៉ោងនៅញូវយ៉ក) ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ ការវាយប្រហារលើអ៊ីរ៉ង់ អ៊ីស្រាអែលប្រើយន្តហោះចម្បាំងចំនួន២០០គ្រឿង!

កងទ័ពអ៊ីស្រាអែលបាននិយាយថាយន្តហោះ អ៊ីស្រាអែលសរុប២០០គ្រឿងបានវាយប្រហារលើអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ(ទី១៣ខែមិថុនា) ប្រភពពីសារព័ត៌មានAANews។

Update៖ ចិន ព្រមានអំពីផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់! 

ប្រទេសចិន បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាននៃការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដោយប្រឆាំងនឹងការរំលោភលើអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេស។

Update៖ លោកត្រាំ សង្ឃឹមថានឹងមានការចរចានុយក្លេអ៊ែរឡើងវិញជាមួយអ៊ីរ៉ង់!

កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថាលោកសង្ឃឹមថា អ៊ីរ៉ង់នឹងត្រលប់មកតុចរចាវិញ បន្ទាប់ពីការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលបានកំណត់គោលដៅទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់។

Update៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ អ៊ីរ៉ង់ចំនួន៦នាក់!

អ៊ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ ចំនួន៦នាក់ ត្រូវបានសម្លាប់ ក្នុងថ្ងៃសុក្រនេះ។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់។ ប្រភពពីព័ត៌មាន AFP។