Blog
Update៖ ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារ នៅប្រទេសម៉ុងតេណេហ្គ្រោ ស្លាប់៧នាក់!
កាលពីថ្ងៃពុធ(ទី១ខែមករា) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមនុស្ស 7 នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅភាគខាងត្បូងប្រទេសម៉ុងតេណេហ្គ្រោ។
Update៖ លោក ត្រាំ ថ្កោលទោសសន្តិសុខអាមេរិក បន្ទាប់ពីមានការវាយប្រហារដ៏សាហាវផ្ទួនៗគ្នា!
កាលពីថ្ងៃព្រហស្បតិ៍(ទី២ខែធ្នូ) ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានរិះគន់ការដឹកនាំរបស់ប្រទេស និងគោលនយោបាយព្រំដែន បន្ទាប់ពីឧប្បត្តិហេតុហិង្សា ដែលបានបណ្តាលឱ្យមាន មនុស្ស15 នាក់បានស្លាប់និងរបួសជាច្រើននាក់ទៀតនៅក្នុងទីក្រុង New Orleans ។
រដ្ឋបាលជលផល អំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី អញ្ជើញរួសរាន់មកទិញត្រី!
(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី នៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី២ ដល់ថ្ងៃទី១០…
ចូលឆ្នាំសកល២០២៥ មានភ្ញៀវសរុបជាង ៣,៥លាននាក់ បានមកលេងកម្សាន្តក្រោមម្លប់សុខសន្តិភាព!
(ភ្នំពេញ)៖ មិនខុសពីបណ្តាប្រទេសនានាក្នុងពិភពលោកប៉ុន្មានទេ ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញតែម្តង។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេសសរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹមដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅក្រៃលែងបំផុត។
ឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ត្រីPM២នាក់ទៀត!
(តាកែវ)៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនលោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីអាវុធហត្ថ២នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន.ការឃាត់ខ្លួននេះ ធ្វើឡើង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
ធនាគារជាតិនៃកម្ពុជា ស្នើឱ្យបងប្អូនចូលរួមទប់ស្កាត់ ការចរាចរក្រដាស ប្រាក់ដុល្លារក្លែងក្លាយ!
(ភ្នំពេញ)៖ នៅថ្ងៃទី៣១.១២.២០២៤ ធនាគារជាតិនៃកម្ពុជា ជូនដំណឹងនិងអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ឱ្យចូលរួមទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា។ ដើម្បីរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជាស្នើ៖ ១ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង…
ប៉ូលីសភ្នំពេញ បង្ហាញមុខក្រុមក្មេងទំនើង២៥នាក់ ពាក់ព័ន្ធករណីឃាតកម្មលួច.ឆក់.ប្លន់!
(ភ្នំពេញ)៖ ជនសង្ស័យជាក្រុមក្មេងទំនើងចំនួន២៥នាក់ ពាក់ព័ន្ធអំពើឃាតកម្ម លួច ឆក់ ប្លន់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ និងនគរបាលតាមបណ្ដាខណ្ឌនានាបានសហការស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ភ្ញៀវទេសចរ ៣៣ម៉ឺននាក់ បានចូលរួមក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ!
(សៀមរាប)៖ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីពិសេស ទស្សនាសៀមរាប ឆ្នាំ២០២៤ បានធ្វើឱ្យកំណើន នៃភ្ញៀវទេសចរជាតិ អន្តរជាតិមានការកើនឡើង។ ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់របស់លោក…
Update៖ រថយន្ដ បើកបុកហ្វូងមនុស្សនៅទីក្រុង New Orleanរបស់អាមេរិក ស្លាប់១០នាក់!
កាលពីថ្ងៃពុធ(ទី១ ខែមករា)មន្ត្រីនៅអាមេរិក បានឱ្យដឹងថាមនុស្ស១០នាក់បានស្លាប់និង៣០នាក់របួស ក្នុងហេតុការណ៍រថយន្ដមួយគ្រឿងបើកបំបុកហ្វូង មនុស្សនៅឯផ្លូវ Bourbon Street នៃទីក្រុង New Orleans។
Update៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង នឹងបញ្ជូនប្រអប់ខ្មៅរបស់យន្ដហោះ Jeju Air ទៅកាន់អាមេរិក!
កាលពីថ្ងៃពុធ (ទី១ ខែមករា ឆ្នាំ២០២៥) ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងលើករណីគ្រោះថ្នាក់ឆេះយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលបានសម្លាប់មនុស្ស ១៧៩នាក់ បាននិយាយថា ពួកគេនឹងបញ្ជូនប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំង២របស់យន្ដហោះ ទៅកាន់អាមេរិកសម្រាប់ធ្វើការវិភាគ។ ប្រភពពីសារព័ត៌មាន AFP។