Blog
Update៖ តៃវ៉ាន់ បញ្ជាក់ថាបានប្រទះឃើញបាឡុងចិន១១គ្រឿងក្បែរដែនកោះរបស់ខ្លួន!
កាលពីថ្ងៃសុក្រ(ទី៧ ខែមីនា) ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងពីការប្រទះឃើញបាឡុងចិនចំនួន ១១គ្រឿងនៅក្បែរដែនកោះរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយមកនេះ ខណៈចិននៅតែបន្តបង្កើនការធ្វើសកម្មយោធាក្បែរកោះតៃវ៉ាន់។ ប្រភពពីសារព័ត៌មាន AFP។
Update៖ អាមេរិក នឹងមិនការពារសមាជិក NATOនោះទេ ប្រសិនបើពួកគេមិនចំណាយលុយលើវិស័យការពារជាតិរបស់ពួកគេ!
កាលពីថ្ងៃព្រហស្បតិ៍(ទី៦ ខែមីនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញឆន្ទៈរបស់លោកនឹងមិនការពារសម្ព័ន្ធមិត្ត NATO។ដោយលោកនិយាយថានឹងមិនការពារពួកគេនោះទេ ប្រសិនបើពួកគេមិនចាយលុយឱ្យបានគ្រប់គ្រាន់លើវិស័យការពារជាតិរបស់ខ្លួនឯង។
Update៖ ទួរគី ត្រៀមបញ្ជូនទាហានទៅកាន់អ៊ុយក្រែនក្រោមកិច្ចព្រមព្រៀង សន្តិភាព!
ប្រទេសតួកគី ដែលមានកងទ័ពធំជាងគេទី ពីរក្នុងអង្គការណាតូ (NATO)បន្ទាប់ពីសហរដ្ឋអាមេរិកអាចនឹងចូលរួម ក្នុង បេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែនប្រសិនបើមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន។
Update៖ ប្រជាជនអូស្ត្រាលី រាប់ពាន់នាក់បានជម្លៀសខ្លួន មុនព្យុះសុីក្លូនមកដល់!
ប្រជាជនរាប់ម៉ឺននាក់ រស់នៅភាគខាងកើតនៃប្រទេសអូស្ត្រាលី ត្រូវបានឱ្យជម្លៀសខ្លួន ទៅកាន់កន្លែងមានសុវត្ថិភាព នៅមុនព្យុះស៉ីក្លូនត្រូពិក Alfred បក់បោកមកដល់ដីគោក នៅថ្ងៃសៅរ៍(ទី៨ ខែមីនា)។
Update៖ លោកស្រី Kaja Kallas បញ្ជាក់ថាអឺរ៉ុបចាំបាច់ត្រូវចូលរួមក្នុងការចរចាសន្តិភាពអ៊ុយក្រែន!
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ស្រី Kaja Kallas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែមីនា)ថា អឺរ៉ុបចាំបាច់ត្រូវចូលរួមក្នុងការចរចាសន្តិភាពអ៊ុយក្រែន។
Update៖ មន្ទីរបញ្ចកោណ បញ្ជាក់ថាអាមេរិកបានផ្អាកជំនួយយោធាដល់អ៊ុយក្រែន!
ប្រធានមន្ទីរបញ្ចកោណលោក Pete Hegseth កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែមីនា)បញ្ជាក់ថាអាមេរិកបានផ្អាកជំនួយយោធាដល់អ៊ុយក្រែន។
កសិករជាង២០គ្រួសារ ទាមទាររក្សាទុកដីមេទឹកផ្លូវទូក ជាសម្បត្តិរដ្ឋដដែល ខណៈអាជីវករគ្រឿងចក្រមួយចំនួនទៀត ក៏អះអាងរឿង ខាតលុយអស់រាប់សែនដុល្លារ!
(កណ្តាល)៖ ប្រជាកសិករបានសម្ដែងការព្រួយបារម្ភជាខ្លាំង! ក្រោយឃើញក្រុមហ៊ុន ដាក់គ្រឿងចក្រឈូសឆាយ{ដីមេទឹកទំនប់ផ្លូវទូក} ដោយពួកគាត់អះអាងថា ដីនេះជាមេទឹកសាធារណៈរបស់រដ្ឋ ដែលពួកគាត់តែងតែអាស្រ័យផល តកូនតចៅតាំងពីដូនតាមកម្ល៉េះ ហើយបើក្លាយជាកម្មសិទ្ធិឯកជនបែបនេះ តើឱ្យពួកខ្លួនសង្ឃឹមអ្វីទៀត…?។
Update៖ អ៊ីស្រាអែល ចាប់ខ្លួនជនជាតិប៉ាឡេស្ទីន៣០នាក់ទៀតនៅក្នុងការវាយឆ្មក់នៅតំបន់West Bank!
កងទ័ពអ៊ីស្រាអែលបានប្រមូលផ្តុំជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 30 នាក់បន្ថែមទៀតនៅក្នុងការវាយឆ្មក់យោធាថ្មីនៅតំបន់ West Bank ដែលកាន់កាប់ នេះបើយោងតាមក្រុមកិច្ចការអ្នកទោសកាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែមីនា)។
Update៖ លោកពូទីន រំលឹកលោកMacron អំពីការបរាជ័យរបស់ណាប៉ូឡេអុងបន្ទាប់ពីប្រឆាំងនឹងសូវៀត!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍(ទី៦ខែមីនា)នេះ បានរំលឹកសមភាគីបារាំងលោក Emmanuel Macron អំពីការបរាជ័យរបស់ណាប៉ូឡេអុងបន្ទាប់ពីប្រឆាំងនឹងសូវៀត។ ប្រភពពីសារព័ត៌មានAnadolu។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៧ខែមីនាដល់ទី៩ឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ខែមីនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖