ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃច័ន្ទ(ទី១២ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៣៣នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,862នាក់។
Category: ពត៌មានអន្តរជាតិ
Update៖ រុស្ស៊ីនិងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរោងចក្រថាមពលនុយក្លេអ៊ែរ!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទ(ទី១២ខែឧសភា)ថា រុស្ស៊ី និងវៀតណាមបានព្រមព្រៀង ចុះហត្ថលេខាលើការកសាងរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ហើយលើកកំពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីទៅជាកម្រិតថ្មីមួយទាក់ទងនឹងគុណភាព។ ប្រភពពីសារព័ត៌មានVNExpress។
Update៖ ចិន គាំទ្រកិច្ចចរចាដោយផ្ទាល់រវាងរុស្ស៊ីនិងអ៊ុយក្រែន!
ប្រទេសចិនកាលពីថ្ងៃចន្ទ(ទី១២ខែឧសភា) បានសម្តែងការគាំទ្រសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងរុស្ស៊ីនិងអ៊ុយក្រែន បន្ទាប់ពីសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការបន្តការចរចានៅទីក្រុងអ៊ីស្តង់ប៊ុលចាប់ពីថ្ងៃទី ១៥ ឧសភា។
Update៖ តៃវ៉ាន់ សាកល្បងបាញ់មីស៊ីល HIMARS ដែលទិញពីអាមេរិកលើកដំបូង!
តៃវ៉ាន់ បានធ្វើការបាញ់សាកល្បងជាលើកដំបូងនូវប្រព័ន្ធមីស៊ីល HIMARS ដែលទើបទទួលបានពីអាមេរិក នៅថ្ងៃចន្ទ ទី១២ ខែឧសភា ដែលជាប្រព័ន្ធអាវុធមួយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ៊ុយក្រែន ហើយអាចត្រូវបានដាក់ពង្រាយដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសចិនដីគោក ក្នុងករណីមានសង្គ្រាម។
Update៖ អ៊ីស្រាអែល មិនព្រមបទឈប់បាញ់ជាមួយក្រុមហាម៉ាស់!
នៅថ្ងៃចន្ទ ទី១២ ខែឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា អ៊ីស្រាអែល មិនបានយល់ព្រមចំពោះបទឈប់បាញ់ ជាមួយក្រុមហាម៉ាស់ទេ។
Update៖ ក្រុមសកម្មប្រយុទ្ធឃើដ PKK ប្រកាសរំលាយក្រុម!
ក្រុមសកម្មប្រយុទ្ធឃើដ PKK ដែលបានធ្វើសកម្មភាពបះបោរប្រដាប់អាវុធប្រឆាំងរដ្ឋអំណាចនៃប្រទេសតួកគីយ៉េ អស់រយៈពេលប្រមាណជាង៤ទសវត្សរ៍មកហើយនោះ។ ទីបំផុតក្រុមនេះបានសម្រេចប្រកាសរំលាយក្រុមចោលទៅវិញ ហើយបិទបញ្ចប់ការបះបោររបស់ខ្លួន។ ប្រភពពីសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥។
Update៖ ចិននិងអាមេរិក ចាប់ផ្តើមចរចាគ្នារឿងបញ្ហាពាណិជ្ជកម្ម ក្រោយធ្វើសង្រ្គាមពន្ធគយ!
កាលពីថ្ងៃសៅរ៍ ទី១០ ខែឧសភា ចិននិងអាមេរិក បានចាប់ផ្តើមហើយនូវជំនួបស្តីពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីស។
Update៖ Google រងបណ្តឹងជាង៣ពាន់លានដុល្លារ ជុំវិញការបំពានទីផ្សាររបស់ក្រុមហ៊ុនMoltiply Group!
ក្រុមហ៊ុនMoltiply Group របស់ប្រទេសអ៊ីតាលី បានដាក់ពាក្យបណ្ដឹងប្តឹងក្រុមហ៊ុនGoogle ដោយទាមទារសំណងចំនួន២.៩៧ ពាន់លានអឺរ៉ូ (ប្រហែល៣.៣៤ ពាន់លានដុល្លារ)។
Update៖ លោកហ្សេលេនស្គី ត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន នៅប្រទេសតួកគីយ៉េ!
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងប្រទេសតួកគីយ៉េ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាខាងមុខនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ…
Update៖ ទឹកជំនន់បានបំផ្លិចបំផ្លាញនៅភាគខាងកើតប្រទេសកុងហ្គោ បណ្តាលឲ្យស្លាប់៦២នាក់និងបាត់ខ្លួន៥០នាក់!
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍(ទី១០ខែឧសភា)ថា មនុស្សយ៉ាងហោចណាស់62 នាក់ត្រូវបានស្លាប់និង50 នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរបានហូរកាត់ភូមិនានាតាមបណ្តោយបឹង Tanganyika ក្នុងខេត្ត Kivu ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។