Blog

Breaking៖ ផែនការរបស់លោកយ៉ាហ៊ូ ក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា កំពុងរងសម្ពាធពីគ្រប់ទិសទី!

ផែនការថ្មី របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការចូលគ្រប់គ្រងតំបន់ហ្គាហ្សា កំពុងប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីគ្រប់ទិសទី ខណៈយោធា និងសម្ព័ន្ធមិត្តអន្តរជាតិ បានព្រមានពីហានិភ័យនៃគ្រោះមហន្តរាយ។ ប្រភពពីសារព័ត៌មាន Reuters។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich បានរិះគន់ផែនការនេះថា…

Breaking៖ អ៊ុយក្រែន ប្រើដ្រូនវាយប្រហារលើរោងចក្រចម្រាញ់ប្រេងមួយក្នុងតំបន់Saratovរបស់រុស្ស៊ី!

កាលពីថ្ងៃអាទិត្យ(ទី១០ខែសីហា) យោធាអ៊ុយក្រែន ប្រកាសថាខ្លួនបានប្រើដ្រូនវាយប្រហាររោងចក្រចម្រាញ់ប្រេងក្នុងតំបន់ Saratov របស់រុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ជាក់ថា ការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង Saratov នោះ បានបង្កឲ្យមានការផ្ទុះនិងអគ្គិភ័យផងដែរ៕

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១១ខែដល់ថ្ងៃទី១៣ខែសីហាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ខែសីហាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែសីហាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Breaking៖ ប៉ាគីស្ថាន បដិសេធការអះអាងរបស់ឥណ្ឌាដែលថា បានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថានចំនួន៦គ្រឿង!

កាលពីថ្ងៃសៅរ៍(ទី៩ខែសីហា) ប្រទេសប៉ាគីស្ថាន ច្រានចោលការអះអាងរបស់ឥណ្ឌាដែលថាបានបាញ់ទម្លាក់យន្តហោះប៉ាគីស្ថានចំនួនប្រាំមួយគ្រឿងអំឡុងពេលជម្លោះរយៈពេលបួនថ្ងៃ កាលពីខែឧសភា។ ប្រភពពីសារព័ត៌មានAANews។ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទាមទារនេះគឺមិនអាចទទួលយកបាននិងហួសពេលកំណត់។ លោក Asif បាននិយាយថាមិនមាន យន្តហោះប៉ាគីស្ថានមួយគ្រឿងត្រូវបានឥណ្ឌាបុកឬបំផ្លាញនោះទេ៕

Breaking៖ ព្រះសង្ឃថៃ ចំនួន២អង្គលួចប្រើប្រាស់ថ្នាំញៀន ត្រូវប៉ូលិសរកឃើញ!

នៅថ្ងៃទី១០.០៨.២០២៥ ប៉ូលីសថៃ និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យ”វត្តសន្តិវរារាម”នៅតាលីងង៉ាម ក្រុងសូរ៉ាតថានី កោះសាមុយ..!។ ដោយធ្វើតេស្ត រកឃើញថា ព្រះសង្ឃចំនួន២អង្គនៅវត្តនេះ មានសារធាតុញៀនក្នុងខ្លួន។ ប្រភពពីkhaosod។ សង្ឃទាំង២អង្គ ទី១៖ ព្រះ ថេរានុថេរៈ ឋិតធម្មោ…

Breaking៖ សម្តេចតេជោ ចេញវាយកូនគោលបន្ទាប់ពីខកខានច្រើនថ្ងៃដោយសារបញ្ហាព្រំដែន!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ចេញវាយគោល បន្ទាប់ខកខានអស់ជាច្រើនថ្ងៃចាប់ ព្រោះបញ្ហាព្រំដែន។ សម្តេចតេជោ បានបញ្ជាក់ថា ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។ សម្តេចតេជោ បានគូសរំលេចដែរថា…

Breaking៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស២០នាក់ដោយចោទប្រកាន់ពីបទធ្វេីចារកម្មឱ្យអ៊ីស្រាអែល!

អ៊ីរ៉ង់ បានចាប់ខ្លួនមនុស្សចំនួន ២០នាក់ ដែលសង្ស័យថាបានផ្តល់ព័ត៌មានឱ្យទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយតុលាការបានព្រមានថា ករណីនេះមិនគួរលេីកលែងឱ្យនោះទេ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ ២០២៥។…

Breaking៖ អ៊ុយក្រែន អះអាងថានឹងមិនប្រគល់ទឹកដីរបស់ខ្លួនឲ្យទៅរុស្ស៊ីឡើយ!

កាលពីថ្ងៃសៅរ៍ ទី៩ ខែសីហា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនមិនអាចបំពានរដ្ឋធម្មនុញ្ញរបស់ខ្លួនលើបញ្ហាទឹកដីបានទេ ដោយបន្ថែមថា ប្រជាជនអ៊ុយក្រែនក៏មិនប្រគល់ទឹកដីរបស់ពួកគេ ទៅឱ្យរុស្ស៊ីនោះដែរ។ ប្រភពពីសារព័ត៌មាន Reuters។ ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី…

Breaking៖ របួសមនុស្ស៣នាក់ ដោយសារការបាញ់មួយនៅទីលានចតុរង្គTimes Square ទីក្រុងញូវយ៉កនៃអាមេរិក!

នាយកដ្ឋាននគរបាលក្រុងញូវយ៉ក និយាយថា មនុស្ស ៣នាក់រងរបួសដោយសារការដាញ់នៅទីលានចតុរង្គ Times Square ទីក្រុងញូវយ៉កនៃអាមេរិក ។ អ្នកនាំពាក្យនាយកដ្ឋាននគរបាលក្រុងញូវយ៉ក និយាយថា មនុស្ស ៣នាក់ដែលរងរបួសក្នុងនោះមាន យុវជនអាយុ ១៩ឆ្នាំម្នាក់ យុវតីអាយុ១៨ឆ្នាំម្នាក់ និងបុរសអាយុ…

Breaking៖ កម្ពុជា ស្នើឲ្យភាគីថៃចៀសវាងការចោទប្រកាន់មកលើកម្ពុជា ជុំវិញករណីជាន់មីន!

(ភ្នំពេញ)៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឲ្យភាគីថៃអត់ធ្មត់ និងចៀសវាងការចោទប្រកាន់ជាសាធារណៈមកលើកម្ពុជាដោយប្រញ៉ាប់ប្រញ៉ាល់…