Update៖ អ៊ីស្រាអែល ហាមប្រាមប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួនមិនឱ្យត្រឡប់ទៅតំបន់ហ្គាហ្សាភាគខាងជើង!

កាលពីថ្ងៃសៅរ៍(ទី២៥ខែមករា)នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានគំរាមថា នឹងរារាំងប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួនហើយបម្រុងត្រឡប់ទៅកាន់តំបន់ Gaza ភាគខាងជើងវិញ ដោយលោកចោទប្រកាន់ថាក្រុមHamas រំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស។

Update៖ អ្នកទោសប៉ាឡេស្ទីន២០០នាក់ទៀត ត្រូវបានដោះលែងដោយសារបទឈប់បាញ់នៅតំបន់ហ្គាហ្សា!

កាលពីថ្ងៃសៅរ៍ (ទី២៥ខែមករា)ក្រុមទីពីរនៃអ្នកទោសប៉ាឡេស្ទីន 200 នាក់ត្រូវបានដោះលែងក្រោមបទឈប់បាញ់នៅហ្គាហ្សា និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសរវាងក្រុមហាម៉ាស់និងអ៊ីស្រាអែល។

Update៖ អាមេរិក បញ្ចប់សំណើផ្គត់ផ្គង់គ្រាប់បែកទម្ងន់២.០០០ផោនសម្រាប់អ៊ីស្រាអែល!

កាលពីថ្ងៃសៅរ៍(ទី២៥ខែមករា) កាសែត Axios បានរាយការណ៍ថាសេតវិមានបានបញ្ជាឱ្យមន្ទីរបញ្ចកោណដកការកាន់កាប់ដែលដាក់ដោយរដ្ឋបាល Biden លើការផ្គត់ផ្គង់គ្រាប់បែកទម្ងន់ 2,000 ផោនដល់អ៊ីស្រាអែល។

Update៖ លោក ពូទីន និយាយថាប្រសិនបើលោក ត្រាំ ជាប្រធានាធិបតីអាណត្តិមុននោះសង្រ្គាមនៅអ៊ុយក្រែនមិនអាចកើតឡើងឡើយ!

កាលពីថ្ងៃសុក្រ(ទី២៤ ខែមករា) ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថាវិបត្តិសង្រ្គាមនៅអ៊ុយក្រែនកាលពីឆ្នាំ២០២២ ប្រសិនបើពេលនោះលោក ត្រាំ ជាប្រធានាធិបតីគឺមិនអាចកើតមានឡើយ។

Update៖ អាមេរិក ជំរុញឲ្យវៀតណាមដោះស្រាយអតុល្យភាពពាណិជ្ជកម្មនឹងពិភាក្សាអំពីកង្វល់រួម!

កាលពីថ្ងៃសុក្រ(ទី២៤ខែមករា)លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថ្មី បានជួបសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ដែលក្នុងនោះ លោកបានជំរុញឱ្យវៀតណាមដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ហើយក៏បានពិភាក្សាអំពីកង្វល់រួមគ្នាអំពីប្រទេសចិនផងដែរ។

Update៖ លោក Mark Zuckerberg ប្រកាសវិនិយោគចំនួន៦៥ពាន់លានដុល្លារ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI របស់លោក!

កាលពីថ្ងៃសុក្រ(ទី២៤ខែមករា)នាយកប្រតិបត្តិ (CEO) លោក Mark Zuckerberg បានប្រកាសក្រុមហ៊ុន Meta Platform ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក គ្រោងវិនិយោគចំនួន ៦៥ពាន់លានដុល្លារក្នុងឆ្នាំនេះ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួនក្នុងគោលបំណងពង្រឹងជំហរក្រុមហ៊ុនប្រឆាំងនឹងគូប្រជែងដូចជា OpenAI និង…

Update៖ បទឈប់បាញ់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែលត្រូវការបន្តជាបន្ទាន់!

កាលពីថ្ងៃសុក្រ(ទី២៤ខែមករា)សេតវិមាន បាននិយាយថា ការបន្តបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាគឺចាំបាច់បំផុត។

Update៖ តាលីបង់ ថ្កោលទោសតុលាការICCដែលចេញដីកាចាប់មេដឹកនាំរបស់ខ្លួន!

កាលពីថ្ងៃសុក្រ(ទី២៤ខែមករា) រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថានបានថ្កោលទោសការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនមេដឹកនាំកំពូលរបស់ខ្លួន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

Update៖ អ៊ីស្រាអែល ប្រកាសដកទ័ពចេញពីប្រទេសលីបង់ក្នុងរយៈពេល៦០ថ្ងៃ!

កាលពីថ្ងៃសុក្រ(ទី២៤ខែមករា) អ៊ីស្រាអែលបាននិយាយថា ការដកកងកម្លាំងរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់អាចចំណាយពេល 60 ថ្ងៃដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់។

Update៖ ប៉ូលិសអាល្លឺម៉ង់ ឆែកឆេរវិហារឥស្លាមមួយកន្លែង បន្ទាប់ពីមានការគំរាមបំផ្ទុះតាមអ៊ីមែល!

ប៉ូលិសអាល្លឺម៉ង់ បានឆែកឆេរវិហារឥស្លាម មួយ នៅ ទីក្រុង Duisburg ភាគ ពាយ័ព្យ បន្ទាប់ពីមានការគំរាមបំផ្ទុះតាមអ៊ីមែល។