Blog
ដំណឹងថ្ងៃទី២៨នេះ ឆ្លង(អូមីក្រុង)០៣នាក់ ជាសះស្បើយ០៤នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២៨.០៦.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៧.០៦.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០៣នាក់ជាសះស្បើយ០៤នាក់ និងគ្មានអ្នកស្លាប់។
ចិនសម្រេចបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិ២រូប ពាក់ពន្ធ័អំពើពុករលួយ!
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសចិន បានរាយការណ៍ថា បក្សកុម្មុយនិស្ត បានសម្រេចបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិ២រូប។ ពាក់ព័ន្ធនិងការ ទាញយកផលប្រយោជន៍ ពីមុខតំណែង។
សម្ដេចតេជោ អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញខួប៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា!
(ភ្នំពេញ)៖ នៅព្រឹកទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។
ក្រសួងព័ត៌មាន ប្រកាសថាមានជនខិលខូច ប្រើប្រាស់គេហទំព័រចំនួន២ ដើម្បីឆបោក និងលួចយកព័ត៌មានសម្ងាត់ពីអ្នកប្រើប្រាស់!
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧.០៦.២០២៤ បានប្រកាសថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងព័ត៌មានបានពិនិត្យឃើញថា មានការផ្សព្វផ្សាយតាមប្រព័ន្ធ តេឡេក្រាមអំពីការផ្តល់ជំនួយជាថវិកាដល់ប្រជាជនកម្ពុជាចន្លោះពី ៥០០ ដុល្លារ ទៅ ១៥០០ ដុល្លារអាម៉េរិក ដោយគ្រាន់តែបញ្ចូលលេខទូរស័ព្ទផ្ទាល់ខ្លួន ដែលក្នុងនោះក៏មានភ្ជាប់ការប្រើប្រាស់រូបភាពរបស់ សម្តេច…
សម្តេចតេជោ អំពាវនាវឱ្យមានការទូងស្គរ និងបាញ់កាំជ្រួច នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា នៅថ្ងៃទី៥ ខែសីហា ខាងមុខ នៅពេលបើកការដ្ឋានព្រែកជីកហ្វូណនតេជោ សម្តេចអំពាវនាវឱ្យគ្រប់ទីវត្តអារាម និងកន្លែងផ្សេងៗទូងស្គរ និងធ្វើអ្វីៗគ្រប់បែបយ៉ាងរហូតដល់បាញ់កាំជ្រួចឡើងលើមេឃ ហើយយប់ថ្ងៃទី៥ ខែសីហា នឹងត្រូវបាញ់កាំជ្រួចបន្ថែមទៀតនៅទីកន្លែងដែលអាចធ្វើទៅបានដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តសម្រាប់ការអនុវត្តគម្រោងនេះ។
វៀតណាម គ្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា AI នៅក្នុងស្រុក!
ក្រសួងផែនការ និងវិនិយោគវៀតណាម គ្រោងនឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត (AI) ។ ដែលនឹងផ្តោតលើការបណ្តុះបណ្តាល និងការអនុវត្ត AI ក្នុងគោលបំណង ជំរុញការអនុវត្តបញ្ញាសិប្បនិម្មិតទូទៅ (AIG) នៅក្នុងសហគ្រាស។
Cristiano Ronaldo ស្ទើរតែគ្រោះថ្នាក់ ខណៈដែលអ្នកគាំទ្រលោតចេញពីកន្លែងអង្គុយ!
កីឡាករ Cristiano Ronaldo បានជៀសផុតពីរគ្រោះថ្នាក់ បន្ទាប់ពីអ្នកគាំទ្រម្នាក់បានលោតចេញពីកន្លែងអង្គុយ ហើយចុះមកទល់មុខគាត់ ក្រោយក្រុមព័រទុយហ្គាល់ចាញ់ការប្រកួត Euro 2024 ក្រោមស្នាដៃក្រុម Georgia ក្នុងលទ្ធផល ២-០។
Update៖ តុលាការសាលាឧទ្ធរណ៍បារាំង បន្តដីកាចាប់ខ្លួនប្រធានាធិបតីស៊ីរី!
តុលាការបារាំង កាលពីថ្ងៃពុធ បានតម្កល់និងរក្សាដីកាចាប់ខ្លួន មេដឹកនាំរបបស៊ីរីលោក Bashar al-Assad ឱ្យនៅដដែល។ ក្រោមបទចោទ សមគំនិតក្នុងការវាយប្រហារ គីមីឆ្នាំ 2013 នៅ Ghouta ភាគខាងកើត។
Update៖ អាមេរិក ណែនាំដល់ពលរដ្ឋខ្លួន កុំឱ្យធ្វើដំណើរទៅកាន់ប្រទេសលីបង់!
សហរដ្ឋអាមេរិក រុស្ស៊ី និងអៀរឡង់ គឺជាប្រទេសចុងក្រោយគេ ដែលផ្តល់អនុសាសន៍ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍ ។
ថ្ងៃទី២៨ ខែមិថុនានេះ ជាខួបលើកទី៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហោះសារអបអរសាទរខួបទី៧៣ នៃការបង្កើត«គណបក្សប្រជាជនកម្ពុជា»។