ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយនៅសៀលថ្ងៃសុក្រ(ទី១៣ខែមិថុនា) (ម៉ោងនៅញូវយ៉ក) ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters។
Category: ពត៌មានអន្តរជាតិ
Update៖ ការវាយប្រហារលើអ៊ីរ៉ង់ អ៊ីស្រាអែលប្រើយន្តហោះចម្បាំងចំនួន២០០គ្រឿង!
កងទ័ពអ៊ីស្រាអែលបាននិយាយថាយន្តហោះ អ៊ីស្រាអែលសរុប២០០គ្រឿងបានវាយប្រហារលើអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ(ទី១៣ខែមិថុនា) ប្រភពពីសារព័ត៌មានAANews។
Update៖ ចិន ព្រមានអំពីផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់!
ប្រទេសចិន បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាននៃការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដោយប្រឆាំងនឹងការរំលោភលើអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេស។
Update៖ លោកត្រាំ សង្ឃឹមថានឹងមានការចរចានុយក្លេអ៊ែរឡើងវិញជាមួយអ៊ីរ៉ង់!
កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថាលោកសង្ឃឹមថា អ៊ីរ៉ង់នឹងត្រលប់មកតុចរចាវិញ បន្ទាប់ពីការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលបានកំណត់គោលដៅទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់។
Update៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ អ៊ីរ៉ង់ចំនួន៦នាក់!
អ៊ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ ចំនួន៦នាក់ ត្រូវបានសម្លាប់ ក្នុងថ្ងៃសុក្រនេះ។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់។ ប្រភពពីព័ត៌មាន AFP។
Update៖ អ៊ីរ៉ង់ ចាប់ផ្ដើមសងសឹកលើអ៊ីស្រាអែល ដោយប្រើយន្តហោះដ្រូនជាង១០០គ្រឿង!
យោធាអ៊ីស្រាអែល បាននិយាយថា យន្តហោះដ្រូនប្រហែលជាង១០០គ្រឿង បានបង្ហោះចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះមកកាន់ប្រទេសអ៊ីស្រាអែល ។
Update៖ មន្ត្រីអ៊ីស្រាអែល ថាខ្លួនបានសម្លាប់នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់!
នៅថ្ងៃសុក្រ(ទី១៣ខែមិថុនា) មន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ទំនងជាបានសម្លាប់លោក Mohammad Bagheri ដែលជានាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
Update៖ ប្រមុខអង្គការសហប្រជាជាតិ ចូលរួមរំលែកទុក្ខចំពោះគ្រោះថ្នាក់ធ្លាក់យន្តហោះAir Indiaនៅឥណ្ឌា!
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)បានសម្តែងការសោកស្ដាយចំពោះការធ្លាក់យន្តហោះ Air India នៅទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា ដែលបានឆក់យកជីវិតមនុស្សជាង ២០០នាក់។
Update៖ ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Air India កើនដល់២៦៥នាក់!
យ៉ាងហោចណាស់មនុស្ស265 នាក់បានស្លាប់ ខណៈដែលអ្នកដំណើរតែម្នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត នៅពេលដែលជើងហោះហើរ Air India ទៅកាន់ទីក្រុងឡុងដ៍បានធ្លាក់មួយភ្លែត បន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)។
Update៖ ទួរគី-អាស៊ែបៃហ្សង់ នឹងធ្វើសមយុទ្ធយោធារយៈពេល១១ថ្ងៃនៅទីក្រុង Nakhchivan!
ក្រសួងការពារជាតិតួកគីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)ថា Türkiye និង Azerbaijan គ្រោងនឹងធ្វើសមយុទ្ធយោធារយៈពេល11 ថ្ងៃនៅក្នុងទីក្រុង exclave Nakhchivan ស្វយ័តក្រោយនេះ។