Update៖ ប៉ូលីសនៅប្រទេសហៃទី បានសម្លាប់ក្រុមក្មេងទំនើងជាង១០០នាក់!

ប៉ូលីសនៅក្នុងប្រទេសហៃទី បានសម្លាប់សមាជិកក្រុមក្មេងទំនើងជាង 100 នាក់ក្នុងអំឡុងពេលប្រតិបត្តិការរយៈពេល 48 ម៉ោងដោយប្រើដ្រូននេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធ(ទី១១ខែមិថុនា)។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ យន្តហោះចម្បាំងKF-16 របស់កូរ៉េខាងត្បូង រងការខូចខាតអំឡុងពេលធ្វើសមយុទ្ធនៅអាឡាស្កា! 

កាលពីថ្ងៃពុធ(ទី១១ខែមិថុនា) សារព័ត៌មាន Yonhap បានរាយការណ៍ថា យន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូងមួយគ្រឿងបានរងការខូចខាត ខណៈពេលដែលចូលរួមក្នុងសមយុទ្ធដែនអាកាសរួមគ្នាជាមួយអាមេរិកក្នុងរដ្ឋអាឡាស្កា។ ប្រភពពីសារព័ត៌មានReuters។

Update៖ គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ វាយប្រហារនៅឆ្នេរខាងកើតនៃកោះតៃវ៉ាន់!

កាលពីថ្ងៃពុធ ទី១១ ខែមិថុនាគ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់។

Update៖ ប្រធានាធិបតីបារាំង ជំរុញឲ្យមានបទប្បញ្ញត្តិហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំមិនឲ្យប្រើប្រាស់បណ្ដាញសង្គម!

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា លោកនឹងជំរុញឲ្យមានបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដើម្បីហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំពីការប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីមានករណីចាក់សម្លាប់យ៉ាងសាហាវមួយនៅឯសាលារៀនមួយកន្លែងនៅភាគខាងកើតប្រទេសបារាំង។

Update៖ កូរ៉េខាងត្បូង លែងផ្សាយសំឡេង នៅជិតព្រំដែនកូរ៉េខាងជើង!

កាលពីថ្ងៃពុធ ទី១១ ខែមិថុនា យោធាកូរ៉េខាងត្បូង ប្រកាសថា ខ្លួនបានផ្អាកការផ្សាយតាមឧបករណ៍បំពងសម្លេងនៅជិតព្រំដែនទៅកាន់កូរ៉េខាងជើងជិតមួយឆ្នាំ ។ បន្ទាប់ពីបានបន្តយុទ្ធនាការឃោសនា និងចាក់បទចម្រៀង K-pop នេះឡើងវិញ។

Update៖ អាមេរិក នឹងជម្លៀសបុគ្គលិកមួយចំនួនចេញពីមជ្ឈិមបូព៌ា!

កាលពីថ្ងៃពុធ ទី១១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាបុគ្គលិកមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកនឹងត្រូវចាកចេញពីតំបន់មជ្ឈិមបូព៌ា ដោយសារតែតំបន់នេះអាចនឹងក្លាយជាកន្លែងគ្រោះថ្នាក់។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ លោក ត្រាំ នឹងរីករាយចំពោះការទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន!

កាលពីថ្ងៃពុធ ទី១១ ខែមិថុនា សេតវិមាន បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងរីករាយចំពោះការទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បន្ទាប់ពីធ្លាប់មានទំនាក់ទំនងមិត្តភាពនឹងគ្នាជាមួយលោក គីម កាលពីអាណត្តិទី១របស់លោក។

Update៖ ជប៉ុន រាយការណ៍ថាយន្ដហោះចម្បាំងចិនបានហោះក្បែរយន្ដហោះល្បាតរបស់ខ្លួនខុសប្លែកពីធម្មតា!

កាលពីថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិជប៉ុន និយាយថាយន្ដហោះចម្បាំងចិនបានហោះទៅក្បែរយន្ដហោះល្បាតរបស់ជប៉ុនខុសប្លែកពីធម្មតាកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈនាវាផ្ទុកយន្ដហោះចម្បាំងចិន២គ្រឿង បានធ្វើប្រតិបត្តិការក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។

Update៖ អ៊ីរ៉ាក់ បដិសេធចំពោះការព្រួយបារម្ភផ្នែកសន្តិសុខក្រោយមានការជម្លៀសបុគ្គលិកស្ថានទូតអាមេរិក!

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ីរ៉ាក់បានបញ្ជាក់កាលពីថ្ងៃពុធ(ទី១១ខែមិថុនា)ថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជម្លៀសបុគ្គលិកមិនសំខាន់មួយចំនួនចេញពីស្ថានទូតរបស់ខ្លួនក្នុងទីក្រុងបាកដាដគឺជាផ្នែកមួយនៃនីតិវិធីការទូតរបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា ហើយមិនទាក់ទងនឹងការគំរាមកំហែងសន្តិសុខជាក់លាក់ណាមួយនៅក្នុងប្រទេសអ៊ីរ៉ាក់នោះទេ។

Update៖ ទឹកជំនន់បោកបក់លើរថយន្តក្រុងដឹកក្មេងសិស្សសាលានៅអាហ្រ្វិកខាងត្បូង បណ្តាលឲ្យស្លាប់៩នាក់!

មនុស្ស៩នាក់បានស្លាប់ ខណៈដែលក្មេងសិស្សសាលា 3នាក់ទៀតមានជីវិត បន្ទាប់ពីទឹកជំនន់បានបោកបក់ឡានក្រុងដឹកក្មេងសិស្សសាលាមួយគ្រឿងក្នុងខេត្ត Eastern Cape របស់អាហ្វ្រិកខាងត្បូងកាលពីថ្ងៃអង្គារ(ទី១០ខែមិថុនា)។ ប្រភពពីសារព័ត៌មានAljazeera។