កាលពីថ្ងៃសៅរ៍(ទី២៥ខែមករា) កាសែត Axios បានរាយការណ៍ថាសេតវិមានបានបញ្ជាឱ្យមន្ទីរបញ្ចកោណដកការកាន់កាប់ដែលដាក់ដោយរដ្ឋបាល Biden លើការផ្គត់ផ្គង់គ្រាប់បែកទម្ងន់ 2,000 ផោនដល់អ៊ីស្រាអែល។
Category: ពត៌មានអន្តរជាតិ
Update៖ លោក ពូទីន និយាយថាប្រសិនបើលោក ត្រាំ ជាប្រធានាធិបតីអាណត្តិមុននោះសង្រ្គាមនៅអ៊ុយក្រែនមិនអាចកើតឡើងឡើយ!
កាលពីថ្ងៃសុក្រ(ទី២៤ ខែមករា) ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថាវិបត្តិសង្រ្គាមនៅអ៊ុយក្រែនកាលពីឆ្នាំ២០២២ ប្រសិនបើពេលនោះលោក ត្រាំ ជាប្រធានាធិបតីគឺមិនអាចកើតមានឡើយ។
Update៖ អាមេរិក ជំរុញឲ្យវៀតណាមដោះស្រាយអតុល្យភាពពាណិជ្ជកម្មនឹងពិភាក្សាអំពីកង្វល់រួម!
កាលពីថ្ងៃសុក្រ(ទី២៤ខែមករា)លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថ្មី បានជួបសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ដែលក្នុងនោះ លោកបានជំរុញឱ្យវៀតណាមដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ហើយក៏បានពិភាក្សាអំពីកង្វល់រួមគ្នាអំពីប្រទេសចិនផងដែរ។
Update៖ លោក Mark Zuckerberg ប្រកាសវិនិយោគចំនួន៦៥ពាន់លានដុល្លារ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI របស់លោក!
កាលពីថ្ងៃសុក្រ(ទី២៤ខែមករា)នាយកប្រតិបត្តិ (CEO) លោក Mark Zuckerberg បានប្រកាសក្រុមហ៊ុន Meta Platform ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក គ្រោងវិនិយោគចំនួន ៦៥ពាន់លានដុល្លារក្នុងឆ្នាំនេះ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួនក្នុងគោលបំណងពង្រឹងជំហរក្រុមហ៊ុនប្រឆាំងនឹងគូប្រជែងដូចជា OpenAI និង…
Update៖ បទឈប់បាញ់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែលត្រូវការបន្តជាបន្ទាន់!
កាលពីថ្ងៃសុក្រ(ទី២៤ខែមករា)សេតវិមាន បាននិយាយថា ការបន្តបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាគឺចាំបាច់បំផុត។
Update៖ តាលីបង់ ថ្កោលទោសតុលាការICCដែលចេញដីកាចាប់មេដឹកនាំរបស់ខ្លួន!
កាលពីថ្ងៃសុក្រ(ទី២៤ខែមករា) រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថានបានថ្កោលទោសការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនមេដឹកនាំកំពូលរបស់ខ្លួន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
Update៖ អ៊ីស្រាអែល ប្រកាសដកទ័ពចេញពីប្រទេសលីបង់ក្នុងរយៈពេល៦០ថ្ងៃ!
កាលពីថ្ងៃសុក្រ(ទី២៤ខែមករា) អ៊ីស្រាអែលបាននិយាយថា ការដកកងកម្លាំងរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់អាចចំណាយពេល 60 ថ្ងៃដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់។
Update៖ ប៉ូលិសអាល្លឺម៉ង់ ឆែកឆេរវិហារឥស្លាមមួយកន្លែង បន្ទាប់ពីមានការគំរាមបំផ្ទុះតាមអ៊ីមែល!
ប៉ូលិសអាល្លឺម៉ង់ បានឆែកឆេរវិហារឥស្លាម មួយ នៅ ទីក្រុង Duisburg ភាគ ពាយ័ព្យ បន្ទាប់ពីមានការគំរាមបំផ្ទុះតាមអ៊ីមែល។
Update៖ ក្រុមហាម៉ាស់ ប្រកាសឈ្មោះទាហានស្រីអ៊ីស្រាអែល៤នាក់ដែលត្រូវដោះលែងនៅថ្ងៃសៅរ៍នេះ!
ក្រុមហាម៉ាស់កាលពីថ្ងៃសុក្រ(ទី២៤ខែមករា)បានប្រកាសឈ្មោះទាហានស្រីអ៊ីស្រាអែលបួននាក់ដែលនឹងត្រូវបានដោះលែងនៅថ្ងៃសៅរ៍នេះក្នុងការផ្លាស់ប្តូរលើកទីពីរក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
Update៖ លោក ត្រាំ ចង់ជួបជាមួយលោក ពូទីន ឆាប់ៗដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ ខែមករា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកចង់ជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយក៏បានបង្ហាញពីបំណងចង់ធ្វើការឆ្ពោះទៅរកការកាត់បន្ថយអាវុធនុយក្លេអ៊ែរផងដែរ។