Blog
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៥.៧០៩នាក់ហើយ!
ក្រសួងសុខាភិបាល នៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃពុធថា៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារការវាយលុករបស់អ៊ីស្រាអែល បានកើនឡើងដល់ 35,709 នាក់ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំមុន។
សម្តេចធិបតី ថ្លែងថាធនធានមនុស្សនៅតែជាអាទិភាពគន្លឹះទី១នៃគោលនយោបាយ!
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នៅព្រឹកទី២៣ ខែឧសភា ឆ្នាំ២០២៤ ។
រដ្ឋមន្រ្តីសន្តិសុខវៀតណាម បានជាប់ឆ្នោតជាប្រធានាធិបតីថ្មី របស់វៀតណាម!
(ហាណូយ)៖ កាលពីព្រឹកទី២២ ខែឧសភា រដ្ឋមន្រ្តីសន្តិសុខសាធារណៈនៃប្រទេសវៀតណាម លោក To Lam ត្រូវបានរដ្ឋសភាវៀតណាម បោះឆ្នោតតែងតាំង ជាប្រធានាធិបតីថ្មីនៃប្រទេសវៀតណាម។ -នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ទំនាក់ទំនងរវាង អង្គនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ នឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន!
(ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន…
សម្តេចធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥!
(ភ្នំពេញ)៖ នៅព្រឹកទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។
សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ឃាត់ខ្លួនអ្នកលក់រថយន្តម្នាក់ ករណីចេញសែកស្អុយ ជាង៨ម៉ឺនដុល្លារ!
(ភ្នំពេញ)៖ អាជីវករអ្នកលក់ឡានម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយគ្មានសាច់ប្រាក់ជាង៨ម៉ឺនដុល្លារ។
សម្តេចតេជោ ថ្លែងថារដ្ឋប្រហារនិងបដិវត្តន៍ពណ៌ គឺជាកត្តាដែលនាំប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងនៃសង្រ្គាម!
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និសីទស្ដីពី អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកទី២២ ខែឧសភា ឆ្នាំ២០២៤។
កម្ពុជានិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា!
(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ។ បានអនុញ្ញាតឱ្យលោកស្រី ម៉ារី ហេលេន ល័រហ្សុង (Marie…
ឯកអគ្គរដ្ឋទូតឥណ្ឌា អរគុណសម្តេចតេជោ ដែលផ្ដួចផ្ដើមឱ្យមានការតភ្ជាប់ជើងហោះហើរ ពីឥណ្ឌាមកកម្ពុជា!
(ភ្នំពេញ)៖ លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ។ បានថ្លែងអរគុណ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់…