Update៖ លោក ត្រាំ នឹងសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន ដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន!

កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ថា មានភាពជាប់គាំងក្នុងការបញ្ចប់ជម្លោះនេះ។

Update៖ អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន១៧នាក់ទៀត នៅតំបន់ហ្គាហ្សា!

កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៧នាក់ទៀត នាព្រឹកថ្ងៃចន្ទ ក្នុងការវាយប្រហារដ៏សាហាវនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបំផ្លិចបំផ្លាញដោយសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយ Aljazeera។ យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa ជនជាតិប៉ាឡេស្ទីន ១៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះ និងតង់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។ ជនរងគ្រោះចុងក្រោយនៃការវាយប្រហារដ៏ឃោរឃៅ របស់កងកម្លាំងអ៊ីស្រាអែល…

Update៖ បាក់ដីនៅភាគខាងជើងនៃប្រទេសវៀតណាម បណ្តាលឲ្យស្លាប់៤នាក់!

អាជ្ញាធរវៀតណាម បានឱ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែឧសភាថា គ្រោះថ្នាក់រអិលបាក់ដីមួយកើតមានឡើង ក្រោយទឹកជំនន់ នៅតំបន់ជួរភ្នំភាគខាងជើងប្រទេស បានផ្តាច់ជីវិតមនុស្ស៤នាក់ ហើយព្រមានថានឹងបន្តមានភ្លៀងធ្លាក់ខ្លាំងថែមទៀត។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាស្លាប់ជនជាតិប៉ាឡេស្ទីន១៥៣នាក់ទៀត!

មន្ត្រីក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៨ខែឧសភា)ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន១៥៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ អតីតប្រធានាធិបតីអាមេរិក លោកបៃដិន មានជំងឺមហារីកក្រពេញប្រូស្តាត!

អតីតប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាត ដែលបានរាលដាលដល់ឆ្អឹងរបស់គាត់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ(ទី១៨ខែឧសភា)ពីការិយាល័យផ្ទាល់ខ្លួនរបស់គាត់។ ប្រភពពីសារព័ត៌មានReuters។

Update៖ មនុស្ស៦នាក់បានស្លាប់និង៧០នាក់របួសក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងប៉ូលីសនៅលីប៊ី!

ក្រុមមនុស្សជាច្រើនបានធ្វើបាតុកម្មកាលពីថ្ងៃសុក្រ(ទី១៦ខែឧសភា) នៅក្នុងរដ្ឋធានីទ្រីប៉ូលីលីប៊ីបន្ទាប់ពីឧប្បត្តិហេតុនៅក្នុងទីក្រុង។បាតុករបានស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល និងកាន់សញ្ញាដែលសរសេរថា “យើងចង់បានប្រជាមតិរដ្ឋធម្មនុញ្ញនិងពីផ្លូវនៃប្រទេសលីប៊ី យើងចង់បានការបោះឆ្នោតសកល និងប្រធានាធិបតីប្រកបដោយតម្លាភាពបន្ទាប់ពីមានការអំពាវនាវនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

Update៖ អ៊ុយក្រែន ស្នើឲ្យដាក់សម្ពាធកាន់តែខ្លាំងលេីរុស្ស៊ី ក្រោយសម្លាប់ជនស៊ីវិល៩នាក់!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើទីក្រុងមូស្គូ។ បន្ទាប់ពីដ្រូនរបស់រុស្ស៊ី បានសម្លាប់មនុស្ស៩នាក់ នៅឯភាគឦសានអ៊ុយក្រែន។

Update៖ ខ្យល់ព្យុះ បានវាយប្រហារលើរដ្ឋ MissouriនិងKentuckyនៃប្រទេសអាមេរិក ស្លាប់២១នាក់!

យ៉ាងហោចណាស់មនុស្ស 21 នាក់ត្រូវបានសម្លាប់ បន្ទាប់ពីព្យុះបានបោកបក់កាត់រដ្ឋ Missouri និង Kentucky ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំ បង្កឱ្យមានស្ថានភាពអាសន្ន និងផ្តាច់ចរន្តអគ្គិសនីដល់មនុស្សរាប់សែននាក់នៅទូទាំងភាគកណ្តាលសហរដ្ឋអាមេរិក។

Update៖ រយៈពេល២ថ្ងៃ អ៊ីស្រាអែលបានសម្លាប់ប៉ាឡេស្ទីនជាង២០០នាក់និងបង្ខំឲ្យមនុស្ស៣០០.០០០នាក់ភៀសខ្លួនចេញពីតំបន់ហ្គាហ្សា!  

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Gaza បាននិយាយកាលពីថ្ងៃសៅរ៍(ទី១៧ខែឧសភា)ថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនលើសពី200នាក់និងបង្ខំឱ្យមនុស្ស 300,000 ផ្លាស់ទីលំនៅពីភាគខាងជើងGaza Strip ទៅកាន់ទីក្រុង Gaza ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។

Update៖ រុស្ស៊ីនិងអ៊ុយក្រែន ត្រៀមផ្លាស់ប្តូរអ្នកទោសចំនួន១,០០០នាក់ទៀត!

ប្រធានចារកម្មអ៊ុយក្រែន Kyrylo Budanov បាននិយាយកាលពីថ្ងៃសៅរ៍(ទី១៧ខែឧសភា)ថា ការដោះដូរអ្នកទោសទ្រង់ទ្រាយធំនឹងអ្នកជាប់ឃុំឃាំង 1,000 នាក់មកពីប្រទេសទាំងពីរអ៊ុយក្រែន និងរុស្ស៊ី អាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីការចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល។