ពលរដ្ឋច្រើនកុះករ ចូលរួមក្នុងព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណ នៅបឹងត្រពាំងក្រម ស្រុកមេមត់!

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណ ជាទំនៀមទំលាប់បងប្អូនពលរដ្ឋ ពីដូនតាតជំនាន់រាប់រយឆ្នាំមកហើយ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់។

អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន!

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន រួមទាំងក្រុមគ្រួសារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានចូលជួបសម្តែងការគួរសម និងគោរពជូនពរចំពោះ សម្តេចតេជោ ហ៊ុន សែន…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១ខែកុម្ភៈដល់ទី៣ខែកុម្ភៈឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រសួងធនធានទឹក បន្តចុះបូមទឹកជួយសង្គ្រោះស្រូវប្រាំងកសិករជាង ១.៦០០ហិកតា នៅខេត្តកំពង់ធំ!

(កំពង់ធំ)៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានបន្តរាយការណ៍ពីវឌ្ឍនភាព នៃការបូមទឹក​ជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង នៃខេត្តកំពង់ធំ។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣១មករាដល់ទី២ខែកុម្ភៈឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣១ខែមករា ឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣១ខែមករាដល់ថ្ងៃទី២កុម្ភៈឆ្នាំ២០២៥

សម្តេចធិបតី មានប្រសាសន៍ថាការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ សម្រេចបាន៦៥.៥៥ភាគរយហើយ!

(ភ្នំពេញ)៖ គឹតត្រឹមថ្ងៃទី ២៤ មករា ២០២៥ គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ សម្រេចបាន ៦៥.៥៥ភាគរយហើយដោយគ្រោងបញ្ចប់នៅ ខែមិថុនា ឆ្នាំ២០២៦» ។

នៅដើមឆ្នាំ២០២៥កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន២ក្បាលទៀត ដែលគេប្រទះឃើញនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង!

(ភ្នំពេញ)៖ នៅដើមឆ្នាំ២០២៥នេះកម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន២ក្បាល ទៀតដែលកូនផ្សោតកើតថ្មីទាំង២ក្បាលនេះត្រូវបាន ប្រទះឃើញនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង ដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការWWF។

ឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន​ អញ្ជេីញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ!

(ភ្នំពេញ)៖ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ មករា ២០២៥ បានអញ្ជេីញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ។

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ដាក់មីក្រូស្រែក ហាមមិនឱ្យដុតផាវ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម!

(ភ្នំពេញ)៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤។

ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្ត ក្រោយប្រជុំដោះស្រាយដំណាក់កាលបឋម!

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្ត ក្រោយពេល ក្រសួងធម្មការ និងសាសនា បានប្រជុំដោះស្រាយដំណាក់កាលបឋមរួចមក។