Blog
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥៤.០៥៦នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារ៍(ទី២៧ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧៩នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 54,056នាក់។
Update៖ រុស្ស៊ី អះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូនជាង២៣០០គ្រឿងដែលបាញ់ចេញពីអ៊ុយក្រែន!
រុស្ស៊ីបានអះអាងកាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)ថា ខ្លួនបានបាញ់ទម្លាក់ដ្រូនជាង 2,300 គ្រឿងដែលបាញ់ដោយអ៊ុយក្រែនក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ខណៈដែលទីក្រុងមូស្គូនិងទីក្រុងគៀវបានចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរយៈពេលបីយប់ជាប់គ្នា។
Update៖ ចិន ចោទបក្សកាន់អំណាចតៃវ៉ាន់ថាបានគាំទ្រអង្គការហេកឃ័រដែលប្រឆាំងនឹងខ្លួន!
រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អាជ្ញាធរចិនបានចោទប្រកាន់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់កាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)ថាបានគាំទ្រអង្គការហេកឃ័រដែលធ្វើការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យានៅទីក្រុងក្វាងចូវរដ្ឋធានីនៃខេត្តក្វាងទុងរបស់ប្រទេសចិន។
Update៖ ផ្ទុះការដ្ឋានសំណង់ក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុន បណ្តាលឲ្យរបួស១០នាក់!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស១០នាក់បានរងរបួសកាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)ក្នុងការផ្ទុះនៅឯការដ្ឋានសំណង់ក្នុងទីក្រុងតូក្យូរដ្ឋធានីរបស់ប្រទេសជប៉ុន។ ប្រភពពីសារព័ត៌មានReuters។
Update៖ លោក Lee Jae-myung ថានឹងស្វែងរកកិច្ចប្រជុំកំពូលជាមួយលោក គីម ជុងអ៊ុនប្រសិនបើខ្លួនជាប់ឆ្នោត!
សារព័ត៌មាន Yonhap News បានរាយការណ៍ថា បេក្ខជនប្រធានាធិបតីនាំមុខគេរបស់កូរ៉េខាងត្បូងលោក Lee Jae-myung កាលពីថ្ងៃចន្ទ(ទី២៦ខែឧសភា)បាននិយាយថា លោកនឹងស្វែងរកកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ប្រសិនបើជាប់ឆ្នោត។
Update៖ ក្រុមហាម៉ាស់ យល់ព្រមសំណើពីអាមេរិកសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា!
ក្រុមហាម៉ាស់ បានយល់ព្រមលើសំណើរបស់លោក Steve Witkoff បេសកជនពិសេសអាមេរិកសម្រាប់បទឈប់បាញ់មួយនៅតំបន់ហ្គាហ្សា។
កម្ពុជា-ឡាវនិងវៀតណាម ពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំង៣!
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៧ខែដល់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៥
Update៖ មនុស្ស១១នាក់រងរបួសនៅក្នុងការ បាញ់ប្រហារនៅរដ្ឋSouth Carolinaនៃប្រទេសអាមេរិក!
យ៉ាងហោចណាស់មនុស្ស 11 នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំមួយកាលពីថ្ងៃអាទិត្យ(ទី២៥ខែឧសភា)នៅ Little River ក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិក។
Update៖ អ៊ីស្រាអែល វាយប្រហារតាមអាកាសលើសាលានៅតំបន់ហ្គាហ្សា ស្លាប់២៥នាក់!
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃច័ន្ទ(ទី២៦ខែឧសភា)លើសាលារៀនមួយក្នុងសង្កាត់ al-Daraj នៃទីក្រុង Gaza បានសម្លាប់មនុស្សយ៉ាងហោចណាស់25 នាក់ និងជាច្រើននាក់ទៀតរងរបួស នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន។ ប្រភពពីសារព័ត៌មានAANews។