Blog

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥

សម្តេចធិបតី ថ្លែងថាអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិប៉ុន្តែពេលដែលប្រទេសប្រឈមនឹងការគំរាមកំហែងបែរជាស្ម័គ្រចិត្តផ្សព្វផ្សាយព័ត៌មានឲ្យគេ!

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាមានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សពផ្សាយមួយចំនួនរបស់អ្នកផ្សេងនោះ បានរៀបចំឡើងនិងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង ជាពិសេសទឹកចិត្តកងទ័ពយើង)។

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិខេត្តកំពង់ធំ បន្តពង្រឹងសមត្ថភាពផ្តល់ព័ត៌មានត្រឹមត្រូវជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន!

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិនៃមន្ទីរខេត្តកំពង់ធំ ត្រូវពង្រឹងសមត្ថភាពផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយពីសមិទ្ធផល និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជូនដល់ដៃប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ទាហានដែលនិយាយថា ដកទ័ពចម្ងាយ២០០ម៉ែត្រ ជាទាហានក្លែងក្លាយ!

(ភ្នំពេញ)៖ ជុំវិញគណនី Tik Tok ឈ្មោះ” Amy Richard310″ និងហ្វេសប៊ុកឈ្មោះ ” Piseth P G EM” ដែលបានផ្សព្វផ្សាយព័ត៌មាន មិនពិត និងគ្រងឯកសណ្ឋានកងទ័ព…

Update៖ អ៊ីស្រាអែល វាយប្រហារនៅថ្ងៃចុងក្រោយនៃបុណ្យEid al-Adhaក្នុងតំបន់ហ្គាហ្សា ស្លាប់៤៣នាក់ទៀត! 

ក្រុមគ្រូពេទ្យបាននិយាយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 43 នាក់ទៀតនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានបិទកាលពីថ្ងៃចន្ទ(ទី៩ខែមិថុនា)ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យ Eid al-Adha។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៤.៩២៧នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃច័ន្ទ(ទី៩ខែមិថុនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៩៧នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 54,927នាក់។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៥

កម្ពុជា-អូទ្រីស ប្តេជ្ញាពង្រឹង នឹងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត!

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស…

សម្ដេចធិបតី បញ្ជាក់ថា កម្ពុជាពុំបានដកទ័ពចេញពីតំបន់ អធិបតេយ្យភាពរបស់កម្ពុជា នោះឡើយ!

(ភ្នំពេញ)៖ នៅរសៀលទី០៩.០៦.២០២៥សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើរសាខ្លីមួយ ជូនចំពោះបងប្អូនជនរួមជាតិ ពីទីក្រុង នីស ប្រទេសបារាំង។ សម្ដេចធិបតី អះអាងថា១. ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសពត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ÷ .…

ក្រសួងការពារជាតិ ចេញសេចក្ដីប្រកាសថាកម្ពុជាមិនបានដកទ័ពចេញពីតំបន់ព្រំដែនរបស់ខ្លួនឡើយ!

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាពុំមានការដកកងទ័ព ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។