Update៖ កិច្ចចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ត្រូវបានបរាជ័យ!

នៅថ្ងៃចន្ទ(ទី៦ ខែមករា ឆ្នាំ ២០២៥) អ៊ីស្រាអែល និងក្រុមហាម៉ាស់មិនអាចឈានដល់ការព្រមព្រៀងគ្នាទេ ជុំវិញបទឈប់បាញ់នៅតំបន់ហ្កាហ្សា ។

Update៖ អធិការបតីអាល្លឺម៉ង់ បានបដិសេធចំពោះគម្រោងជួបជាមួយលោកពូទីន!

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានច្រានចោលការអះអាងរបស់ Roderich Kiesewetter សមាជិកសភាដ៏លេចធ្លោនៃសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) ដែលថាគាត់អាចជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មុនពេលការបោះឆ្នោតសហព័ន្ធរបស់ប្រទេសអាល្លឺម៉ង់នៅថ្ងៃទី 23 ខែកុម្ភៈ។

Update៖ គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារក្នុងប្រទេសអែលសាល់វ៉ាឌ័រ!

កាលពីថ្ងៃអាទិត្យ(ទី៥ខែមករា) គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារនៅឯឆ្នេរសមុទ្រនៃប្រទេស El Salvador ដោយបានអង្រួនលំនៅដ្ឋានជាច្រើនកន្លែងក្នុងប្រទេស។

Update៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចូលសមុទ្រខាងកើត!

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយកាលពីថ្ងៃចន្ទ(ទី៦ខែមករា)ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ចូលទៅក្នុងសមុទ្រខាងកើត។

Update៖ តុលាការកូរ៉េខាងត្បូង បដិសេធសំណើរបស់ លោកYoon ដែលសុំផ្អាកដីកាចាប់ខ្លួន!

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា តុលាការកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យបានច្រានចោលការជំទាស់របស់លោកប្រធានាធិបតី Yoon Suk Yeol ចំពោះដីកាឃុំខ្លួនគាត់។

Update៖ លោក Elon Musk នឹងបើកដំណើរការផ្កាយរណប Starlinkក្នុងប្រទេសប៉ាគីស្ថាន! 

កាលពីថ្ងៃសៅរ៍(ទី៤ខែមករា) មហាសេដ្ឋី Elon Musk បានបញ្ជាក់ថា Starlink បានដាក់ពាក្យសុំបើកសេវាកម្មអ៊ីនធឺណិតនៅក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែកំពុងរង់ចាំការយល់ព្រមពីរដ្ឋាភិបាល។

Update៖ អ៊ុយក្រែន អះអាងថារុស្ស៊ីប្រើដ្រូន១០៣គ្រឿង ដើម្បីវាយប្រហារមកលើប្រទេសខ្លួន! 

កាលពីថ្ងៃអាទិត្យ(ទី៥ខែមករា) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយថាប្រទេសរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនជាមួយនឹងដ្រូនShahed ចំនួន 103 គ្រឿងដែលផលិតដោយអ៊ីរ៉ង់ ចូលទៅក្នុងទឹកដីរុស្ស៊ី។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៨៨នាក់ទៀត!

កាលពីថ្ងៃអាទិត្យ(ទី៥ខែមករា) ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៨៨នាក់ និងរបួស២០៨នាក់..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៥.៨០៥នាក់ហើយ!

កាលពីថ្ងៃអាទិត្យ(ទី៥ខែមករា) ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថាការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។

Update៖ របបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោសជាង6,000នាក់ ក្នុងពិធីប្រារព្ធទិវាឯករាជ្យ!

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសជាង 6,000 នាក់ និងបានកាត់បន្ថយការកាត់ទោសអ្នកទោសផ្សេងទៀត ដែលជាផ្នែកមួយនៃការលើកលែងទោសដ៏ធំមួយ ដែលប្រារព្ធខួបលើកទី 77 នៃឯករាជ្យភាពពីចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍។