Breaking៖ អ៊ុយក្រែនប្រើដ្រូនវាយប្រហារលើ រោងចក្រចម្រាញ់ប្រេងរុស្ស៊ីឆេះយ៉ាងសន្ធោសន្ធៅ!

អភិបាលស្តីទីនៃតំបន់ បាននិយាយថា អគ្គីភ័យនៅរោងចក្រចម្រាញ់ប្រេង Novoshakhtinsk របស់រុស្ស៊ី បាននឹងកំពុងឆេះជាថ្ងៃទី៤ហើយ ក្នុង(ថ្ងៃអាទិត្យទី២៤សីហា)នេះ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។ ប្រភពពីReutera។ អគ្គីភ័យត្រូវបាន រាយការណ៍នៅ Novoshakhtinsk កាលពីថ្ងៃព្រហស្បតិ៍។ រោងចក្រចម្រាញ់ប្រេងនៅទីនោះ លក់ប្រេងឥន្ធនៈជាចម្បងសម្រាប់ការនាំចេញ ហើយមានសមត្ថភាពផលិតប្រេងប្រចាំឆ្នាំចំនួន៥លានតោន…

Breaking៖ លោក Jerry Adler តារាសម្ដែងជើងចាស់នៅក្រុងញូវយ៉ក បានស្លាប់ក្នុងវ័យ៩៦ឆ្នាំ

លោក Jerry Adler បានចំណាយពេលជាច្រើនទសវត្សរ៍ នៅពីក្រោយឆាក នៃផលិតកម្ម Broadway មុននឹងឈានដល់ការសម្ដែង ក្នុងអាយុ 60ឆ្នាំរបស់គាត់ ហើយគាត់បានទទួលមរណភាព កាលពី(ថ្ងៃសៅរ៍ទី២៣.សីហា) ក្នុងអាយុ96ឆ្នាំក្នុងទីក្រុងញូវយ៉ក។ ប្រភពពីAP។ ក្នុងចំណោមកិត្តិយសសម្ដែង របស់…

Breaking៖ អ៊ីស្រាអែល វាយប្រហារលើប្រទេសយេម៉ែន ដើម្បីសងសឹកនឹងក្រុមហ៊ូធី!

ប្រទេសអ៊ីស្រាអែល បានវាយប្រហាររដ្ឋធានីសាណារបស់យេម៉ែន នៅថ្ងៃអាទិត្យ (24 សីហា) ជាការសងសឹកចំពោះកាំជ្រួច Houthi ដែលបានបាញ់សំដៅអ៊ីស្រាអែល។ ដោយប្រព័ន្ធផ្សព្វផ្សាយ Houthi បាននិយាយថា ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់២ នាក់ និងរបួស៥នាក់។ ប្រភពពីCNA។ ការវាយប្រហារនេះ…

Breaking៖ លោក គីម ជុងអ៊ុន ពិនិត្យការធ្វើតេស្តបាញ់មីស៊ីលការពារដែនអាកាសសាកល្បងរបស់កូរ៉េខាងជើង!

នៅថ្ងៃទី ២៤ខែសីហា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់មីស៊ីលការពារដែនអាកាសថ្មី ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរបស់ពួកគេ។ របាយការណ៍នេះបានកើតឡើងមុនជំនួបកំពូលកាលពីថ្ងៃច័ន្ទរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee…

Breaking៖ រុស្ស៊ី​ ដណ្តើម​បានទីតាំងចំនួន២ទៀត​ក្នុង​ទីក្រុង Donetskរបស់អ៊ុយក្រែន!

កាលពីថ្ងៃសៅរ៍ទី២៣ខែសីហា រុស្ស៊ី បាននិយាយថា កងកម្លាំងរបស់ខ្លួនបានដណ្តើម​ទីតាំងចំនួន២ទៀត​ក្នុង​ទីក្រុង Donetskរបស់ប្រទេសអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានReuters។ ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភូមិ Seredne និង Kleban Byk ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បន្ទាប់ពីប្រតិបត្តិការដែលធ្វើឡើងដោយក្រុមកងកម្លាំងភាគខាងត្បូង និងលោកខាងលិច។ យោងតាមសេចក្តីថ្លែងការណ៍…

Breaking៖ នាយករដ្ឋមន្ត្រីស្ដីទីថៃ ប្រកាសឱ្យត្រៀមបង្កានិងប្រុងប្រយ័ត្នចំពោះព្យុះត្រូពិច!

លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្ដីទីថៃ នៅថ្ងៃទី២៤.០៨.២០២៥ បានណែនាំដល់អភិបាលរាជធានី.ខេត្ត.ទូទាំងប្រទេស ឱ្យត្រៀមខ្លួន សម្រាប់ផលប៉ះពាល់នៃព្យុះត្រូពិច Kajiki គឺត្រូវប្រុងប្រយ័ត្ន ២៤ម៉ោងលើ២៤ម៉ោង ក្នុងការជួយប្រជាជនប្រសិនបើចាំបាច់។ ប្រភពពីThe nation ។ លោក…

Breaking៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅប្រទេសព័រទុយហ្គាល់ បានកើនដល់៤នាក់!

កាលពីថ្ងៃសៅរ៍ទី២៣ខែសីហា មនុស្សបួននាក់បានស្លាប់ ខណៈដែលព័រទុយហ្គាល់នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃដែលបានចាប់ផ្តើមនៅដើមខែសីហា។ ប្រភពពីAnadolu Agency។ ប្រទេសនេះនៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅទូទាំងតំបន់ជាច្រើន ដោយទីប្រជុំជន Arganil នៅកណ្តាលប្រទេសព័រទុយហ្គាល់ ទទួលបានការយកចិត្តទុកដាក់បំផុតពីការការពារស៊ីវិល ដែលគាំទ្រដោយការដាក់ពង្រាយបុគ្គលិកចំនួន 1,470 ។ វិទ្យាស្ថានសមុទ្រ និងបរិយាកាសព័រទុយហ្គាល់ (IPMA)…

Breaking៖ ដោយសារកង្វះអាហារូបត្ថម្ភដែលអ៊ីស្រាអែលបានបិទផ្លូវនៅតំបន់ហ្គាហ្សា បណ្តាលឲ្យស្លាប់៨នាក់ទៀត! 

កាលពីថ្ងៃសៅរ៍ទី២៣ខែសីហា ជនជាតិប៉ាឡេស្ទីន៨នាក់បានស្លាប់ក្នុងនោះមានកុមារ២នាក់ ដោយសារកង្វះអាហារូបត្ថម្ភដែលបង្កឡើងដោយការបិទផ្លូវរបស់អ៊ីស្រាអែលនៅហ្គាហ្សាក្នុងរយៈពេល 24 ម៉ោងកន្លងមក ដែលបង្កើនចំនួនអ្នកស្លាប់សរុបដល់ 281 នាក់ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិមនុស្សធម៌។ ប្រភពពីសារព័ត៌មានAANews។ លោក Munir al-Bursh អគ្គនាយកនៃក្រសួងសុខាភិបាល Gaza បាននិយាយនៅលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម X…

Breaking៖ រុស្ស៊ីប្រកាសថា លោកពូទីន ពុំទាន់ត្រៀមខ្លួនសម្រាប់កិច្ចប្រជុំជាមួយលោក ហ្សេលេនស្គី នោះទេ!

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា មិនមានរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលដ៏មានសក្តានុពល រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskyy នោះទេ!។ ប្រភពពីសារព័ត៌មាន…

Breaking៖ គ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ វាយប្រហារនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា-ឥណ្ឌា!

មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប មេឌីទែរ៉ាណេ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារតំបន់ព្រំដែនឥណ្ឌា-មីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រទី២២ខែសីហា។ ប្រភពពីសារព័ត៌មានAnadolu Agency។ គ្រោះរញ្ជួយដីនេះ មានប្រភពចេញពីតំបន់ Mawlaik នៃប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង 11.26 នាទីព្រឹក…

Exit mobile version