អាជ្ញាធរប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអង្គារ(ទី៣ខែមិថុនា)ថា អ្នកទោសជាង200 នាក់បានរត់គេចខ្លួន ចេញពីគុកមួយនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុង Karachi បន្ទាប់ពីគ្រោះរញ្ជួយដី បានបំផ្លាញជញ្ជាំងពន្ធនាគារ។
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ីស្រាអែល អះអាងថាមានគ្រាប់ រ៉ុក្កែតចំនួន២ដែលបាញ់ចេញពីប្រទេសស៊ីរីឆ្ពោះទៅកាន់តំបន់Golan Heights!
ទូរទស្សន៍ KAN របស់អ៊ីស្រាអែលបានអះអាងកាលពីល្ងាចថ្ងៃអង្គារ(ទី៣ខែមិថុនា)ថា គ្រាប់រ៉ុក្កែតចំនួនពីរដែលត្រូវបានបាញ់ចេញពីភាគខាងត្បូងប្រទេសស៊ីរីបានធ្លាក់នៅជិតតំបន់Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។
Update៖ UN ស្នើឱ្យស៊ើបអង្កេតលើការស្លាប់ជនជាតិប៉ាឡេស្ទីន នៅក្បែរកន្លែងចែកជំនួយ ក្នុងតំបន់ហ្កាហ្សា!
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃចន្ទ ទី២ ខែមិថុនា បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការសម្លាប់និងបង្កឱ្យជនជាតិប៉ាឡេស្ទីនរងរបួស នៅក្បែរទីតាំងចែកជំនួយមនុស្សធម៌ដែលគាំទ្រដោយអាមេរិក នៅក្នុងតំបន់ហ្កាហ្សាកាលពីពេលថ្មីៗនេះ។ ប្រភពពីសារព័ត៌មាន AFP។
Update៖ លោក ត្រាំ ថានឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២ ខែមិថុនា បាននិយាយថាអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្រោមកិច្ចព្រមព្រៀងថ្មីណាមួយរវាងប្រទេសជាគូសត្រូវនឹងគ្នាទាំង២ ខណៈទីក្រុងតេហរ៉ង់អះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលផលិត ថាមពលអគ្គិសនីតែប៉ុណ្ណោះ។ ប្រភពពីសារព័ត៌មាន AFP។ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជាចំណុចដ៏សំខាន់មួយនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ៥ជុំមកនេះរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ចាប់តាំងពីខែមេសាមក…
Update៖ រុស្ស៊ី នឹងប្រគល់សាកសពទាហាន៦០០០នាក់ទៅឲ្យអ៊ុយក្រែនវិញ!
ប្រធានគណៈប្រតិភូចរចារបស់រុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី (Vladimir Medinsky) បានថ្លែងថា ទីក្រុងមូស្គូ នឹងប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន៦,០០០នាក់ត្រឡប់ទៅឲ្យអ៊ុយក្រែនវិញ ហើយក៏បានស្នើឲ្យមានការប្រកាសបទឈប់បាញ់រយៈពេលពីរទៅបីថ្ងៃជាមួយអ៊ុយក្រែន នៅតំបន់មួយចំនួននៃជួរមុខ។
Update៖ អ៊ីស្រាអែល ប្រកាសពង្រីកប្រតិបត្តិការយោធាជើងគោកនៅក្នុងតំបន់ហ្គាហ្សា!
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃចន្ទ(ទី២ខែមិថុនា)ថា កងទ័ពរបស់ខ្លួនបានពង្រីកប្រតិបត្តិការយោធាថ្មើរជើងនៅក្នុងតំបន់ហ្គាហ្សា ក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ។
Update៖ ជនភៀសខ្លួនស៊ីរីរាប់ពាន់នាក់ត្រឡប់ទៅស៊ីរីវិញ បន្ទាប់ពីការដួលរលំរបស់លោកអាសាដ!
បន្ទាប់ពីរងទុក្ខវេទនា និងភាពលំបាកជាច្រើនឆ្នាំនៅក្នុងជំរុំជនភៀសខ្លួន ជនស៊ីវិលស៊ីរីរាប់ពាន់នាក់បានចាប់ផ្តើមត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ខណៈដែលសន្តិភាព និងសន្តិសុខនៅតែបន្តមាននៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំនៃរបប Bashar al-Assad ។
Update៖ រុស្ស៊ី ប្រើកាំជ្រួចវាយប្រហារលើអ៊ុយក្រែន ស្លាប់១២នាក់និងរបួសជាង៦០នាក់!
អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ(ទី១ខែមិថុនា) បាននិយាយថា យ៉ាងហោចណាស់ទាហាន១២នាក់ត្រូវបានស្លាប់ និងជាង៦០នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥៤.៤១៨នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១ខែមិថុនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៣៧នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 54,418នាក់។
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៥០នាក់និងរបួស២០០នាក់!
ក្រសួងសុខាភិបាលបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជិត 50នាក់បានស្លាប់ និងជាង200 នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យ(ទី១ខែមិថុនា)នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលដែលកំពុងស្វែងរកជំនួយមនុស្សធម៌នៅ al-Mawasi ភាគខាងលិចនៃទីក្រុង Rafah ភាគខាងត្បូងនៃ Gaza។