យោធាអ៊ីស្រាអែល បាននិយាយថា យន្តហោះដ្រូនប្រហែលជាង១០០គ្រឿង បានបង្ហោះចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះមកកាន់ប្រទេសអ៊ីស្រាអែល ។
Category: ពត៌មានអន្តរជាតិ
Update៖ មន្ត្រីអ៊ីស្រាអែល ថាខ្លួនបានសម្លាប់នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់!
នៅថ្ងៃសុក្រ(ទី១៣ខែមិថុនា) មន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ទំនងជាបានសម្លាប់លោក Mohammad Bagheri ដែលជានាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
Update៖ ប្រមុខអង្គការសហប្រជាជាតិ ចូលរួមរំលែកទុក្ខចំពោះគ្រោះថ្នាក់ធ្លាក់យន្តហោះAir Indiaនៅឥណ្ឌា!
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)បានសម្តែងការសោកស្ដាយចំពោះការធ្លាក់យន្តហោះ Air India នៅទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា ដែលបានឆក់យកជីវិតមនុស្សជាង ២០០នាក់។
Update៖ ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Air India កើនដល់២៦៥នាក់!
យ៉ាងហោចណាស់មនុស្ស265 នាក់បានស្លាប់ ខណៈដែលអ្នកដំណើរតែម្នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត នៅពេលដែលជើងហោះហើរ Air India ទៅកាន់ទីក្រុងឡុងដ៍បានធ្លាក់មួយភ្លែត បន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)។
Update៖ ទួរគី-អាស៊ែបៃហ្សង់ នឹងធ្វើសមយុទ្ធយោធារយៈពេល១១ថ្ងៃនៅទីក្រុង Nakhchivan!
ក្រសួងការពារជាតិតួកគីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)ថា Türkiye និង Azerbaijan គ្រោងនឹងធ្វើសមយុទ្ធយោធារយៈពេល11 ថ្ងៃនៅក្នុងទីក្រុង exclave Nakhchivan ស្វយ័តក្រោយនេះ។
Update៖ លោកត្រាំ ព្រមានពីការវាយប្រហាររបស់អ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា) បាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់អាចកើតឡើងបានយ៉ាងល្អ” ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាក្នុងការជៀសវាងជម្លោះកាន់តែធំទីក្រុងវ៉ាស៊ីនតោន ស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់។
Update៖ អាមេរិក អះអាងថា ខ្លួនពុំបានចូលរួមជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារលើអ៊ីរ៉ង់នោះឡើយ!
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិក មិនបានចូលរួមនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់នោះឡើយ។
Update៖ អ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់!
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃ(ទី១៣ ខែមិថុនា)បានទទួលស្គាល់ថា អ៊ីស្រាអែល ពិតជាបានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ ប្រាកដមែន។
Update៖ ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរ២៤២នាក់ មានមនុស្សនៅរស់ម្នាក់គត់!
ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរចំនួន២៤២នាក់ នៅក្បែរអាកាសយានដ្ឋានទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥។ ទីភ្នាក់ងារប៉ូលិសជាតិឥណ្ឌា បានអះអាងថា អ្នកនៅរស់ម្នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដោយជនរងគ្រោះរូបនេះមានឈ្មោះថា Vishwash Kumar Ramesh ជាជនជាតិអង់គ្លេស…
យន្តហោះ១គ្រឿង ដែលដឹកអ្នកដំណើរចំនួន២៤២នាក់ បានធ្លាក់នៅប្រទេសឥណ្ឌា ស្លាប់ទាំងអស់!
អាជ្ញាធរក្នុងតំបន់ បាននិយាយថា ជើងហោះហើរអ្នកដំណើរ Air India ដែលធ្វើដំណើរទៅទីក្រុងឡុងដ៍ ដែលមានផ្ទុកមនុស្ស២៤២នាក់ បានធ្លាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ភ្លាមៗ។ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។