Blog

Update៖ អេហ្ស៊ីបនិងគុយវ៉ែត ទាមទារឱ្យមាន បទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា!

ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi និងគុយវ៉ែត Emir Meshal Al Ahmad Al Jaber Al Sabah កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ ឥណ្ឌូនេស៊ី ណែនាំឲ្យនិស្សិតខ្លួននៅអាមេរិក ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រុងប្រយ័ត្ន!

សារព័ត៌មាន Jakarta Globe បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ី បានជំរុញសិស្សរបស់ខ្លួននៅសហរដ្ឋអាមេរិក ឱ្យគ្រប់គ្រងសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការនិរទេស ការបដិសេធការចូល ឬការឃុំឃាំង។

Update៖ អ៊ុយក្រែន បន្តប្រើច្បាប់អាជ្ញាសឹក និងកេណ្ឌទ័ពនៅក្នុងប្រទេសរយៈពេល៩០ថ្ងៃទៀត!

កាលពីថ្ងៃពុធ(ទី១៦ ខែមេសា) សភាអ៊ុយក្រែន បានបោះឆ្នោតដើម្បីបន្តច្បាប់អាជ្ញាសឹកនិងការកេណ្ឌទ័ពកំពុងអនុវត្តនៅក្នុងប្រទេសសម្រាប់រយៈពេល ៩០ថ្ងៃបន្ថែមទៀត។

ឆេះឃ្លាំងគ្រឿងជ័រ នៅខណ្ឌដង្កោ នាយប់ចូលឆ្នាំទី៣ បង្កការភ្ញាក់ផ្អើលជាខ្លាំង!

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះឃ្លាំងគ្រឿងជ័រ ទំហំ១០ម៉ែត្រ × ២០ម៉ែត្រ អស់ទាំងស្រុង រួមទាំងម៉ូតូ០១គ្រឿង រម៉ក០២គ្រឿង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២៣:១៥នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងស្តុបកែវជ័រ ភូមិជើងឯក…

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន!

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ររួមដំណើរ ដោយ លោកជំទាវឧកញ៉ា អុឹង សុីស្រ៊ន និងលោកជំទាវ ម៉ែន សំអូន ព្រមទាំងលោកជំទាវ ឃួន មុំ…

Update៖ អាមេរិក នឹងពិភាក្សាជាមួយអឺរ៉ុប ដើម្បីចរចារបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubioជាមួយបេសកជនសេតវិមាន លោក Steve Witkoff នឹងធ្វើដំណើរទៅកាន់អឺរ៉ុបក្នុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាដោយផ្តោតលើការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៧ខែមេសាដល់ទី១៩ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ខែមេសាដល់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២៥

Update៖ រញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារ ភាគខាងត្បូងហ្វីលីពីន!

ទីភ្នាក់ងារភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានលើកឡើងដឹងថា គ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃពុធទី១៦ ខែមេសា។

លោក ស៊ី ជីនពីង ថ្លែងថាកិច្ចខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យ ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា!

(ភ្នំពេញ)៖ សារលិខិតរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មុនដំណើរទស្សនកិច្ចមកកាន់កម្ពុជា ដែលមានខ្លឹមសារទាំងស្រុងថា៖.ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព។ ខ្ញុំរីករាយណាស់មកផ្ទះមិត្តល្អតបតាមការអញ្ជើញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមប្រសិទ្ធពរ បវរសួស្តី ជូនចំពោះបងប្អូនប្រជាជនកម្ពុជា។

កម្ពុជាស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង!

(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា​ និងប្រជាជនកម្ពុជា​ រីករាយ​ និងសូមស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។