Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៥០នាក់និងរបួស២០០នាក់! 

ក្រសួងសុខាភិបាលបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជិត 50នាក់បានស្លាប់ និងជាង200 នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យ(ទី១ខែមិថុនា)នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលដែលកំពុងស្វែងរកជំនួយមនុស្សធម៌នៅ al-Mawasi ភាគខាងលិចនៃទីក្រុង Rafah ភាគខាងត្បូងនៃ Gaza។

Update៖ ក្នុងអំឡុងពេលអបអរជ័យជម្នះរបស់ក្លឹបParis Saint-Germainនៅប្រទេសបារាំង ស្លាប់២នាក់និងចាប់ខ្លួន៥៥៩នាក់!

នៅថ្ងៃអាទិត្យ ទី១ ខែមិថុនា ក្រសួងមហាផ្ទៃបារាំង ប្រកាសថាមនុស្សពីរនាក់បានស្លាប់ និង៥៥៩នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសបារាំង ក្នុងអំឡុងពេលនៃការប្រារព្ធពិធីជ័យជម្នះរបស់ក្លឹប Paris Saint-Germain (PSG) លើក្រុម Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions…

Update៖ បាក់រលំស្ពានចំនួន២កន្លែងក្នុងប្រទេសរុស្ស៊ីជាប់ព្រំដែនជាមួយអ៊ុយក្រែន!

នៅថ្ងៃអាទិត្យ(ទី១ខែមិថុនា) អាជ្ញាធររុស្ស៊ីបានឱ្យដឹងថា មានហេតុការណ៍បាក់រលំស្ពានចំនួន២កន្លែងនៅតំបន់២ផ្សេងគ្នា ជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន បណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។

Update៖ ចិន ព្រមានអាមេរិកកុំឱ្យលូកដៃជុំវិញបញ្ហាកោះតៃវ៉ាន់!

នៅថ្ងៃអាទិត្យ ទី១ ខែមិថុនា ចិនបានព្រមានអាមេរិកថា មិនគួរលេងជាមួយភ្លើងឡើយ ជុំវិញបញ្ហាតៃវ៉ាន់ហើយបានសម្តែងការតវ៉ាផ្លូវការចំពោះទីក្រុងវ៉ាស៉ីនតោន ជុំវិញការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth នៅឯកិច្ចប្រជុំសន្តិសុខក្នុងប្រទេសសិង្ហបុរី។

Update៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសនីហ្សេរីយ៉ា បានកើនដល់១៥១នាក់!

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងទីក្រុង Mokwa ដែលជាទីក្រុងមួយនៅភាគខាងជើងភាគកណ្តាលនៃរដ្ឋ Niger ប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់151 នាក់ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពពីអាជ្ញាធរក្នុងតំបន់កាលពីថ្ងៃសៅរ៍(ទី៣២ខែឧសភា)។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ អង្គការឃ្លាំមើលនុយក្លេអ៊ែរ អះអាងថាអ៊ីរ៉ង់បានលួចធ្វើកម្មវិធីនុយក្លេអ៊ែរ!

អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (IAEA) បានឲ្យដឹងថា អ៊ឺរ៉ង់ បានធ្វើសកម្មភាពលួចលាក់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

Update៖ លោកត្រាំ អះអាងថាតំណាងប្រទេសប៉ាគីស្ថាន នឹងមកកាន់អាមេរិកដេីម្បីចរចារឿងពន្ធគយ!

កាលពីថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ ២០២៥ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា តំណាងប្រទេសប៉ាគីស្ថាននឹងធ្វើដំណើរមកកាន់អាមេរិកសប្តាហ៍ក្រោយ ដេីម្បីចរចារឿងពន្ធគយ។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ ធ្លាក់រថយន្តពីលើស្ពានក្នុងតំបន់Kuraនៅប្រទេសនីហ្សេរីយ៉ា ស្លាប់២១នាក់!

យ៉ាងហោចណាស់អត្តពលិករដ្ឋ Kano ចំនួន 21 នាក់ត្រូវបានស្លាប់កាលពីថ្ងៃសៅរ៍(ទី៣១ខែឧសភា) ដោយសាររថយន្តក្រុងធ្លាក់ពីលើស្ពាននៅក្នុងតំបន់រដ្ឋាភិបាលក្នុងតំបន់ Kura ខណៈពេលដែលត្រលប់មកពីពិធីបុណ្យកីឡាជាតិក្នុងរដ្ឋ Ogun ភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាស្លាប់ជនជាតិប៉ាឡេស្ទីន២២នាក់ទៀត!

យោងតាមប្រភពវេជ្ជសាស្ត្របានឱ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 22 នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានបន្តសង្រ្គាមប្រល័យពូជសាសន៍របស់ពួកគេនៅលើតំបន់ហ្គាហ្សា។

Update៖ ប្រតិបត្តិការយោធាអ៊ីស្រាអែល បានសម្លាប់ឈ្លើយសឹក២០នាក់នៅតំបន់ហ្គាហ្សា! 

យោងតាមការស៊ើបអង្កេតរបស់Haaretz បានឱ្យដឹងថា ការប្រតិបត្តិការរបស់យោធាអ៊ីស្រាអែលបានធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតចំពោះឈ្លើយសឹកយ៉ាងតិច54 នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលក្នុងនោះ 20 នាក់ត្រូវបានសម្លាប់ នេះបើយោងតាមការស៊ើបអង្កេតរបស់ Haaretz ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ(ទី៣០ខែឧសភា)។