រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បាននិយាយកាលពីថ្ងៃអង្គារ(ទី២៨ខឺមករា)ថា ប្រទេសបារាំងកំពុងពិចារណាលើការដាក់ពង្រាយកងទ័ពទៅកាន់ Greenland ដើម្បីឆ្លើយតបទៅនឹងការលើកឡើងដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាមេរិក Donald Trump អំពីការទទួលបានកោះ Arctic ។
Category: ពត៌មានអន្តរជាតិ
Update៖ នាយករដ្ឋមន្ត្រីអ៊ីតាលី កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ICC!
នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បាននិយាយកាលពីថ្ងៃអង្គារ(ទី២៨ខែមករា)ថា លោកស្រីត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតដោយរដ្ឋអាជ្ញាអ៊ីតាលី ជុំវិញការដោះលែងមន្ត្រីប៉ូលិសលីប៊ីម្នាក់ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងចាប់ខ្លួន។
Update៖ មនុស្ស២២នាក់បានស្លាប់ ក្នុងការទម្លាក់គ្រាប់បែក ដោយកម្លាំងយោធានៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា!
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថាមនុស្ស 22 នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកដោយកងកម្លាំងយោធានៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។
Update៖ លីបង់ រាយការណ៍ថាអ៊ីស្រាអែលរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីចំនួន៦ករណី!
ប្រព័ន្ធផ្សព្វផ្សាយលីបង់បានរាយការណ៍ពីការបំពានថ្មីរបស់អ៊ីស្រាអែលចំនួនប្រាំមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃចន្ទ(ទី២៧ខែមករា)បន្ទាប់ពីមនុស្ស 24 នាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។
Update៖ FBI ចោទប្រកាន់អតីតនាយកប្រតិបត្តិ UN ពីបទលក់អាវុធខុសច្បាប់!
អតីតមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិម្នាក់ត្រូវបាន FBI ចាប់ខ្លួន និងចោទប្រកាន់ពីបទប៉ុនប៉ងចរចាកិច្ចព្រមព្រៀងសព្វាវុធរវាងចិន និងលីប៊ី ដែលមានតម្លៃ 1.5 ពាន់លានដុល្លារកាណាដា (1.1 ពាន់លានដុល្លារ) វាត្រូវបានគេរាយការណ៍កាលពីថ្ងៃចន្ទ(ទី២៧ខែមករា)។
Update៖ លោក ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស នឹងជួបគ្នាក្នុងពេលឆាប់ៗ!
សេចក្តីរាយការណ៍ពីវិមាន Downing Street បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ ក្រោយការសន្ទនាតាមទូរសព្ទ កាលពីថ្ងៃអាទិត្យ(ទី២៦ខែមករា)។
Update៖ អាល្លឺម៉ង់ បដិសេធការអំពាវនាវរបស់លោក ត្រាំ ដែលឲ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីតំបន់ហ្គាហ្សា!
កាលពីថ្ងៃចន្ទ(ទី២៧ខែមករា)ក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់ថាប្រជាជនប៉ាឡេស្ទីន មិនត្រូវត្រូវបានបណ្តេញចេញពីតំបន់ហ្គាហ្សានោះទេ។ ការបដិសេធនេះគឺជាការឆ្លើយតបដោយប្រយោលទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីលទ្ធភាពនៃការតាំងទីលំនៅថ្មី របស់ជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា។
Update៖ ជាលើកដំបូងហើយដែលអ៊ីរ៉ង់ ទិញយន្តហោះចម្បាំង Sukhoi-35 ពីរុស្ស៊ី!
កាលពីថ្ងៃចន្ទ(ទី២៧ខែមករា)មេបញ្ជាការឆ្មាំបដិវត្តន៍ជាន់ខ្ពស់របស់អ៊ីរ៉ង់ បានប្រកាសឱ្យដឹងថា អ៊ីរ៉ង់បានទិញយន្តហោះចម្បាំង Sukhoi-35 ពីរុស្ស៊ីជាលើកដំបូងដែលអ៊ីរ៉ង់ទទួលស្គាល់ជាសាធារណៈ អំពីការទិញយន្តហោះចម្បាំងទំនើបទាំងនេះ។
Update៖ ណាតូ អំពាវនាវឱ្យប្រទេសដែលជាសមាជិកខ្លួន បង្កើនការចំណាយលើវិស័យការពារជាតិ!
លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បានអំពាវនាវឱ្យប្រទេសដែលជាសមាជិក បង្កើនការចំណាយលើវិស័យការពារជាតិ ឱ្យលើសពីគោលដៅ ២% នៃផលិតផលក្នុងស្រុកសរុប (GDP)។ លោកបានបញ្ជាក់ថា គោលដៅនេះដែលត្រូវបានកំណត់កាលពី ១០ឆ្នាំមុន លែងគ្រប់គ្រាន់ទៀតហើយ ដោយសារបញ្ហាប្រឈមថ្មីៗ ដែលបង្កឡើងដោយរុស្ស៊ី។
Update៖ ប្រជាជនប៉ាឡេស្ទីន បដិសេធផែនការរបស់លោក ត្រាំ សម្រាប់ការតាំងទីលំនៅថ្មី!
ក្រុមតស៊ូប៉ាឡេស្ទីន Hamas កាលពីថ្ងៃអាទិត្យ(ទី២៦ខែមករា)បានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ការតាំងទីលំនៅថ្មីរបស់ប៉ាឡេស្ទីននៅតំបន់ Gaza Strip ទៅកាន់ប្រទេស Jordan និង Egypt។