Blog
មនុស្សចំនួន១.៣០១នាក់ បានស្លាប់ អំឡុងពេលធ្វើធម្មយាត្រា hajj នៅអារ៉ាប៊ីសាអូឌីត!
អាជ្ញាធរ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យទី២៣ ខែមិថុនា បានឱ្យដឹងថា មនុស្ស១.៣០១នាក់បានស្លាប់ អំឡុងការធ្វើធម្មយាត្រានៃពិធីបុណ្យ Hajj នៅឆ្នាំ២០២៤ ក្នុងទីក្រុង Mecca ក្រោមសីតុណ្ហភាពដ៏ក្ដៅ។
Update៖ ហុងគ្រី និយាយថា រុស្ស៊ីគួរតែជាផ្នែកមួយ នៃប្រព័ន្ធសន្តិសុខរបស់អឺរ៉ុប!
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Funke របស់អាល្លឺម៉ង់ថា៖ ប្រទេសរុស្ស៊ី គួរតែជាផ្នែកមួយនៃប្រព័ន្ធសន្តិសុខអឺរ៉ុប..!។
Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថា ការប្រយុទ្ធជាមួយក្រុមហាម៉ាស់ ជិតបញ្ចប់ហើយ!
លោក Netanyahu ថាដំណាក់កាលប្រយុទ្ធដ៏ក្តៅគគុកប្រឆាំងហាម៉ាសជិតបញ្ចប់ហើយ តែសង្រ្គាមហ្កាហ្សានឹងនៅតែបន្ត!
គ្រោះរអិលបាក់ដី នៅប្រទេសចិនកាលពីថ្ងៃអាទិត្យ បាត់ខ្លួនមនុស្ស៨នាក់!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា៖ យ៉ាងហោចណាស់មនុស្ស៨នាក់បានបាត់ខ្លួន។ បន្ទាប់ពីការបាក់ដី វាយប្រហារភូមិមួយ ក្នុងខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃអាទិត្យ។
Update៖ អ៊ុយក្រែន វាយប្រហារចូលទឹកដីរុស្ស៊ី ស្លាប់៣នាក់និងរបួស១២០នាក់!
រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា៖ មនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់និងជាង១២០នាក់ទៀតរងរបួស។ ដោយសារកាំជ្រួច របស់អ៊ុយក្រែន វាយប្រហារលើទីក្រុង Sevastopol ក្នុងតំបន់ Crimea ដែលជាទឹកដីរុស្ស៊ី។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៧.៥៩៨នាក់ហើយ!
ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃអាទិត្យថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន37,598 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុកដែលកំពុងបន្ត របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលាឆ្នាំមុន។
សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
Update៖ ក្រសួងយុត្តិធម៌ បញ្ជាក់ពីចំណាត់ការ លើសំណុំរឿងឃាតកម្មដែលប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា!
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារដ៏សាហាវ ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងចំណាត់ការ ក្នុងការអនុវត្តច្បាប់ចំពោះករណីនេះ ដូចខាងក្រោម៖
Update៖ អ្នកនាំពាក្យបញ្ជាក់ថា អតីតឧកញ៉ា ស្រី ស៊ីណា ប្រឈមនឹងជាប់ពន្ធនាគារ៣០ឆ្នាំ!
(ភ្នំពេញ)៖ ក្រោយមានការជជែកវែកញែក នៅលើបណ្ដាញសង្គមពាក់ព័ន្ធ នឹងការចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា ឃាតករដៃឆៅដែលបានបាញ់សម្លាប់ជនរងគ្រោះ២នាក់ និងរបួស២នាក់..!។
ដំណឹងថ្ងៃទី២៣នេះ ឆ្លង(អូមីក្រុង)០៣ ជាសះស្បើយ០៦នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២៣.០៦.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២២.០៦.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០៣នាក់ជាសះស្បើយ០៦នាក់ និងគ្មានអ្នកស្លាប់។