Blog
Update៖ មិនថាតែអាមេរិកទេ សូម្បីតែទីក្រុងធំៗនៅអឺរ៉ុបក៏មានបាតុកម្មប្រឆាំងជាមួយគោលនយោបាយលោកត្រាំផងដែរ!
កាលពីថ្ងៃសៅរ៍(ទី៥ ខែមេសា) ក្រៅពីការធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅអាមេរិកផ្ទាល់ ប្រឆាំងគោលនយោបាយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅតាមទីក្រុងនានារបស់អឺរ៉ុបក៏មានសកម្មភាពតវ៉ាដូចគ្នាដែរ ប្រឆាំងនឹងលោក ត្រាំ ព្រមទាំងទីប្រឹក្សាជំនិតរបស់លោក គឺមហាសេដ្ឋីអាមេរិក លោក Elon Musk បន្ទាប់ពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ…
Update៖ អ៊ីស្រាអែល វាយប្រហារតាមផ្លូវអាកាសលើហ្កាហ្សា បណ្តាលឲ្យស្លាប់៣២នាក់!
កាលពីថ្ងៃអាទិត្យ (ទី៦ ខែមេសា) ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច៣២នាក់ ក្នុងនោះភាគច្រើនជាស្ត្រីនិងកុមារ ខណៈលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ធ្វើដំណើរទៅកាន់អាមេរិក ដើម្បីជួបជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ ពិភាក្សាអំពីសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា។
Update៖ ខណៈកិច្ចចរចាកំពុងដំណើរការ ឥណ្ឌាថាខ្លួនមិនសងសឹកនឹងពន្ធគយរបស់លោក ត្រាំទេ!
មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់បាននិយាយថា ប្រទេសឥណ្ឌាមិនមានគម្រោងសងសឹកប្រឆាំងនឹងពន្ធ២៦% របស់លោក ដូណាល់ ត្រាំ លើការនាំចូលពីប្រទេសអាស៊ីមួយនេះទេ ដោយលើកឡើងពីការពិភាក្សាដែលកំពុងបន្តសម្រាប់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
Update៖ នាយករដ្ឋមន្ត្រីជប៉ុន នឹងពិភាក្សារឿងពន្ធគយជាមួយលោកត្រាំ!
លោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុនបានឱ្យដឹងថា លោកមានគម្រោងទូរស័ព្ទទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការប្រកាសដំឡើងពន្ធដោយអាមេរិក។
ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ!
(ភ្នំពេញ)៖ នៅព្រឹកទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស «មរតកតេជោ»ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ តម្លៃជិត៣៧លានដុល្លារ។
ដីនៅតំបន់ទំនប់កប់ស្រូវ ជាង៧០ហិកតា ត្រូវទុកជាសម្បត្តិរដ្ឋ សម្រាប់ធ្វើ សួនច្បារសាធារណៈ!
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់(ស្ពានអាកាសមរតកតេជោ)តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ ដែលមានតម្លៃជិត៣៧លានដុល្លារ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៧ខែមេសាដល់ទី៩ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៧ខែមេសាដល់ថ្ងៃទី៩ខែមេសាឆ្នាំ២០២៥
Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់ ៣,៤៧១នាក់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នៅពីថ្ងៃអាទិត្យ ថាគិតត្រឹមថ្ងៃសៅរ៍ទី០៥ ខែមេសា ឆ្នាំ២០២៥ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដែលវាយប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣,៤៧១ នាក់។ ប្រភពពីសារព័ត៌មានស៊ីនហួរ។
Update៖ TikTok ថារាល់កិច្ចព្រមព្រៀងជាមួយអាមេរិក ត្រូវតែស្ថិតនៅក្រោមច្បាប់របស់ចិន!
ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលគ្រប់គ្រងដោយចិនបាននិយាយកាលពីថ្ងៃសៅរ៍(ទី៦ខែមេសា)ថាការចរចាជាមួយអាមេរិកនៅតែបន្ត ប៉ុន្តែកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងវ៉ាស៊ីនតោននឹងត្រូវស្ថិតនៅក្រោមច្បាប់របស់ចិន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។