Update៖ Meta ព្រមានបិទFacebook និងInstagramនៅក្នុងប្រទេសនីហ្សេរីយ៉ា!

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform ដែលជាមេធំរបស់Facebook និង Instagram កំពុងគម្រាមបិទវេទិកាទាំងនេះនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយសារតែជម្លោះមិនទាន់បានដោះស្រាយ ជុំវិញការផាកពិន័យបទប្បញ្ញត្តិដ៏ច្រើនដែលមានតម្លៃសរុបជាង ២៩០ លានដុល្លារ។បន្ទាប់ពីភ្នាក់ងារនិយតកម្មនីហ្សេរីយ៉ាចំនួន ៣ បានដាក់ការផាកពិន័យលើ Meta កាលពីឆ្នាំមុនដោយរងការចោទប្រកាន់ទាក់ទងនឹងការប្រកួតប្រជែង ការផ្សាយពាណិជ្ជកម្ម…

Update៖ រុស្ស៊ី នឹងផ្ដល់ជំនួយដល់តាលីបង់ដើម្បីប្រឆាំងនឹងក្រុមISIS-K នៅប្រទេសអាហ្វហ្គានីស្ថាន!

ប្រទេសរុស្ស៊ី នឹងផ្ដល់ជំនួយដល់អាជ្ញាធរតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងសាខាក្នុងស្រុករបស់ក្រុមរដ្ឋឥស្លាម (ISIS-K)។ នេះបើតាមការថ្លែងរបស់តំណាងពិសេសរបស់រុស្ស៊ីប្រចាំប្រទេសអាហ្វហ្គានីស្ថាន។

Update៖ លីបង់ ប្រាប់ក្រុមហាម៉ាស់កុំឲ្យប៉ះពាល់សន្តិសុខជាតិរបស់ប្រទេសខ្លួន!

កាលពីថ្ងៃសុក្រ(ទី២ខែឧសភា) ប្រទេសលីបង់ បានចេញការព្រមានមួយទៅកាន់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ (Hamas) កុំឲ្យធ្វើប្រតិបត្តិការណាមួយដែលប៉ះពាល់ដល់សន្តិសុខ ឬអធិបតេយ្យភាពរបស់ប្រទេស ខណៈដែលលីបង់កំពុងប្រឈមនឹងសម្ពាធពីអាមេរិកឲ្យដកអាវុធក្រុមប្រដាប់អាវុធក្រៅរដ្ឋ។

Update៖ រថយន្តមួយគ្រឿង បុកអ្នកថ្មើរជើងមួយក្រុមនៅក្នុងទីក្រុងStuttgartនៃប្រទេសអាឡឺម៉ង់ បណ្តាលឲ្យរបួស៨នាក់!

កាលពីថ្ងៃសុក្រ(ទី២ខែឧសភា) អាជ្ញាធរបាននិយាយថា រថយន្តមួយគ្រឿងបានបើកបុកអ្នកថ្មើរជើងមួយក្រុមនៅក្នុងទីក្រុង Stuttgart ភាគនិរតីនៃប្រទេសអាឡឺម៉ង់ បណ្តាលឲ្យមនុស្ស៨នាក់រងរបួស។

Update៖ រញ្ជួយដីកម្រិត៧.៤រ៉ិចទ័រ បានវាយប្រហារក្នុងប្រទេសឈីលីនិងអាហ្សង់ទីន បណ្តាលឲ្យមនុស្សរាប់ពាន់នាក់បានភៀសខ្លួន!

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសនៅក្នុងប្រទេសឈីលី និងអាហ្សង់ទីន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត7.4 រ៉ិចទ័រ នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសឈីលី បានជំរុញឱ្យអាជ្ញាធរចេញការព្រមានអំពីរលកយក្សស៊ូណាមិ ដែលត្រូវបានលើកប៉ុន្មានម៉ោងក្រោយមក។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ នាវាដឹកជំនួយមនុស្សធម៌ធ្វើដំណើរទៅតំបន់ហ្គាហ្សា បានរងការវាយប្រហារដោយដ្រូន!

កប៉ាល់ដែលធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា ដឹកជំនួយមនុស្សធម៌រងការទម្លាក់គ្រាប់បែកដោយដ្រូននៅក្នុងដែនទឹកអន្តរជាតិពីប្រទេសម៉ាល់តា កាលពីព្រឹកថ្ងៃសុក្រ(ទី២ខែឧសភា) ត្រូវបានធានាសុវត្ថិភាពឡើងវិញបន្ទាប់ពីទូកក្បែរនោះបានជួយពន្លត់អគ្គីភ័យ។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ RSF ថា ប៉ាឡេស្ទីនក្លាយជារដ្ឋគ្រោះថ្នាក់បំផុតលើពិភពលោកចំពោះអ្នកកាសែត!

ប៉ាឡេស្ទីនបានក្លាយជារដ្ឋគ្រោះថ្នាក់បំផុតលើពិភពលោកសម្រាប់អ្នកកាសែត ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដោយមានកាសែតរាប់សិបនាក់ អាចត្រូវបានសម្លាប់ដោយសារតែការងាររបស់ពួកគេ។

Update៖ ដោយសារពន្ធអាមេរិកប្រជាជននៅទីក្រុងOntarioរបស់កាណាដា បាត់បង់ការងារ៦៨,១០០កន្លែងក្នុងឆ្នាំ២០២៥!

ឆ្លើយតបរបស់កាណាដាអាចទាក់ទង់ទៅនឹងពន្ធរបស់អាមេរិក បណ្តាលឱ្យប្រជាជននៅទីក្រុងOntarioរបស់កាណាដា បាត់បង់ការងារ៦៨,១០០កន្លែងក្នុងឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃពុធ(ទី៣០ខែមេសា)ដោយការិយាល័យគណនេយ្យភាពហិរញ្ញវត្ថុនៃ Ontario ។

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថាការកម្ចាត់ក្រុមហាម៉ាស់ឱ្យអស់ គឺសំខាន់ជាងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់!

កាលពីថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា ការកម្ចាត់ក្រុមហាម៉ាស់ គឺជាគោលដៅចម្បង និងជាអាទិភាពខ្ពស់ជាងការធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ក្នុងតំបន់ហ្គាហ្សា។

Update៖ រុស្ស៊ី ប្រើដ្រូនវាយប្រហារលើទីក្រុងកំពង់ផែOdesa របស់អ៊ុយក្រែន ស្លាប់២នាក់ទៀត!

កាលពីថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) ដ្រូនរបស់រុស្ស៊ី បានវាយប្រហារលើទីក្រុងកំពង់ផែ Odesa ជាប់សមុទ្រខ្មៅរបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស ព្រមទាំងបង្កជាអគ្គិភ័យបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។

Exit mobile version