កប៉ាល់ដែលធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា ដឹកជំនួយមនុស្សធម៌រងការទម្លាក់គ្រាប់បែកដោយដ្រូននៅក្នុងដែនទឹកអន្តរជាតិពីប្រទេសម៉ាល់តា កាលពីព្រឹកថ្ងៃសុក្រ(ទី២ខែឧសភា) ត្រូវបានធានាសុវត្ថិភាពឡើងវិញបន្ទាប់ពីទូកក្បែរនោះបានជួយពន្លត់អគ្គីភ័យ។ ប្រភពពីសារព័ត៌មានAnadolu Agency។
Category: ពត៌មានអន្តរជាតិ
Update៖ RSF ថា ប៉ាឡេស្ទីនក្លាយជារដ្ឋគ្រោះថ្នាក់បំផុតលើពិភពលោកចំពោះអ្នកកាសែត!
ប៉ាឡេស្ទីនបានក្លាយជារដ្ឋគ្រោះថ្នាក់បំផុតលើពិភពលោកសម្រាប់អ្នកកាសែត ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដោយមានកាសែតរាប់សិបនាក់ អាចត្រូវបានសម្លាប់ដោយសារតែការងាររបស់ពួកគេ។
Update៖ ដោយសារពន្ធអាមេរិកប្រជាជននៅទីក្រុងOntarioរបស់កាណាដា បាត់បង់ការងារ៦៨,១០០កន្លែងក្នុងឆ្នាំ២០២៥!
ឆ្លើយតបរបស់កាណាដាអាចទាក់ទង់ទៅនឹងពន្ធរបស់អាមេរិក បណ្តាលឱ្យប្រជាជននៅទីក្រុងOntarioរបស់កាណាដា បាត់បង់ការងារ៦៨,១០០កន្លែងក្នុងឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃពុធ(ទី៣០ខែមេសា)ដោយការិយាល័យគណនេយ្យភាពហិរញ្ញវត្ថុនៃ Ontario ។
Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថាការកម្ចាត់ក្រុមហាម៉ាស់ឱ្យអស់ គឺសំខាន់ជាងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់!
កាលពីថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា ការកម្ចាត់ក្រុមហាម៉ាស់ គឺជាគោលដៅចម្បង និងជាអាទិភាពខ្ពស់ជាងការធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ក្នុងតំបន់ហ្គាហ្សា។
Update៖ រុស្ស៊ី ប្រើដ្រូនវាយប្រហារលើទីក្រុងកំពង់ផែOdesa របស់អ៊ុយក្រែន ស្លាប់២នាក់ទៀត!
កាលពីថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) ដ្រូនរបស់រុស្ស៊ី បានវាយប្រហារលើទីក្រុងកំពង់ផែ Odesa ជាប់សមុទ្រខ្មៅរបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស ព្រមទាំងបង្កជាអគ្គិភ័យបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។
Update៖ លោកត្រាំ តែងតាំងលោកMike Waltz ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ!
កាលពីថ្ងៃព្រហស្បតិ៍(ទី១ខែឧសភា)លោកប្រធានាធិបតី Donald Trump បាននិយាយថាលោកបានជ្រើសរើសទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។
Update៖ UNថា ប្រជាជនស៊ីរីជាង១.៤លាននាក់បានត្រឡប់ទៅផ្ទះវិញចាប់តាំងពីការដួលរលំនៃរបបលោក Assad!
កាលពីថ្ងៃព្រហស្បតិ៍(ទី១ខែឧសភា) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ប្រជាជនស៊ីរីជាង 1.4 លាននាក់បានត្រឡប់ទៅផ្ទះវិញចាប់តាំងពីការដួលរលំនៃរបប Bashar Assad កាលពីខែធ្នូឆ្នាំមុន។
Update៖ បទឈប់បាញ់ នៅមីយ៉ាន់ម៉ា បានផុតកំណត់ ត្រឹមថ្ងៃទី១ខែឧសភានេះ!
របបយោធាមីយ៉ាន់ម៉ា បានទុកឱ្យបទឈប់បាញ់ ដែលប្រកាសឡើង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីខែមុន ផុតកំណត់ត្រឹមថ្ងៃព្រហស្បតិ៍ ទី១ខែឧសភាឆ្នាំ២០២៥។ ប្រភពពីសារព័ត៌មាន AFP។
Update៖ ឥណ្ឌា ថាអ្នករៀបចំផែនការ និងធ្វើការវាយប្រហារនៅតំបន់ Kashmirត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់!
នៅថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកSubrahmanyam Jaishankar បាននិយាយថា អ្នករៀបចំផែនការ និងធ្វើការវាយប្រហារនៅតំបន់ Kashmirត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ប្រភពពីសារព័ត៌មាន AFP។
Update៖ រដ្ឋមន្ត្រីអាមេរិក ព្រមានអ៊ីរ៉ង់ថានឹងត្រូវប្រឈមមុខនឹងផលវិបាកចំពោះការគាំទ្រដល់ក្រុមហ៊ូទី!
កាលពីថ្ងៃពុធ(ទី៣០ ខែមេសា) រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានព្រមានថាអ៊ីរ៉ង់នឹងត្រូវប្រឈមមុខនឹងផលវិបាក សម្រាប់ការគាំទ្រដល់ក្រុមហ៊ូទី បើទោះជាអាមេរិកកំពុងបើកកិច្ចចរចាឡើងវិញជាមួយទីក្រុងតេហេរ៉ង់ស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ក៏ដោយ។