Update៖ អាមេរិកនិងអង់គ្លេស មិនអនុញ្ញាតឲ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរឡើយ! 

កាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMarco Rubio បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកDavid Lammy នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីពិភាក្សាអំពីជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

Update៖ អ៊ីរ៉ង់ បញ្ចេញប្រព័ន្ធការពារដែនអាកាសដ៏ទំនើបនៅកណ្តាលទីក្រុងតេហេរ៉ង់!

កាលពីថ្ងៃសុក្រ (ទី២០ខែមិថុនា)ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបានធ្វើប្រតិបត្តិការនៅកណ្តាលក្រុងតេហេរ៉ង់ដើម្បីឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។

Update៖ សកម្មជនថៃ ទាមទារឲ្យលោកស្រី ផែថុងថាន លាលែងពីតំណែង និងព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំ!

ក្រុមសកម្មជនថៃ នៅថ្ងៃសុក្រនេះ បានចេញសេចក្តីថ្លែងការណ៍ ទាមទារឲ្យនាយករដ្ឋមន្ត្រី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) លាលែងពីតំណែងភ្លាមៗ។

Update៖ អូស្ត្រាលី ប្រកាសផ្អាកស្ថានទូតរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ង់!

កាលពីថ្ងៃសុក្រ(ទី២០ខែមិថុនា) អូស្ត្រាលី ប្រកាសថាខ្លួនបានផ្អាកប្រតិបត្តិការនៅស្ថានទូតរបស់ខ្លួនក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ហើយបានបញ្ជាឱ្យអ្នកការទូត និងក្រុមគ្រួសាររបស់ពួកគេចាកចេញពីប្រទេសនេះ។ ប្រភពពីសារព័ត៌មានReuters។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេស Penny Wong បាននិយាយថា រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តដោយផ្អែកលើការណែនាំអំពីបរិយាកាសសន្តិសុខដែលកំពុងធ្លាក់ចុះនៅក្នុងប្រទេសអ៊ីរ៉ង់។

Update៖ រដ្ឋមន្រ្តីអ៊ីស្រាអែល ព្រមានក្រុមហេសបូឡា កុំឱ្យលូកដៃក្នុងសង្រ្គាមនៅអ៊ីរ៉ង់!

រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានដល់ក្រុមហេសបូឡាឱ្យប្រយ័ត្នប្រយែង ជុំវិញជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ ២០២៥។

Update៖ នាយករដ្ឋមន្ត្រីថៃ បានជួបមេបញ្ជាការយោធភូមិភាគ២ក្រោយបែកធ្លាយកិច្ចសន្ទនា!

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅរសៀលថ្ងៃសុក្រ ទី២០ ខែមិថុនានេះ បានធ្វើដំណើរទៅជួបមេបញ្ជាការយោធភូមិភាគទី២ លោក Boonsin Padklang ដែលទទួលបន្ទុកគ្រប់គ្រងកន្លែងមានការប៉ះទង្គិចគ្នាតាមព្រំដែនជាមួយកម្ពុជា។

Update៖ លោកត្រាំ កំពុងពិចារណាថាតើគួរចូលរួមក្នុងសង្គ្រាមរវាងអ៊ីស្រាអែល -អ៊ីរ៉ង់ដែរឬយ៉ាងណា!

កាលពីថ្ងៃព្រហស្បតិ៍ទី ១៩ មិថុនា សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងសម្រេចចិត្តក្នុងរយៈពេលពីរសប្តាហ៍ខាងមុខថាតើអាមេរិកនឹងចូលរួមក្នុងជម្លោះដែលកំពុងកើនឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ដែរឬយ៉ាងណា ខណៈគូជម្លោះអ៊ីស្រាអែល- អ៊ីរ៉ង់បន្តវាយប្រហារដាក់គ្នាឥតឈប់ឈរពោពេញដោយការបំផ្លិចបំផ្លាញនិងការបាត់បង់ជីវិតមនុស្ស។

Update៖ ចំនួនអ្នកស្លាប់កើនឡើងឥតឈប់ ដោយសារប្រជាជនប៉ាឡេស្ទីនព្យាយាមទៅយកស្បៀង!

ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់នៅតំបន់ហ្កាហ្សា ដែលហែកហួរដោយសង្រ្គាម កំពុងបន្តដំណើរដ៏គ្រោះថ្នាក់ ប្រថុយប្រថាន រាប់គឺឡូម៉ែត្រជារៀងរាល់ថ្ងៃ ដើម្បីព្យាយាមស្វែងរកអាហារខ្លះសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ដោយសង្ឃឹមថានឹងអាចមានជីវិតត្រឡប់ទៅវិញ។ ក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សា បាននិយាយថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវសម្លាប់ ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល ខណៈព្យាយាមយកស្បៀងអាហារពីរថយន្តជំនួយ ដែលនាំចូលទៅក្នុងតំបន់ហ៉ំព័ទ្ធនេះដោយអង្គការសហប្រជាជាតិ និងភ្នាក់ងារសង្គ្រោះអន្តរជាតិ។

Update៖ លោក ពូទីន ថារូបលោកនឹងជួបលោកហ្សេលេនស្គី នៅដំណាក់កាលចុងក្រោយ!

នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រូបលោកត្រៀមខ្លួនរួចជាស្រេចដើម្បីជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែគឺសម្រាប់តែនៅដំណាក់កាលចុងក្រោយ នៃការចរចាសន្តិភាពប៉ុណ្ណោះ។ ប្រភបពីសារព័ត៌មាន AFP។…

Update៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល និយាយថាមេដឹកនាំកំពូលអ៊ីរ៉ង់ត្រូវតែស្លាប់!

នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល បាននិយាយថាមេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei មិនព្រមឱ្យនៅរស់រានមានជីវិតតទៀតឡើយ ស្របពេលប្រទេសទាំងពីរបន្តវាយប្រយុទ្ធគ្នាយ៉ាងក្តៅគគុក។ ប្រភពពីសារព័ត៌មាន AFP។ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel…