Blog
Update៖ លោកហ្សេលេនស្គីថា យន្តហោះចម្បាំង F-16 ស៊េរីថ្មីបានមកដល់អ៊ុយក្រែនហើយ!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសកាលពីថ្ងៃពុធ(ទី១៩ខែមីនា)ក្នុងអំឡុងសន្និសីទ Zoomថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែនបានទទួលយន្តហោះចម្បាំង F-16ស៊េរីថ្មី។ ប្រភពពីសារព៏ត៌មានReuters។
Update៖ អាមេរិក បើកការវាយប្រហារតាមអាកាសលើក្រុមហ៊ូធី បណ្តាលឲ្យស្លាប់១៦នាក់!
ក្រុម Houthi របស់ប្រទេសយេម៉ែនបានប្រកាសកាលពីថ្ងៃពុធ(ទី១៩ខែមីនា)ថាសមាជិករបស់ខ្លួនចំនួន 16 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក។
Update៖ អ៊ីស្រាអែល បិទផ្លូវពីភាគខាងជើងហ្គាហ្សាទៅកាន់ភាគខាងត្បូង ទោះបីជាមានបទឈប់បាញ់ក៏ដោយ!
កាលពីថ្ងៃពុធ(ទី១៩ខែមីនា) ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែលបិទផ្លូវ Salah al-Dinពីភាគខាងជើង Gaza ទៅភាគខាងត្បូង ដោយរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោសជាមួយក្រុមហាម៉ាស់។
Update៖ ចិន ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា!
ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដោយសម្តែងការសោកស្ដាយចំពោះគ្រោះថ្នាក់ដែលបានធ្វើឡើងចំពោះបទឈប់បាញ់និងជំរុញឱ្យទីក្រុង Tel Aviv បោះបង់ចោលការឈ្លក់វង្វេងរបស់ខ្លួនជាមួយនឹងការប្រើប្រាស់កម្លាំងអាវុធ។
Update៖ លិចទូកចំណាកស្រុក នៅឆ្នេរសមុទ្រអ៊ីតាលី ស្លាប់៦នាក់និងបាត់ខ្លួន៤០នាក់!
ប្រភពក្នុងស្រុកបាននិយាយ កាលពីថ្ងៃពុធ(ទី១៩ខែមីនា)ថា ទូកដឹកជនចំណាកស្រុកដែលប៉ុនប៉ងឆ្លងពីទ្វីបអាហ្រ្វិកទៅកាន់អឺរ៉ុប បានក្រឡាប់នៅកោះ Lampione ក្នុងសមុទ្រមេឌីទែរ៉ាណេ។ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់6នាក់ស្លាប់និង40នាក់បាត់ខ្លួន។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនល់៤៩.៥៤៧នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី១៩ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 49,547នាក់។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២០ខែមីនាដល់ទី២២ឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ខែមីនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ខែមីនាដល់ថ្ងៃទី២២ខែមីនាឆ្នាំ២០២៥
Update៖ លោកយ៉ាហ៊ូថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាគ្រាន់តែ ជាការចាប់ផ្តើមប៉ុណ្ណោះ!
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការបន្តប្រល័យពូជសាសន៍នៅតំបន់ Gaza Strip គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយព្រមានថាការចរចានាពេលអនាគតនឹងកើតឡើង ក្រោមភ្លើង។ ប្រភពពីសារព័ត៌មានReuters។
Update៖ រុស្ស៊ី នឹងលក់ទ្រព្យសម្បត្តិដែលរឹបអូសបានក្នុងតម្លៃ១.២ពាន់លានដុល្លារ!
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Anton Siluanov បាននិយាយកាលពីថ្ងៃអង្គារ(ទី១៨ខែមីនា)ថា អាជ្ញាធររុស្ស៊ីមានបំណងលក់ទ្រព្យសម្បត្តិយ៉ាងហោចណាស់ 100 ពាន់លានរូប្ល (1,22 ពាន់លានដុល្លារ) នៃទ្រព្យសម្បត្តិដែលរឹបអូសដោយរដ្ឋក្នុងឆ្នាំ2025 ។
Update៖ ឥណ្ឌា ស្នើឱ្យអាមេរិកដាក់បញ្ចូលក្រុមSikhទៅក្នុងបញ្ជីអង្គការភេរវករ!
ប្រភពរដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃអង្គារ(ទី១៨ខែមីន)ថា ប្រទេសឥណ្ឌាបានស្នើឱ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួន Sikh ឈ្មោះ Sikhs for Justice ដែលហៅកាត់ថា SFJ ជាអង្គការភេរវករ។