Blog

Update៖ លោក Elon Musk នឹងបើកដំណើរការផ្កាយរណប Starlinkក្នុងប្រទេសប៉ាគីស្ថាន! 

កាលពីថ្ងៃសៅរ៍(ទី៤ខែមករា) មហាសេដ្ឋី Elon Musk បានបញ្ជាក់ថា Starlink បានដាក់ពាក្យសុំបើកសេវាកម្មអ៊ីនធឺណិតនៅក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែកំពុងរង់ចាំការយល់ព្រមពីរដ្ឋាភិបាល។

Update៖ អ៊ុយក្រែន អះអាងថារុស្ស៊ីប្រើដ្រូន១០៣គ្រឿង ដើម្បីវាយប្រហារមកលើប្រទេសខ្លួន! 

កាលពីថ្ងៃអាទិត្យ(ទី៥ខែមករា) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយថាប្រទេសរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនជាមួយនឹងដ្រូនShahed ចំនួន 103 គ្រឿងដែលផលិតដោយអ៊ីរ៉ង់ ចូលទៅក្នុងទឹកដីរុស្ស៊ី។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៨៨នាក់ទៀត!

កាលពីថ្ងៃអាទិត្យ(ទី៥ខែមករា) ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៨៨នាក់ និងរបួស២០៨នាក់..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៥.៨០៥នាក់ហើយ!

កាលពីថ្ងៃអាទិត្យ(ទី៥ខែមករា) ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថាការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។

សម្តេចធិបតី ក្រើនរំឮកដល់ក្មួយៗត្រូវស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ នៅក្នុងសង្គម!

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសួរសុខទុក្ខនិងប្រគល់អំណោយ និងរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស…

សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែមករានឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៦.០១.២០២៥បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ខែមករាឆ្នាំ២០២៥៖

Update៖ របបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោសជាង6,000នាក់ ក្នុងពិធីប្រារព្ធទិវាឯករាជ្យ!

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសជាង 6,000 នាក់ និងបានកាត់បន្ថយការកាត់ទោសអ្នកទោសផ្សេងទៀត ដែលជាផ្នែកមួយនៃការលើកលែងទោសដ៏ធំមួយ ដែលប្រារព្ធខួបលើកទី 77 នៃឯករាជ្យភាពពីចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍។

បង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើរូបភាពវិនិយោគ!

(ភ្នំពេញ)៖ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ផ្នែកជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវនិងបង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រកាសបញ្ចូលសមាជិកថ្មីក្នុងគណបក្សប្រជាជនកម្ពុជាចំនួន៤៤១១នាក់!

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋចំនួន៤៤១១នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិក របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តត្បូងឃ្មុំនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការបក្សស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪស្រុកពញាក្រែកនិងស្រុកត្បូងឃ្មុំ។

ពលរដ្ឋនៅខេត្តសៀមរាបដែលចង់ធ្វើលិខិតឆ្លងដែន អាចធ្វើនៅត្រឹមខេត្តសៀមរាបក្នុងផ្សារទំនើប The Heritage walk!

(សៀមរាប)៖ ដំណឹងល្អ ចំពោះប្រជាពលរដ្ឋរស់នៅជុំវិញខេត្តសៀមរាប ដែលចង់ធ្វើលិខិតឆ្លងដែន អាចធ្វើនៅត្រឹមខេត្តសៀមរាបក្នុងផ្សារទំនើបThe Heritage walk បាន។ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាមកធ្វើនៅរាជធានីភ្នំពេញទៀតទេ។ ក្នុងនោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាបចាប់ពីថ្ងៃទី៨ខែមករា ឆ្នាំ២០២៥តទៅ។

Exit mobile version