Update៖ ចំនួនទាហានដែលស្លាប់ដោយសារ ប្រយុទ្ធគ្នានៅប្រទេសកុងហ្គោ បានកើនដល់១៣នាក់! 

អាជ្ញាធរបាននិយាយ កាលពីថ្ងៃសៅរ៍(ទី២៥ខែមករា)ថា ចំនួនអ្នកស្លាប់ដោយសារ ការប្រយុទ្ធគ្នារវាងទាហានរក្សាសន្តិភាព និងក្រុមឧទ្ទាម M23 នៅភាគខាងកើតប្រទេសកុងហ្គោ បានកើនឡើងដល់១៣នាក់ហើយ។

Update៖ កូរ៉េខាងត្បូង បិទបញ្ចប់ការស៊ើបអង្កេត ករណីធ្លាក់យន្តហោះស្លាប់មនុស្ស១៧៩នាក់!

អាជ្ញាធរកូរ៉េខាងត្បូង បានបញ្ចប់ប្រតិបត្តិការស្វែងរកសព និងស៊ើបអង្កេត លើការធ្លាក់យន្តហោះJeju Air កាលពីថ្ងៃទី 29 ខែធ្នូ ដែលបានសម្លាប់មនុស្ស 179 នាក់។

Update៖ ប្រជាជនប៉ាឡេស្ទីន ចាប់ផ្តើមត្រឡប់ទៅភាគខាងជើងតំបន់ហ្គាហ្សាវិញ ដែលជាផ្នែកមួយនៃបទឈប់បាញ់!

ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់នៅព្រឹកថ្ងៃចន្ទ(ទី២៧ខែមករា)បានចាប់ផ្តើមត្រឡប់ទៅតំបន់ Gaza Strip ភាគខាងជើងវិញ ដែលជាផ្នែកមួយនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានចូលជាធរមាននៅថ្ងៃទី 19 ខែមករា។

Update៖ លោក ត្រាំ និយាយថាគ្រាប់បែកទម្ងន់២,០០០ផោន កំពុងធ្វើដំណើរទៅកាន់អ៊ីស្រាអែល!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃសៅរ៍(ទី២៦ខែមករា)ថា “អ្វីៗជាច្រើនដែលអ៊ីស្រាអែលបានបញ្ជា និងបង់ប្រាក់ឱ្យមិនត្រូវបានផ្ញើដោយលោក Bidenទេ។

Update៖ កូរ៉េខាងជើង បាញ់សាកល្បងកាំជ្រួចយុទ្ធសាស្ត្រជាលើកទី១ចាប់តាំងពី លោកត្រាំ ចូលកាន់តំណែង!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃអាទិត្យ(ទី២៦ខែមករា)ថា ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងបាញ់កាំជ្រួច Cruise យុទ្ធសាស្ត្រជាលើកទីមួយ។

Update៖ ជនស៊ីវិល រាប់ពាន់នាក់បន្តភៀសខ្លួន ខណៈការប្រយុទ្ធកាន់តែខ្លាំងឡើងនៅជិតទីក្រុងហ្គោម៉ា!

ជនស៊ីវិលរាប់ពាន់នាក់បានបន្តភៀសខ្លួនចេញពីអំពើហឹង្សានៅក្នុងតំបន់ North Kivu នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ខណៈដែលការប៉ះទង្គិចគ្នារវាងក្រុមឧទ្ទាម M23 និងកងកម្លាំងរដ្ឋាភិបាលបានកាន់តែខ្លាំងឡើងនៅជិតទីក្រុង Goma កាលពីថ្ងៃអាទិត្យ(ទី២៦ខែមករា)។

Update៖ ប្រជាជនបេឡារុស្ស ធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី!

ប្រជាជនបេឡារុស្សកាលពីថ្ងៃអាទិត្យ(ទី២៦ខែមករា)បានចាប់ផ្តើមធ្វើដំណើរបោះឆ្នោតសម្រាប់ប្រធានាធិបតីរបស់ប្រទេសនេះ ដោយប្រធានាធិបតីដែលកំពុងកាន់អំណាច Alexander Lukashenko ស្វែងរកអាណត្តិទីប្រាំពីរនៅក្នុងតំណែង។

Update៖ យន្តហោះដឹកអ្នកដំណើរពីនីហ្សេរីយ៉ា ទៅអាមេរិក ជួបបញ្ហាលើអាកាស បណ្តាលឲ្យរបួស៣៨នាក់!

មន្ត្រីនីហ្សេរីយ៉ាបាននិយាយថា មនុស្ស 38 នាក់បានរងរបួស  បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ពីប្រទេសនីហ្សេរីយ៉ា ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បានជួបប្រទះបញ្ហាពាក់កណ្តាលអាកាស។

Update៖ អាមេរិក និយាយថាបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់ នឹងបន្តរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ!

អាមេរិក បានប្រកាសថាកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងលីបង់ដែលនាំឱ្យមានបទឈប់បាញ់នឹងបន្តរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ក្រោយអ៉ីស្រាអែលអះអាងថា នឹងបន្តរក្សាកងទ័ពនៅភាគខាងត្បូង។

Update៖ ប៉ាគីស្ថាន នឹងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធជើងទឹកពហុជាតិនៅខែកុម្ភៈខាងមុខ!

ប្រទេសប៉ាគីស្ថាននឹងរៀបចំធ្វើសមយុទ្ធកងទ័ពជើងទឹកពហុជាតិពីរឆ្នាំនៅខែក្រោយដោយមានការចូលរួមពីប្រទេសចំនួន 60 រួមទាំងTürkiyeផងដែរ។