Update៖ ប្រទេសអាល្លឺម៉ង់ រៀបចំការបោះឆ្នោតមុនកាលកំណត់នៅថ្ងៃទី23ខែកុម្ភៈ!

មន្ត្រីគណបក្សបានប្រកាសកាលពីថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)ថា គណបក្សគ្រប់គ្រងរបស់ប្រទេសអាល្លឺម៉ង់ និងគណបក្សប្រឆាំងធំបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់នៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2025។

Update៖ អាហ្វ្រិកខាងត្បូង ប្ដឹងអ៊ីស្រាអែលថាប្រើអាវុធសម្លាប់មនុស្សនៅហ្គាហ្សា!

អាហ្រ្វិកខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)ថា ភស្តុតាងដែលខ្លួនបានផ្តល់នៅក្នុងសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បង្ហាញពីរបៀបដែលទីក្រុង Tel Aviv កំពុងប្រើភាពអត់ឃ្លានជាអាវុធនៃសង្គ្រាមក្នុងគោលបំណងធ្វើឱ្យតំបន់ហ្គាហ្សាបាត់បង់ប្រជាជនតាមរយៈការសម្លាប់រង្គាល និងការផ្លាស់ទីលំនៅដោយបង្ខំ។ យោងតាមការចេញផ្សាយដោយ Anadolu នៅថ្ងៃពុកនេះ។

Update៖ តៃវ៉ាន់ ថាខ្លួនពុំទាន់មានកិច្ចចរចាថ្មីក្នុងការទិញអាវុធពីអាមេរិកទេ!

រដ្ឋបាលកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) បាននិយាយថាបច្ចុប្បន្ន មិនមានឡើយដំណាក់កាលថ្មីនៃកិច្ចចរចាជាមួយអាមេរិកពាក់ព័ន្ធនឹងការលក់អាវុធ ខណៈតៃវ៉ាន់ កំពុងពិចារណាថាតើត្រូវឆ្លើយតបយ៉ាងណា ចំពោះការទាមទាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ឱ្យទីក្រុងតៃប៉ិ បង់ថ្លៃការពារ។

Update៖ ហ្វាំងឡង់ថា ការបង្ខំអ៊ុយក្រែនឱ្យទទួលលក្ខខ័ណ្ឌដែលមិនសមស្របមិនមែនជាដំណោះស្រាយសន្តិវិធីទេ!

លោកស្រី Elina Valtonen រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ បាននិយាយថា ការបង្ខំអ៊ុយក្រែនឱ្យទទួលយកអ្វីដែលខ្លួនមិនចង់បាន មិនមែនជាដំណោះស្រាយសន្តិវិធីចំពោះវិបត្តិជាមួយរុស្ស៊ីឡើយ។ខណៈទីក្រុងមូស្គូក៏មិនគួរឱ្យទុកចិត្តដែរ ថាអាចប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលខ្លួនចុះហត្ថលេខា។

Update៖ អ៊ីរ៉ង់ កំពុងសាងសង់ផ្លូវក្រោមដីដើម្បីការពារពីការវាយប្រហាររបស់អ៊ីស្រាអែល!

ទីភ្នាក់ងារសារព័ត៌មាន Tasnimរបស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)នេះថា អ៊ីរ៉ង់កំពុងសាងសង់ ផ្លូវរូងក្រោមដីការពារ នៅក្នុងរដ្ឋធានីតេអេរ៉ង់ បន្ទាប់ពីការវាយប្រហារដោយអ៊ីស្រាអែលលើគោលដៅយោធា ក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន។

Update៖ ប្រធានាធិបតីតួកគី អំពាវនាវឱ្យមានការដាក់ទណ្ឌកម្ម និងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល!

លោក Tayyip Erdogan ប្រធានាធិបតីតួកគី បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើអ៊ីស្រាអែល និងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីធ្វើឱ្យប្រទេសនេះឯកោចេញពីពិភពលោកទាំងមូល។

Update៖ បារាំង ហាមឃាត់ទង់ជាតិប៉ាឡេស្ទីនក្នុងការប្រកួតបាល់ទាត់អ៊ីស្រាអែល-បារាំង!

បន្ទាប់ពីភាពអសន្តិសុខកាលពីសប្តាហ៍មុននៅឯការប្រកួតនៅប្រទេសហូឡង់ អាជ្ញាធរបារាំងបានហាមឃាត់អ្នកទស្សនាមិនឱ្យនាំយកទង់ជាតិប៉ាឡេស្ទីនទៅប្រកួតបាល់ទាត់បារាំង-អ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះនៅជាយក្រុងប៉ារីស។

Update៖ លោក បៃដិន ប្រារព្ធទិវាអតីតយុទ្ធជនចុងក្រោយក្នុងនាមជាប្រធានាធិបតី!

ប្រធានាធិបតីអាមេរិក Joe Biden បានប្រារព្ធទិវាអតីតយុទ្ធជនចុងក្រោយរបស់គាត់ក្នុងនាមជាអគ្គមេបញ្ជាការនៅថ្ងៃច័ន្ទ ដោយសាទរវីរបុរសសង្រ្គាមរបស់អាមេរិក និងបានសន្យាថានឹងពង្រីកអត្ថប្រយោជន៍របស់ពួកគេមុនពេលគាត់ចាកចេញពីតំណែង។

Update៖ កូរ៉េខាងជើងនិងរុស្ស៊ី ហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក!

កូរ៉េខាងជើង បានផ្ដល់សច្ចាប័នលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយរុស្ស៊ី ដែលចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសទាំង២ កាលពីខែមិថុនាកន្លងទៅ ដោយមានចែងពីការធ្វើអន្តរាគមន៍ផ្ដល់ជំនួយ ក្នុងករណីភាគីម្ខាងណាមួយរងការវាយប្រហារប្រដាប់អាវុធ។

Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់៣.២៤០នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃចន្ទ(ទី១១ខែវិច្ឆិកា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 3,240នាក់ហើយ។

Exit mobile version