Blog
Update៖ បំផ្ទុះរថយន្តនៅប្រទេសប៉ាគីស្ថាន ស្លាប់៥នាក់និងរបួសច្រើននាក់!
មនុស្ស០៥នាក់បានស្លាប់ក្នុងនោះរួមមានកុមារ៣នាក់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះមួយដែលសំដៅទៅលើរថយន្តក្រុងរបស់សាលារៀនមួយកន្លែង ក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ(ទី២១ខែឧសភា) ប្រភពពីសារព័ត៌មានAnadolu Agency។
សម្ដេចធិបតី អញ្ជើញក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត!
(ព្រះសីហនុ)៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានបងប្អូនកម្មករនិយោជិតចូលរួម…
ករណីរំលោ.ភបូក រួចសម្លាប់ក្មេងស្រីអាយុ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ ចាប់ខ្លួនបាន៣នាក់ហើយ!
(ភ្នំពេញ)៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿងករណី អំពើឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២២ខែដល់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៥
Update៖ នាយករដ្ឋមន្ត្រីអង់គ្លេស ថាយើងមិនអនុញ្ញាតឱ្យប្រជាជននៅហ្គាហ្សាស្រេកឃ្លានបានទេ!
នាយករដ្ឋមន្ត្រីអង់គ្លេសកាលពីថ្ងៃអង្គារ(ទី២០ខែឧសភា) បាននិយាយថាកម្រិតនៃការឈឺចាប់របស់កុមារស្លូតត្រង់ដែលត្រូវបានទម្លាក់គ្រាប់បែកគឺមិនអាចអត់ឱនបានទាំងស្រុងដោយនិយាយថាយើងមិនអាចអនុញ្ញាតឱ្យប្រជាជននៅហ្គាហ្សាស្រេកឃ្លានបានទេ។
Update៖ អាមេរិក បដិសេធចំពោះការចោទប្រកាន់ថាទីក្រុងវ៉ាស៊ីនតោននិរទេសពលរដ្ឋហ្គាហ្សាទៅលីប៊ី!
រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានច្រានចោលការអះអាងកាលពីថ្ងៃអង្គារ(ទី២០ខែឧសភា)ថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងនិរទេសជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាស្ទ្រីបទៅកាន់ប្រទេសលីប៊ី ដោយសង្កត់ធ្ងន់ថា ការពិភាក្សាអំពីការផ្លាស់ប្តូរទីតាំងណាមួយពាក់ព័ន្ធនឹងការរៀបចំដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ។
Update៖ EU សម្រេចដកទណ្ឌកម្មសេដ្ឋកិច្ចលើស៊ីរី ដើម្បីគាំទ្រការកសាងប្រទេសឡើងវិញ!
ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះបានប្រកាសកាលពីថ្ងៃអង្គារ(ទី២០ខែឧសភា)ថា EU បានសម្រេចចិត្តដកទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនលើប្រទេសស៊ីរី ដើម្បីគាំទ្រប្រជាជនស៊ីរីក្នុងការកសាងប្រទេសរបស់ពួកគេឡើងវិញបន្ទាប់ពីជាងមួយទសវត្សរ៍នៃសង្គ្រាមស៊ីវិល។ ប្រភពពីសារព័ត៌មានReuters។
តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី២១ដល់ទី៣១ខែឧសភាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១.៥ ២០២៥ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី២១ដល់ទី៣១ខែឧសភាឆ្នាំ២០២៥។
សម្តេចធិបតី អញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត!
(ភ្នំពេញ)៖ កាលពីព្រឹកទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ។
Update៖ លោក ហ្សេលេនស្គី ថាអ៊ុយក្រែននិងរុស្សុី អាចនឹងចុះកិច្ចព្រមព្រៀងបទឈប់បាញ់!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា អ៊ុយក្រែន និងរុស្ស៊ី អាចចុះហត្ថលេខាលើអនុស្សរណៈ ដែលនឹងរួមបញ្ចូលបទប្បញ្ញត្តិសម្រាប់បទឈប់បាញ់មួយ។ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងសមភាគីរុស្ស៊ី និងសហរដ្ឋអាមេរិកកាលពីថ្ងៃ(ទី១៩ខែឧសភា)។